ភាគ៦៧: អ្នកណាបង្ក?

813 58 4
                                    

  ជិះឡានបណ្តើរ គេគិតក្នុងចិត្តរឿងដែលយ៉ុនគីនិយាយប្រាប់គេបណ្តើរ។ វាមិនអាចទៅរួចទេ ដែល គេស្រលាញ់ជុងគុគនោះ អាចកើតឡើងបានយ៉ាងមិចទៅ មិនអាចទេៗ។
  «ហេតុអីបេះដូងយើងលោតញាប់?»គិតដល់ពេលដែលខ្លួនបានថើបអាល្អិតអំប្បាញមិញ ធ្វើឲ្យបេះដូងគេហាក់លោតញាប់ខុសពីធម្មតា។ ទាំងដែលរាល់ដង
ចង់គេថើប ឈានដល់រំលោភទៀត គេគ្មានអារម្មណ៍អ្វីទាំងអស់ តែម្តងនេះ មានអារម្មណ៍ថារំភើបខុសពីធម្មតា។
  «ឬដូចអ្វីដែលអាយ៉ុននិយាយ?»គិតម្តងទៀត ស្នាម ញញឹមក៏មានឡើង។ មែនហើយ ពេលនេះគេយល់ហើយ យល់ថាខ្លួនកំពុងតែគិតអី បេះដូងកំពុងត្រូវការអីពិតប្រាកដ។ បេះដូងបានបញ្ជាក់ថា វាត្រូវការអាល្អិតឲ្យចូលមកមើលថែ គឺបានន័យថា គេពិតជាលង់ស្រលាញ់កូនសត្រូវ អ្នកដែលខ្លួនធ្លាប់ធ្វើបាប មើល ងាយមើលថោកនោះ គឺគេបានលង់ស្រលាញ់អាល្អិតពិតមែន ដូចដែលយ៉ុនគីនិយាយមិនខុសទេ...។

  ***

  «អ្នកណាគេមករកអីក្មួយយ៉ុន?»លោកគីម ដែលរវល់ធ្វើកិច្ចការនៅខាងក្រោយផ្ទះ គាត់ដើរចូលមកខាងក្នុងសួរនាំយ៉ុនគី ព្រោះបានឮសំឡេងឡានបើក ចូលមក។
  «គឺអាថេយ៍មកទីនេះ លោកពូ»
  «គាត់មករកកូនពូមែនទេ?»
  «បាទ! តែហេតុអីលោកពូដឹង?»
  «ពូដឹងតាំងពីដំបូង ថាថ្ងៃណាមួយ គាត់ច្បាស់ជា
ត្រឡប់មករកកូនពូវិញ»
  «ពូបានន័យថាមិច?»
  «ថ្ងៃដែលពូរៀបនិងដោះលែងឲ្យមានសេរីភាព គាត់បានមកនិយាយរឿងរ៉ាវជាច្រើនទាក់ទងនិងកូនពូ ក្រសែភ្នែករបស់គេពេលនោះ បានបញ្ជាក់ថាគាត់ព្រមអភ័យទោសឲ្យពូនិងកូន ហើយអ្វីដែលគាត់ផ្តាំ គឺត្រូវឲ្យពូមើលថែកូនជុងឲ្យបានល្អ»
  «វានិយាយបែបហ្នឹងពិតមែនហេ៎ស?»
  «បាទក្មួយ...ពេលនោះ ពូក៏អាចស្មានដឹង ថាគាត់ ច្បាស់ជាមានចិត្តលើកូនពូ គ្រាន់តែគាត់មាត់រឹង មិនហ៊ានទទួលស្គាល់ការពិត អាចថាគាត់ធ្លាប់ធ្វើខុសលើ កូនពូច្រើន ទើបមិនហ៊ានប្រឈមមុខនិងក្តីស្រលាញ់ ដែលមានចំពោះកូនពូ»
  «ពូនិយាយក៏ត្រូវ ព្រឹកមិញខ្ញុំបានប្រដៅវាខ្លះដែរ សង្ឃឹមថាវាយល់ ហើយឈប់ចិត្តរឹងទៀត បើវានៅតែមាត់រឹង ពួកយើងមិនបាច់ជួយវាទេ ទុកឲ្យវានៅ
ល្ងង់នៅហ្នឹងទៅ»
  «ល្អដែរហេ៎ស ក្មួយ»
  «ខ្ញុំថាល្អ លោកពូជឿខ្ញុំទៅ»
  «ហ្ហឹម...»
  «លោកពូហត់ហើយ ទៅសម្រាកចុះណា»
  «ក៏បាន!»គាត់ញញឹមតិចៗ រួចដើរទៅបន្ទប់ស្នាក់របស់ខ្លួនដើម្បីសម្រាក។
  «យើងចាំមើលថាឯងនៅល្ងង់ដល់ពេលណាទៀត អាថេយ៍»យ៉ុនគីអង្គុយគិតរឿងមិត្តរបស់ខ្លួនមិនឈប់។ រូបរាងមុខមាត់របស់វាស្រស់សង្ហាដែរ ប៉ុន្តែមិនស្មានថាវាល្ងង់យ៉ាងនេះសោះ។ តែខ្ជិលខ្វល់ហើយ សក់អ្នកណាក្បាលអ្នកហ្នឹងទៅ...។

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now