ក្រោយធ្វើអាហារនឹងកិច្ចការរបស់ខ្លួនរួច ជុងគុគធ្វើដំណើរជិះម៉ូតូកូនទាមកក្នុងចម្ការ ដើម្បីធ្វើការបេះទំពាំងបាយជូរមួយតង់ទៀត។ នាយបានអនុញ្ញាតឲ្យគេជិះម៉ូតូមក ដូច្នេះពេលទៅវិញឬមកធ្វើការ គេលែងដើរដូចម្សិលមិញទៀតហើយ។
''ជុងគុគ! ថ្ងៃនេះមកយឺតម៉្លេះ?'' សៀម៉ី សួរទៅមិត្ត ព្រោះថានាងមិនបានឃើញជុងមកជិះឡានជាមួយកម្មករដទៃទេ។
''រវល់នៅផ្ទះធំ ធ្វើការទីនោះឲ្យហើយសិន ទើបយើងមកធ្វើទីនេះមួយតង់ទៀត''
''បានន័យថាឯងមួយថ្ងៃធ្វើការពីរកន្លែងហេ៎ស?''
''អ្អឹម...យប់ជ្រៅទើបយើងបានសម្រាក''
''បែបហ្នឹងឯងប្រហែលហត់ខ្លាំងហើយ''
''មិនអីទេ យើងអាចជានឹងទម្លាប់ យូរៗទៅវានឹងធ្លាប់ហើយ'' លីណា ដែលផ្ទៀងត្រចៀកខំស្តាប់ពួកគេនិយាយគ្នា ពេលបានឮអាល្អិតនិយាយបែប ហ្នឹងហើយ នាងលួចមានចិត្តអាណិតបន្តិច តែការច្រណែន ការស្អប់មានច្រើនជាងក្តីអាណិត ចង់ជុងជួបទុក្ខលំបាកយ៉ាងណា នាងនៅតែមិនព្រមអាណិតដដែល។''សមមុខឯងហើយ នេះហើយលទ្ធផលដែលឯងជាកូនចោរ ចៅហ្វាយធ្វើបាបឯងប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ឯងសមតែទទួលច្រើន លើសពីនេះទៀត អាកូនចោរ''លីណា ជាន់បន្ថែម នាងពេបជ្រាយញញឹមឌឺដងសមចិត្តដែលបានឮពីភាពវេតនារបស់ជុង។
''លីណា! និយាយអីឲ្យចេះប្រើខួរគិតផង'' សៀម៉ី ថាឲ្យនាងទាំងមិនពេញចិត្ត មិនដឹងជានាងកើតអី បានជាស្អប់ជុងយ៉ាងនេះ ទាំងដែលជុងមិនដែលទៅធ្វើស្អីនាង តែនាងនិយាយអាក្រក់ៗដាក់ជុងច្រើនណាស់តាំងពីមកដល់។
''ទុកឲ្យនាងនិយាយទៅសៀម៉ី ខ្ញុំមិនប្រកាន់ទេ'' ជុងគុគ ញញឹមស្រាល គេងាកមុខចេញបេះទំពាំង បាយជូរបន្ត។ តែមាត់គេថាមិនគិត តែចិត្តរបស់គេគិត មិនមែនថាគេមិនអន់ចិត្តជាមួយពាក្យសម្តីនាងឡើយ គេអន់ចិត្ត តែមិនដឹងធ្វើម៉េច បើគេជាកូន ចោរពិតមែន នាងស្តីថាឲ្យគឺសមហើយ។
''កូននឹកប៉ា...''អាល្អិតបេះបណ្តើរលួចយំបណ្តើរ រយះពេលបីថ្ងៃហើយដែលគេខានជួបគាត់ មិនដឹងថាគាត់ស្លាប់ឬរស់យ៉ាងណា គាត់នៅឯណាសុខ សប្បាយឬអត់? បានញ៉ាំបាយទៀងពេលអត់ក៏មិនដឹង មិនដឹងថានាយយកប៉ាគេទៅឃុំទុកនៅ ឯណា បើគេមិនដែលស្គាល់ទីនេះ ចង់រកយ៉ាង ណាក៏មិនដឹងទិសដៅថាទៅរកនៅឯណាមុន។
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )