ថេហ្យុងចុះមកដល់ខាងក្រោមដើម្បីមកញ៉ាំអាហារពេលល្ងាច។ ជួនជាពេលនោះ មានសៀម៉ីនិងអាល្អិតដែលអង្គុយលើកៅអីរងចាំគេរួចជា
ស្រេច គេមិនគិតច្រើន ដើរចូលអង្គុយជាមួយគ្នាតែម្តងទៅ។''ថេ! ខ្ញុំមានរឿងចង់សួរលោក''
''យើងឃ្លាន''
''ខ្ញុំអាចសួរចៅហ្វាយបានទេ?''សៀម៉ី
''អូខេ''អាល្អិតឮហើយធ្លាក់ទឹកមុខស្រឹប។ ពេលគេចង់សួរថាឃ្លាន ពេលសៀម៉ីចង់សួរបែរជាព្រមឲ្យនាងសួរ មិនចង់និយាយជាមួយគ្នាដល់ថ្នាក់ហ្នឹងមែនទេ?''ខ្ញុំមិនយល់ហេតុអីចៅហ្វាយឲ្យគេទៅយកខ្ញុំមកទីនេះ ខ្ញុំធ្វើការនៅទីនោះសុខៗ មិចបានចៅហ្វាយឲ្យខ្ញុំមកទីនេះចឹង? ចៅហ្វាយអាចប្រាប់មូលហេតុមកខ្ញុំបន្តិចបានទេ?''
''ខ្វាងស៊ុកមិនទាន់និយាយប្រាប់នាងទេហេ៎ស?''
''ចា៎នៅទេ''នាងកុហក ដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដតែប៉ុណ្ណោះ។''ទីនេះខ្វះអ្នកបម្រើ ទើបយើងបញ្ឃប់នាងដើម្បី
ឲ្យមកធ្វើការនៅទីនេះ ថ្ងៃស្អែកនាងក៏មិនបាច់ទៅធ្វើការទីនោះទៀតដែរ រឿងបន្ទប់ស្នាក់យើងនិងឲ្យយូមីចាត់ការឲ្យនាង''''គាត់រៀបចំឲ្យខ្ញុំរួចហើយ ចុះជុងគុគនោះ គេទៅធ្វើការទីនោះទៀតទេ? បើសិនគេនៅតែធ្វើការទីនោះ ខ្ញុំសុំអនុញ្ញាតពីចៅហ្វាយទៅធ្វើការទីនោះដូចគេដែរ''
''មិនបាច់ទេ ពួកឯងត្រូវនៅទីនេះតែប៉ុណ្ណោះ អ្នក
ណាក៏មិនអាចទៅធ្វើការឯណាបានដែរ បើសិនជាគ្មានបញ្ជាពីយើង''''ចុះលីណា? នាងមានឋានៈអីនៅក្នុងផ្ទះនេះ?''អាល្អិតសួរទៅគេទាំងអួលដើមក រលីងរលោងទឹក
ភ្នែកស្ទើរចេញមកក្រៅ តែខំទប់ ដើម្បីកុំឲ្យនាយឃើញ បើនាយឃើញ នាយអាចនឹងខឹង។''ដូចដែលនាងប្រាប់ឯងពេលចូលផ្ទះនោះឯង''
''ហេតុអីទៅ? ហេតុអីលោកលើកដំកើននាងជាប្រពន្ធ នាងល្អត្រង់ណាទៅ នាងជាស្រីពិសពុលណាស់ ល្បិចកលក៏ច្រើន លោកមិនគួរយកនាងធ្វើប្រពន្ធទេ''''រឿងយើង មិនទាក់ទងនិងឯងទេ''
''ចុះអ្នកនាងជីណាសង្សារលោកនោះ លោកទុកនាងត្រង់ណា បើនាងដឹង នាងច្បាស់ជាខូចចិត្ត សង្សារដែលខ្លួនឯងស្រឡាញ់ ទៅយកស្រីពិស
ពុលមកពីណាក៏មិនដឹង លើកដំកើនធ្វើជាប្រពន្ធ''
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )