ថេហ្យុងជិះឡានមកដល់ផ្ទះយ៉ុនគី ប្រើពេលត្រឹមកន្លះម៉ោង។ គ្រាន់តែឮដំណឹងថាជុងគុគបាត់ខ្លួនភ្លាម គេជិះឡានមកទីនេះទាំងយប់។
«ជុងគុគមកវិញឬនៅអាយ៉ុន?»មកដល់ អ្វីដែលគេសួររក គឺអាល្អិត។
«នៅទេ នេះម៉ោងជិត៨ហើយ ហួសម៉ោងកំណត់ ដែលយើងកំណត់ឲ្យជុងត្រឡប់មកផ្ទះយូរហើយ»
«មានរឿងកើតឡើងលើកូនពូទេដឹង ក្មួយយ៉ុន»
«ស្ងប់អារម្មណ៍សិនទៅលោកពូ ចាំខ្ញុំឲ្យកូនចៅខ្ញុំចេញតាមរក»ថេហ្យុងដើរមកក្បែរគាត់ ចាប់ដៃគាត់ជាការផ្តល់កម្លាំងចិត្ត។
«ចាំយើងចេញតាមរកដែរ»យ៉ុនគី
«អឺ យើងក៏ដូចគ្នា»ថាហើយ គេប្រញាប់យកទូរស័ព្ទខលទៅកូនចៅរបស់គេដែលមានទាំងប៉ុន្មាន ឲ្យចេញតាមរកជុងគុគទាំងអស់ រីឯខ្វាងស៊ុកវិញ គេដាក់ បញ្ជាឲ្យឆែកមើលកាំមេរ៉ាគ្រប់កន្លែង ជាពិសេស កន្លែងដែលជុងគុគទៅដើរលេង គឺផ្សារទំនើបនោះឯង ព្រោះយ៉ុនគីជាអ្នកប្រាប់។
ត្រឹមតែកន្លះម៉ោង ខ្វាងស៊ុកក៏ស្វែងរកឡានជុងគុគនិងគីកូឃើញ គេរហ័សបើកឡានមកផ្ទះយ៉ុនគី ដើម្បីប្រាប់ដំណឹងនេះផ្ទាល់មាត់ មិនចង់រាយការណ៍តាម
ទូរស័ព្ទ។
«ចៅហ្វាយ បានដំណឹងហើយទាន»
«ឆាប់និយាយមក»
«ចៅហ្វាតមើលនេះទៅ»ឋ្វាងស៊ុកហុច IPad ទៅឲ្យថេហ្យុង។ ថេហ្យុងនិងយ៉ុនគីក៏ទទួលមកមើល
សកម្មភាពនៅក្នុងកាំមេរ៉ា មានឡានមួយមកបើកឈប់ពីមុខឡានរបស់ជុងគុគ ដល់ពេលគីកូចុះទៅមើល អ្នកនៅក្នុងឡានក៏យកកាំភ្លើងភ្ជុង ភ្លាមនោះ ជុងគុគក៏ចុះពីឡានមកដូចគ្នា ស្រាប់តែមានគ្នាវា
ម្នាក់ទៀត មកភ្ជុងកាំភ្លើងពីក្រោយ រួចយកក្រណាត់ខ្ទប់មាត់ ហើយនាំគីកូនិងជុងគុគចូលឡាន ហើយក៏ បើកចេញទៅ។
«រកមើលឡានស្លាកលេខហ្នឹងទៅ»ក្រោយពីមើលចប់ ថេហ្យុងក្តៅឆែវតែម្តង។ ហ៊ានប៉ះពាល់មនុស្សរបស់គេផងហេ៎ស ពួកឯងច្បាស់ជាស្លាប់។
«រកគ្រប់កន្លែងអស់ហើយទាន តែកន្លែងខ្លះ កាំមេរ៉ា
ចាប់អត់បានទេ ទើបធ្វើឲ្យឡានដែលចាប់អ្នកប្រុសទៅបាត់តម្រុយ»
«ពុទ្ធោហ្អើយ...»
«ស្ងប់អារម្មណ៍សិនទៅលោកថេយ៍»លោកគីមដើរ
មកចាប់ស្មារបស់ថេហ្យុង កុំឲ្យម៉ួមៅ។
«តម្រុយក៏គ្មាន អ្នកណាចាប់ជុងគុគយកទៅក៏មិន ដឹង ពេលនេះធ្វើយ៉ាងមិចទៅ»យ៉ុនគី
«យើងទាល់តម្រិះហើយ»
«ឯងមានសត្រូវជាមួយអ្នកណាដែរអត់ អាថេយ៍?»
«គ្មានទេ»
«ប្រាកដទេ? ឯងជាម៉ាហ្វៀទាំងមូល ច្បាស់ជាមានសត្រូវរបស់ឯងចាប់យកជុងគុគទៅ ដើម្បីជាចំណាប់ខ្មាងប្រឆំងនិងឯង»
«ពិតជាគ្មានមែន អ្នកណាហ៊ានលេងជាមួយយើង បើវាហ៊ាន វាច្បាស់ជាស្លាប់មិនស្រួលឡើយ»
«តែពេលនេះវាហ៊ានលេងជាមួយឯងហើយ ឃើញទេវាចាប់ជុងគុគទៅដើម្បីចង់គម្រាមឯងច្បាស់ណាស់»
«អាចជាសត្រូវឯងក៏ថាបាន អាយ៉ុន»
«យើងមានសត្រូវមកពីណា ការងារយើងធ្វើការ
ធម្មតា រកស៊ីក៏ធម្មតា ណាស់តែឯងទេ ជាម៉ាហ្វៀលាក់មុខនោះ»
«ពូថាឈប់ប្រកែកគ្នាទៀតទៅ ពេលនេះរកដំណោះស្រាយតាមរកកូនជុងល្អជាង»លោកគីម និយាយឃាត់ពួកគេ។ បើកាន់តែនិយាយទៀត ដឹងតែមានរឿងឈ្លោះប្រកែកគ្នាច្បាស់ណាស់។
«ខ្ញុំចេញទៅរកជុងគុគសិន»
«ឈប់សិនលោកថេយ៍»ឃើញនាយនិងដើរចេញទៅ គាត់រហ័សឃាត់។
«មានការអីលោកពូ»
«លោកគិតចង់ទៅទាំងយប់ចឹងហេ៎ស?»
«បាទមែនហើយ»
«ពូថាកុំអីល្អជាង នេះយប់ជ្រៅហើយ អាចមានគ្រោះថ្នាក់»
«គ្រោះថ្នាក់! តែជុងគុគកំពុងតែបាត់ខ្លួន ខ្ញុំមិនអាចអង្គុយនៅស្ងៀមៗបានទេ»
«ទោះឯងចេញទៅរកពេលនេះក៏គ្មានប្រយោជន៍ដែរ ទុកកម្លាំងរកស្អែកវិញល្អជាង លោកពូនិយាយត្រូវ ពេលនេះយប់ហើយ ចេញទៅនាំតែមានគ្រោះថ្នាក់ ទៅរកពេលនេះក៏មិនបានប្រយោជន៍ ព្រោះយើងមិនដឹងថាគេចាប់ជុងគុគយកទៅណាទេ»យ៉ុនគី
«ចុះឲ្យយើងធ្វើមិច?»គេទម្លាក់ខ្លួនអង្គុយលើសាឡុងច្បូតមុខទាំងតានតឹង។ អ្នកដែលចាប់ជុងគុគ យកទៅ ច្បាស់ជាមានរឿងពាក់ព័ន្ធជាមួយគេ គេ ជាដើមហេតុធ្វើឲ្យជុងគុគត្រូវគេចាប់ខ្លួន។
«នៅឲ្យស្ងៀមៗ ស្អែកចាំគិតទៀត ឯងទៅសម្រាកសិនទៅ»
«យើងដេកមិនលក់ទេ»
«ពូយល់ចិត្តក្មួយ តែពេលនេះក្មួយទៅសម្រាកសិនទៅ ស្អែកចាំយើងគិតបន្ត...»គាត់ដើរមកគោះស្មារបស់ថេហ្យុងតិចៗ។
«បាទលោកពូ...»គេឆ្លើយ រួចក៏ចាកចេញទៅផ្ទះរបស់ខ្លួន។ ទៅនេះមិនមែនទៅសម្រាកទេ តែទៅគិត មើលថាអ្នកណាចាប់យកជុងគុគទៅ ហើយខ្លួនមានសត្រូវមកពីណា។ ស្អែកនេះគេជឿថា អ្នកដែលចាប់យកជុងគុគទៅ ច្បាស់ជាទាក់ទងមករកគេ ដើម្បីទារ លុយ ឬចង់បានអ្វីផ្សេងពីគេ...។#ថេយ៍ស៊ី
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )