«គ្មានបញ្ជាពីយើង អ្នកណាឲ្យឯងធ្វើបែបនេះ?»
សំឡេងមនុស្សស្រីម្នាក់បន្លឺឡើងបញ្ឃប់សកម្មភាពរបស់ពួកគេ។
«លីណា»ជុងគុគនិងថេហ្យុងនិយាយស្របគ្នា ភ្ញាក់ ផ្អើលដែលនាងស្រាប់តែបង្ហាញខ្លួន។
«លែងគេសិនទៅ»
«បាទ អ្នកនាង»បុរសដែលមានបំណងមិនល្អទៅលើជុងគុគក៏ព្រមលែងតាមបញ្ជារបស់នាង។
«ខានជួបគ្នាយូរហើយចៅហ្វាយ»នាងដើរមកឈរក្បែរគេដែលដេកដួលលើដី។
«នាងមែនទេជាអ្នកបញ្ជាឲ្យគេចាប់ជុងគុគមក?»
ថេហ្យុងសួរទៅនាងទាំងគ្មានកម្លាំងកំហែង។ របួសសប់អស់ទាំងប្រាណ។
«មែនហើយ បើជាខ្ញុំវាយ៉ាងមិច?»
«ហេតុអីនាងធ្វើបែបនេះ?»ជុងគុគសួរទៅនាងទាំងមិនយល់។ មិនយល់ថាហេតុអីនាងឃោឃៅដាក់គេខ្លាំងយ៉ាងនេះ ទាំងដែលពីដើមមក គេមិនដែលមានជម្លោះជាមួយនាង ឬច្រណែននាងឡើយ។ តែនាងវិញ តាំងពីគេរើចូលទៅផ្ទះថេហ្យុងឬធ្វើជាកម្មករ នៅចម្ការមក នាងតែងតែតាមធ្វើបាប តាមឈ្នានីសគេមិនឈប់ នៅតាមចងកម្ម ចងពាររហូតមកដល់ពេលនេះទៀត។
«ក៏ធ្វើតែយើងស្អប់ឯងនោះអី ឯងដណ្តើមគ្រប់យ៉ាងចេញពីយើង តាំងពីឯងឈានជើងមកនៅទីនេះ គ្រប់គ្នាក៏នាំគ្នាស្អប់យើង ចោតថាយើងជាមនុស្សអាក្រក់ ទាំងដែលយើងធ្វើការនៅទីនេះមកយូរហើយ តែពេលឯងចូលមក គ្រប់យ៉ាងក៏រលាយអស់ ឯងជាមនុស្សចង្រៃណាស់ អាក្មេងថោកទាប»លីណាស្រែកទៅកាន់ជុងគុគទាំងកម្រោល។ នាងដើរមក ច្របាច់មាត់របស់គេមួយកម្លាំងដៃ និងទះថ្ពាល់របស់គេយ៉ាងដំណរ។
«លែងគេភ្លាមលីណា..»ថេហ្យុងបានតែស្រែកឲ្យនាងបញ្ឃប់ ទាំងដែលគេខ្លួនឯងក៏មិនអាចជួយខ្លួនឯងបានផង។
«ដល់ពេលខ្ញុំគង់តែលែងទេ តែខ្ញុំត្រូវជំរៈបញ្ជីជា
មួយវាសិន»
«នាងត្រូវការអីពីខ្ញុំ? ខ្ញុំមិនដែលដណ្តើមអ្វីពីនាងទេ មិចក៏ចេះតែតាមធ្វើបាបខ្ញុំរហូតបែបនេះ?»
«នៅធ្វើពើរទៀតហេ៎ស បើកុំដោយសារតែឯង យើងក៏មិនត្រូវចៅហ្វាយដេញចេញពីផ្ទះដែរ»
«យើងមិនបានដេញនាងចេញទេ នាងចង់ចេញខ្លួនឯង ក្រែងនាងសន្យាជាមួយយើងហើយថាឈប់មក
រញ៉េរញ៉ៃជាមួយគេ ហេតុអីនាងនៅតែតាមធ្វើបាបគេទៀត ឬមួយលុយយើងឲ្យនាងមិនគ្រប់?»ថេហ្យុង
«ខ្ញុំមិនត្រូវការលុយ ដែលខ្ញុំយកលុយពីចៅហ្វាយ នោះ ក៏ព្រោះតែចង់មានថ្ងៃនេះនោះអី ខ្ញុំខំរៀបគម្រោងការនេះមកយូរហើយ ថ្ងៃនេះខ្ញុំក៏សម្រេចទាល់តែបាន ហាសហា»លីណាសើចម្នាក់ឯងដូច
មនុស្សឆ្កួត។ ពេលនេះនាងគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបានហើយ បើសិនគេនិយាយអ្វីផ្តេសផ្តាសប៉ះពាល់ដល់អារម្មណ៍នាងនោះ ដឹងតែនាងធ្វើអ្វីទៅ លើជុងគុគមិនខាន។
«នាងឆ្កួតហើយ»
ផ្លាច់!
«ជុងគុគ...»
មួយកំផ្លៀងទៅកាន់ថ្ពាល់ជុងគុគ ធ្វើឲ្យថេហ្យុង ស្រែកវាសចង់វាទៅជួយ តែកូនចៅរបស់លីណាចាប់គេមិនឲ្យទៅរួច។ គេល្ងង់ខ្លួនឯង មិនគួរណាមកតែ
ម្នាក់ឯងចឹងសោះ បើនាំខ្វាងស៊ុកនិងយ៉ុនគីព្រមជា
មួយកូនចៅរបស់ខ្លួន កុំអីជុងគុគក៏មិនត្រូវឈឺខ្លួនចឹង ដែរ។
«បិទមាត់គម្រករបស់ឯងទៅ ប្រយ័ត្នយើងចាក់សម្លាប់ទាំងឯង និងកូនឯងដែរអាក្មេងចង្រៃ»
«កុំធ្វើបាបកូនរបស់ខ្ញុំអី»ជុងគុគលើកដៃអង្វរនាង។
«បើនាងហ៊ានតែប៉ះពាល់កូនរបស់យើង យើងនិង
សម្លាប់នាងចោលភ្លាម លីណា»ថេហ្យុង
«ជួយខ្លួនឯងឲ្យបានសិនទៅ ចាំមកសម្លាប់ខ្ញុំ អេ..ឬ
ខ្ញុំជាអ្នកសម្លាប់ប្រពន្ធនិងកូនលោក ថេហ្យុង»ម្តងនេះ
នាងលែងគោរពសិទ្ធិរបស់គេទៀតហើយ។ ព្រោះពេលនេះ នាងលែងនៅជ្រកក្រោមដំបូលផ្ទះរបស់គេ
ដូច្នេះគ្មានអីដែលនាងត្រូវគោរពហៅគេថាចៅហ្វាយ
ទៀតទេ។
«ធ្វើបាបយើងជំនួសមក ហាមធ្វើបាបជុងគុគនិងកូន
របស់យើង»
«ល្អ លោកអ្នកនិយាយខ្លួនឯង ដូច្នេះខ្ញុំក៏ធ្វើតាមសំណូមពររបស់លោក ពួកឯង វាយវាទៅ»
«បាទអ្នកនាង»មនុស្សមាឌធំបួនប្រាំនាក់ នាំគ្នាទាត់ធាក់ថេហ្យុងបន្ថែម តាមបញ្ជារបស់ចៅហ្វាយខ្លួន។
«ឈប់ធ្វើបាបគាត់ទៅ ហ្ហឹកៗ ខ្ញុំសុំអង្វរលីណា»
ជុងគុគចាប់ដៃរបស់នាង គេមិនអាចទ្រាំមើលនាយត្រូវគេវាយចឹងទេ។
ផ្លាច់!
«បន្តិចទៀតគង់តែដល់វេនឯងទេ អាកូនចោរ»លី
ណាបន្តវាយជុងគុគមិនដកដៃ។ ថ្ងៃនេះជាថ្ងៃរបស់នាង នាងនិងសងសឹកគ្រប់យ៉ាងដែលគេធ្វើមកលើនាង។ ទម្រាំតែនាងរៀបចំគម្រោងការនេះឃើញគឺមិនងាយទេ ចេញពីផ្ទះរបស់អតីតចៅហ្វាយខ្លួនភ្លាម នាងសង្ងំពួននៅម្ខាង រងចាំឱកាសល្អពេលណា នាងចេញមកចាត់ការពួកគេចោលឲ្យអស់ ជាពិសេសអ្នក ដែលនាងចង់សងសឹកជាងគេ គឺអាក្មេងថោកទាបជុងគុគនេះឯង ដើមហេតុគ្រប់យ៉ាងគឺមកពីគេ គេជាអ្នក ដណ្តើមរបស់នាងគ្រប់យ៉ាង។
«ថេហ្យុង...ហ្ហឹកៗ បានហើយ ឈប់វាយគាត់ទៅ»
សម្រែកស្រែកដោយការឈឺចាប់របស់ជុងគុគ ពេលមកឃើញមនុស្សដែលខ្លួនស្រលាញ់ត្រូវគេវាយមិនដកដៃ។
«អូយ៎..»ថេហ្យុងបានត្រឹមស្រែកយកដៃរងជើងដែលពួកវាធាក់មកកាន់ខ្លួន។ ឈឺជាងនេះគេអាចទ្រាំបាន ឲ្យតែពួកវាកុំធ្វើបាបជុងគុគនិងកូនក្នុងពោះ។
«ពួកឯងឆាប់ឈប់ភ្លាម»សំឡេងរបស់យ៉ុនគីស្រែក បន្លឺឡើង នាយដើរចូលមកព្រមជាមួយខ្វាងស៊ុកនិងកូនចៅរបស់ថេហ្យុង។ គេចូលមកងាយ ក៏ដោយសារតែគេបានកំចាត់អ្នកយាមដែលនៅខាងមុខរួចរាល់។
«ពួកឯង..ពួកឯងចូលមកបានយ៉ាងមិច?»លីណាចាប់ផ្តើមឆ្លេរឆ្លាដូចមាន់រងពង។ នាងដកហូតកាំភ្លើងចេញពីចង្កេះខោ រួចចាប់ជុងគុគភ្ជុងកាំភ្លើងតម្រង់មកក្បាល។
«លែងជុងគគឥឡូវនេះ លីណា»ខ្វាងស៊ុកក៏ភ្ជុងកាំភ្លើងទៅកាន់នាងដែរ តែគេមិនហ៊ានធ្វើអ្វីឡើយ ព្រោះជុងគុគនៅក្នុងដៃរបស់នាង។
«យើងមិនលែង រឿងអីដែលយើងត្រូវលែងវា»
«ដាក់កាំភ្លើងចុះទៅ យើងបានប្តឹងប៉ូលីសរួចហើយ យ៉ាងណានាងគេចមិនផុតទេ លីណា»យ៉ុនគី
«ពួកឯងលែងល្បិច យើងប្រាប់ហើយថាកុំឲ្យប្តឹងប៉ូលីស បើចឹងពួកឯងងាប់ទៅ»បុរសដែលមាននាមជាមេធំរបស់ក្រុមលីណា បានលើកកាំភ្លើងឡើងដើម្បីបាញ់តម្រង់ទៅពួកគេ តែមិនទាន់យ៉ុនគីនោះទេ នាយបាញ់ទម្លុះក្បាលរបស់វាមុនទៅហើយ។
ផាំង ផាំង...
«អ្ហាយ៎...ពួកឯង ពួកឯងបំផ្លាញគម្រោងការរបស់យើង»លីណាស្រែកដូចមនុស្សគ្មានសតិ ដៃរបស់នាងកាន់កាំភ្លើងកាន់តែណែន ភ្នែកវិញក្រឡាប់ចាក់ ដូចអំពិលអំពេក។
«ហ្ហឹកៗ...ថេហ្យុង ខ្ញុំខ្លាច»ជុងគុគបានត្រឹមស្រែក យំដោយភាពភ័យខ្លាច។ គេខ្លាចណាស់ ខ្លាចថាគេនិងស្លាប់ ហើយកូនក្នុងពោះគេក៏ស្លាប់ទៅតាមគេដូចគ្នា។
«កុំខ្លាចអីជុង បងនិងជួយអូន»មាត់ថាជួយ ប៉ុន្តែ
គ្រាន់តែឈរឲ្យត្រង់ គេឈរមិននឹងផង មិនដឹងថាអាចជួយអាល្អិតបានឬអត់។
«ដាក់កាំភ្លើងចុះទៅលីណា ទោសធ្ងន់អាចនិងក្លាយ ជាទោសស្រាលបាន ដោះលែងជុងគុគ ហើយព្រមប្រគល់ខ្លួនឲ្យប៉ូលីសទៅ»ខ្វាងស៊ុក
«យើងមិនព្រម ដរាបណាយើងមិនទាន់សម្លាប់វាបាន យើងគ្មានថ្ងៃដោះលែងវាជាដាច់ខាត»
«បន្តិចទៀតប៉ូលីសនិងមកដល់ កូនចៅរបស់យើងបានព័ន្ធទីនេះជុំវិញអស់ហើយ ចំណែកកូនចៅនាង យើងចាត់ការអស់ដូចគ្នា នៅសល់តែនាងម្នាក់ឯងទេពេលនេះ ប្រគល់ជុងគុគឲ្យមកពួកយើង ពួកយើង និងដោះលែងនាង»យ៉ុនគី
«គ្មានថ្ងៃទេ ទោះយើងចូលគុកឬស្លាប់ក៏ដោយ យើងក៏មិនលែងវាដែរ ពួកឯងត្រៀមទទួលសាកសពរបស់វាទៅ ហាសហា»នាងញញឹមចុងមាត់បែបពិល ពុល រួចទាញកៃកាំភ្លើងដើម្បីបាញ់។
«អូយ៎..»សំឡេងស្រែករបស់នាងបន្លឺឡើង ក៏ព្រោះតែជុងគុគកាំដៃរបស់នាង ហើយរុញនាងឲ្យដួលលើ
ដី។ ជុងគុគមិនបង្អង់យូរ គេរត់ទៅរកថេហ្យុងទាំង
ត្រដាប់ត្រដួល តែគិតថាលីណាព្រមឲ្យរួចខ្លួនមែនទេ នាងលើកកាំភ្លើងឡើងតម្រង់ទៅជុងគុគ ប៉ុន្តែថេហ្យុងក្រឡេកភ្នែកឃើញទាន់ គេប្រឹងអស់ពីកម្លាំង កាយចិត្ត រត់ទៅឱបជុងគុគ រួចក៏...
ផាំង ផាំង...ផុសដល់ត្រឹមផេកហើយ ដូច្នេះមិនបាច់សុំតទេ..
#ថេយ៍ស៊ី
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )