ភាគ៣០: បំផ្លើស

850 58 3
                                    

ឡានរបស់ថេហ្យុងបើកចេញមកជារឿយៗមក
កាន់ផ្លូវត្រឡប់មកផ្ទះ រំពេចនោះ! ខ្វាងស៊ុក ស្រាប់ តែជាន់ហ្វ្រាំងឡានភ្លាមៗ ធ្វើឲ្យនាយសឹងតែផ្គាប់មុខបុកនឹងជញ្ជាំង។

  «យ៉ាងមិចឯងហាស៎ ខ្វាងស៊ុក?»
  «មានមនុស្សស្រីរត់មកពាំងផ្លូវរបស់យើងចៅ
ហ្វាយ»

  «អ្នកណាគេ?»
  «មិនដឹងទេទាន ខ្ញុំចុះទៅមើលសិន»តបហើយ ខ្វាងស៊ុកចុះមកមើលមនុស្សដែលរត់កាត់ឡានរបដ់គេកំពុងតែធ្វើដំណើរ។

  «នាងជាអ្នកណាបានមករត់កាត់ឡានចៅហ្វាយយើង?»នាយកំលោះសួរទៅនាងបែបស្រែកសម្លុត មិនខ្វល់ពីស្រីតូចដែលរវល់តែជូតឈាមដែលហូរដោយសារតែរត់ដួលឡើយ។

  «ខ្ញុំមានរឿងចង់ប្រាប់ចៅហ្វាយ»
  «មានរឿងអីដល់ថ្នាក់រត់ចូលឡាននោះ?»
  «ឲ្យខ្ញុំជួបចៅហ្វាយសិនមក»
  «ប្រាប់នឹងខ្ញុំក៏បាន»
  «អត់ទេ រឿងនេះសំខាន់ណាស់ ខ្ញុំមិនត្រូវការនិយាយជាមួយកូនចៅដូចលោកទេ ខ្ញុំត្រូវការនិយាយជាមួយចៅហ្វាយតែម្នាក់ប៉ុណ្ណោះ»លីណាដែលជាអ្នករត់កាត់ឡានរបស់ថេ នាងសម្លក់មុខខ្វាងស៊ុកបែបចង់ស៊ីសាច់ហុតឈាម។

  «បើសិនរឿងនោះមិនសំខាន់ នាងច្បាស់ជាត្រូវមិមខាន ដែលធ្វើឲ្យចៅហ្វាយខាតពេលដោយ សារតែរឿងអត់ប្រយោជន៍របស់នាង»

  «ខ្ញុំធានាបាន រឿងនោះដឹងតែចៅហ្វាយស្តាប់ហើយភ្លឺភ្នែកតែម្តង លោកឆាប់ឲ្យចៅហ្វាយចេញមកជួបខ្ញុំបន្តិចមក»

  «ក៏បាន!»ខ្វាងស៊ុកក៏ព្រមដើរទៅហៅនាយឲ្យចុះពីលើឡានតាមសម្តីរបស់នាងដែលចង់ជួប។

  «ចៅហ្វាយ មានគេចង់ជួបចៅហ្វាយ»
  «អ្នកណា?»
  «នាងជាកម្មករនៅក្នុងចម្ការ ឮថាមានរឿងចង់ប្រាប់ចៅហ្វាយ ទើបខំរត់ស្កាត់មកជួបចៅហ្វាយ ប្រហែលជារឿងសំខាន់ ទើបនាងហ៊ានប្រថុយជីវិតរត់កាត់មុខឡានរបស់យើង»

  «បើរឿងនោះមិនសំខាន់ ឯងនឹងនាងច្បាស់ជាស្លាប់»គេសម្លក់មុខរបស់ខ្វាងស៊ុក ទើបឈាន ជើងចុះពីលើឡានមកជួបអ្នកដែលចង់ជួបគេ។

  «ជានាងទេហេ៎ស?»ដើរមកខាងមុខឡាន អ្នកដែលចង់ជួបគេ គឺជាស្រីដែលចោតប្រកាន់ក្មេងរបស់គេសោះ ឈ្មោះនាងគេក៏ចាំបាន នាងឈ្មោះលីណា។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now