ព្រឹកថ្ងៃបន្ទាប់ដែលជាថ្ងៃថ្មីរបស់មនុស្សគ្រប់គ្នា។ ជុងគុគ បើកភ្នែកយឺតៗដើម្បីឲ្យស៊ាំនឹងពន្លឺថ្ងៃដែលរះចាំងចូលតាមកញ្ចក់បង្អួច។
''សឺតត!!! អូ៎យ!!!''គេថារកកម្រើកចង្កេះចង់ក្រោក តែមានឯណា ខ្លួនរបស់គេត្រូវនាយគេងឱបស្អិត ថែមទាំងផ្នែកខាងក្រោមរបស់គេក៏ឈឺជាងយប់ មិញទៀត។
''ហេតុអីក៏ឈឺម៉្លេះ?''គេលួចរអ៊ូនៅក្នុងចិត្ត មិនហ៊ាននិយាយចេញមកក្រៅ ខ្លាចនាយបានឮរំខានដំណេកនាយ ហើយនាយចាប់សង្រ្គប់គេម្តងទៀត។
''មុខមាត់សង្ហាដែរ មិនគួរណាលោកចិត្តអាក្រក់ដូចបិសាចចឹងសោះ''គេសម្លឹងមើលផ្ទៃមុខដ៏ស្រស់សង្ហាផូរផង់របស់នាយឥតព្រិច។
ផ្ទៃមុខទម្រង់ដូចអក្សរវី មុខមាត់សរម៉ត់ខៃដូចពង មាន់បក ផ្ទៃមុខគ្មានស្លាកស្នាមសូម្បីតែមួយ ច្រមុះខ្ពស់ក្តោងស្រួច ស្រស់សង្ហាជាងគេឆ្ងាយណាស់ សមហើយដែលស្រីៗភាគច្រើនចង់ប្រគល់ខ្លួនឲ្យដល់កន្លែងនោះ តែគួរឲ្យស្តាយ គេមិនមែនចិត្តងាយដូចស្រីៗពួកនោះទេ ការពិតគឺនាយចាប់បង្ខំគេ ទាំងដែលគេមិនបានស្ម័គ្រចិត្ត(ง'̀-'́)ง
''មើលអស់ចិត្តនៅ?''
''លោកភ្ញាក់ហើយឬ?''
''ដូចដែលឃើញ''គេងើបឡើងទាញកន្សែងពោះ គោយកមកស្លៀករុំចង្កេះ ដែលមានអាល្អិតរុំភួយសម្លឹងមើលផែនខ្នងគេភ្លឹសៗ ស្របពេលដែលគេអាក្រាតកាយបិទបាំងដោយភួយក្រាស់ជាប់ខ្លួន។''លោក!''
''មានការអី?''
''ថ្ងៃនេះខ្ញុំសុំសម្រាកពីការងារមួយថ្ងៃបានទេ?''
''មូលហេតុ''''ខ្ញុំ...គឺ- ខ្ញុំឈឺ ក្រោកអត់រួច''គេឱនមុខចុះ មិនហ៊ានប្រសព្វភ្នែកជាមួយនាយ យប់មិញនេះនាយលេងខ្លាំងពេក ធ្វើវាពីថ្ងៃម្តងហើយ យប់ឡើងបន្ថែមទៀត មិនឈឺមានតែចម្លែក។
''ឯងបម្រើយើងបានល្អណាស់យប់មិញ ដូច្នេះយើងឲ្យឯងសម្រាកមួយថ្ងៃចុះ''គេដើរថានឹងចូល បន្ទប់ តែត្រូវឈប់ដំណើរវិញ ពេលអាល្អិតនិយាយកាត់។''ចុះរឿងកូនចៅលោកនោះ?''
''កូនចៅយើងយ៉ាងមិច?''
''ខ្ញុំត្រូវដេកជាមួយពួកគេពេលណា?''
''ឯងចង់ដេកជាមួយវាណាស់ឬ?'
''ក្រែងលោកអ្នកដាក់បញ្ជានោះអី ខ្ញុំអាច
បដិសេធដែរឬ?''ទឹកភ្នែករលីងរលោងចង់យំចេញមកក្រៅ គិតដល់ត្រឹមនេះ គេស្ទើរតែស្រែកយំយកៗទៅហើយ។
CZYTASZ
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Akcja«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )