ពេលនេះក៏ពេលរសៀលល្មម ថេហ្យុងមកដល់ផ្ទះភ្លាម គេដើរចូលទៅខាងក្នុងយ៉ាងលឿន។ មកលើក នេះ គឺមកដោយកំហឹង អ្នកណានិយាយជាមួយក៏មិនតប អ្វីដែលគេចង់និយាយជាមួយ គឺអាល្អិតជុងគុគ។
«សៀម៉ី! ជុងគុគគេនៅឯណា?»ចូលក្នុងបន្ទប់អាល្អិតមិនឃើញស្រមោលមនុស្ស គេដើរចេញមកវិញ សួរទៅកាន់នាង។
«ជុងគុគគេនៅសួនច្បារខាងក្រោយផ្ទះ»បានអ្វី ដែលខ្លួនចង់ដឹងហើយ នាយដើរចេញទៅយ៉ាងលឿន សៀម៉ីវិញ ឃើញហើយចម្លែកចិត្តខ្លាំងមែន ទែន ទើបនាងមកសួរខ្វាងស៊ុកដែលទើបតែដើរចូល មក។
«ខ្វាងស៊ុក! ចៅហ្វាយគាត់កើតអី?»
«មិនដឹងទេ ថ្ងៃមិញលីណាទៅរកគាត់ មិនដឹងថានាងនិយាយអីខ្លះទេ បានជាគាត់រហ័សមកវិញ ហើយទឹកមុខគួរឲ្យខ្លាចដូចដែលនាងឃើញនិងឯង»
«នាងលីណាទៅរកចៅហ្វាយហេ៎ស?»
«អ្ហឹម...»
«សង្ស័យនាងទៅនិយាយចាក់រុកអីចៅហ្វាយទៀត ច្បាស់ណាស់ មកដល់ភ្លាម ក៏សួររកឈ្មោះជុងគុគទាំងកម្រោល ថែមទាំងទឹកមុខគួរឲ្យខ្លាចទៀត»
«ចុះជុងគុគគេមានរឿងអីមែនទេ?»
«គេគ្មានអីទេ»
«បើគ្មាន ហេតុអីលីណាមើលទៅដូចសប្បាយចិត្តម៉្លេះ បើរឿងនោះមិនមែនជារឿងសំខាន់ លីណានាងមិនទៅរកចៅហ្វាយដល់ឃ្លាំងទេ»
«អ្នកណាទៅដឹង លោកក៏ដឹងដែរ នាងលីណាស្អប់ជុងគុគកំរិតណា នាងច្បាស់ជារកវិធីនិយាយអាក្រក់ៗ
ដាក់មិត្តខ្ញុំនិងណា...»
«ហ៊ើយ...សង្ឃឹមថាជុងគុគរួចខ្លួនទៅចុះ»ក្នុងចិត្តមានតែបន់ព្រះកុំឲ្យមានរឿងអីកើតឡើងលើអាល្អិតតែប៉ុណ្ណឹង។ ព្រោះគេមិនអាចជួយអ្វីបាន ឋានៈត្រឹមជាកូនចៅ មានសិទ្ធិអីទៅលូកមាត់រឿងចៅហ្វាយកើត..។
...«គីម ជុងគុគ»នាយស្រែកវាស រួចដើរមកកញ្ឆក់ដើមដៃអាល្អិតមួយទំហឹង។
«ថេហ្យុង! លោកយ៉ាងមិចហ្នឹង?»
«មានអីបកស្រាយទេ?»
«បកស្រាយ? បកស្រាយរឿងអីទៅ?»
«នៅធ្វើពើទៀតហេ៎ស?»គេកាន់តែរឹតកម្លាំងដៃលើសដើម។
«អូ៎យ..! ខ្ញុំឈឺ...»
«ឈឺក៏ល្អហើយ ឲ្យឯងចាំ»
«នេះលោកកើតអី ខ្ញុំមិនយល់ទេ»
«យើងទុកពេលឲ្យឯងនិយាយការពិត ឆាប់និយាយ ការពិតមក»
«ខ្ញុំគ្មានអីនិយាយទេ ហើយក៏គ្មានអីបកស្រាយដែរ
ពិតមែនណាលោក»
«បាន! ឯងមិននិយាយមែនទេ»
«ហ្ហឹក! ខ្ញុំឈឺ...លែងណា...»អាល្អិតហូរទឹកភ្នែក អំឡុងពេលនាយកំពុងខាំញិកកញ្ចឹងករបស់គេ
បន្សល់ស្លាកស្នាមយ៉ាងច្រើន។
«ជាមួយយើងធ្វើជារំអួយ ដល់ពេលអាយ៉ុនគី ឬអាប្រុសពីរនាក់នោះ មិចឯងមិនរំអួយផងទៅ»
«លោកនិយាយពីអ្វី ខ្ញុំមិនយល់ទេ»និយាយស្តីចេញមកប្លែកៗ។ អ្នកណាទៅយល់ន័យទៅ បើនិយាយត្រង់ៗមកមិនបានហេ៎ស គ្នាអ្នកស្តាប់នៀកចង់រង្វេងអស់ហើយ។ នៅសុខៗក៏មកធ្វើបាបទៅកើត
កើតឆ្កួតអីមកពីណា?
«ឯងកំពុងតែមានកូនមែនទេ?»
«នេះ..នេះលោកដឹងបានយ៉ាងមិច?»គេសួរទៅនាយទាំងភ្ញាក់ផ្អើល បូករួមនិងស្រឡាំងកាំងបែបមិន ចង់ជឿ។ រឿងដែលគេមានកូន អ្នកដែលដឹងមានតែពីរនាក់ប៉ុណ្ណោះ គឺយ៉ុនគីនិងសៀម៉ី! ចុះថេហ្យុងដឹង រឿងនេះមកពីណា គេមិនទាន់មានឧកាសប្រាប់នាយឯណា?
«ភ្ញាក់ផ្អើលមែនទេ ដែលយើងដឹង?»
«ខ្ញុំ..ខ្ញុំ»
«ឆាប់ប្រាប់យើងមក កូននេះជាកូនរបស់អ្នកណា?»
ឮនាយសួរបែបនេះ គេចាប់ផ្តើមគាំងម្តងទៀត។ ហេតុអីសួរបែបហ្នឹងមកកាន់គេ កូននេះជាកូនរបស់អ្នកណា បានយ៉ាងមិច? គិតថាគេដើរដេកជាមួយមនុស្សប្រុសច្រើននាក់មែនទេ បានសួរសំនួរបែបហ្នឹងមកកាន់គេ នោះ??
«ហេតុអីលោកសួរបែបនេះ?»
«យើងសួរ ក៏ឆ្លើយមក ឯងទៅផើមជាមួយអាណា ដេកជាមួយអ្នកណា? ក្រៅពីយើង នៅមានប្រុសផ្សេងរាប់មិនអស់ទៀតមែនទេ?»
«ជ្រុលពេកហើយ ថេហ្យុង! លោកគ្មានសិទ្ធិនិយាយមើលងាយខ្ញុំទេ»
«ឬក៏មិនពិត ធ្វើខ្លួនជាប្រុសសុភាព យើងប៉ះពាល់តែបន្តិចខឹង ស្រែកយំមើលតែគេអារក ដេកជាមួយយើងម្តងណា មិនដែលពេញចិត្តទេ ចុងក្រោយបែរជាទៅផើមជាមួយអាណាក៏មិនដឹង»
ផ្លាច់!
«ថោកទាប»មួយកំផ្លៀងទៅកាន់ទៅមុខសង្ហា។ មិនគិតថាអ្នកដែលគេស្រលាញ់ អ្នកដែលជាប៉ាក្មេងនៅក្នុងពោះរបស់គេ ហ៊ាននិយាយមើលងាយខ្លួនដល់ថ្នាក់ហ្នឹងសោះ។ សូម្បីតែនេះជាកូនខ្លួនឯងហើយ នាយនៅមិនជឿ នៅចោតប្រកាន់ថាគេដើរដេកជាមួយប្រុសច្រើននាក់ ចុះបើគេប្រាប់ការពិតថានេះជាកូនរបស់នាយ តើនាយអាចជឿទេ?
«ឯងហ៊ានទះយើងហេ៎ស?»
«ខ្ញុំមិនខ្លាចនិងទះមាត់លាមកដូចជាលោកទេ លោកមើលងាយខ្ញុំពេកហើយ ហ្ហឹកៗ»
«ប៉ុណ្ណឹងវានៅស្ទើរណាស់សម្រាប់ឯង មនុស្សថោកទាបដូចជាឯង ត្រូវច្រើនជាងនេះទៀតទើបសម ចិត្តយើង ឆាប់ប្រាប់ការពិតមក កូននេះជាកូនរបស់អ្នកណា? ឬជាកូនអាប្រុសពីរនាក់ដែលឯងយកទៅដេកជាមួយ ឬជាកូនរបស់អាចង្រៃយ៉ុនគី»
«លោកគិតថាខ្ញុំជាមនុស្សបែបហ្នឹងហេ៎ស? គិតថាខ្ញុំជាមនុស្សដើរដេកជាមួយគេតែផ្តាស់ចឹងមែនទេ?»
ឈឺចាប់ណាស់លោកអើយ។ ហេតុអីមនុស្សប្រុសដែលខ្លួនស្រលាញ់ ពោលពាក្យបែបនេះមកកាន់ខ្លួន
រាល់ដង ទោះនាយខឹង ដៀមដាមគេយ៉ាងណា ក៏មិនឈឺដូចនាយនិយាយថ្ងៃហ្នឹងដែរ គេពិតជាពិបាកទទួលយកពិតមែន។
«ឯងមិនឆ្លើយ ដោយសារតែឯងមិនច្បាស់ខ្លួនឯង មែនទេ ថាកូននេះជាកូនរបស់អាណាហាស៎?»នាយចាប់ផ្តើមខឹង កំហឹងចាប់ផ្តើមគ្របដណ្តប់បណ្តើរៗ។
«ទោះខ្ញុំនិយាយ លោកក៏មិនជឿដដែល ក្នុងចិត្តលោក ចាត់ទុកខ្ញុំជាមនុស្សបែបហ្នឹងទៅហើយ ខ្ញុំបកស្រាយទៅមានប្រយោជន៍ដែរឬ?»
«បើឯងព្រមប្រាប់ការពិតដល់យើង យើងនិងដោះលែងឯង បំណុលទាំងប៉ុន្មាន កិច្ចសន្យាដែលបានព្រមព្រៀង យើងលុបចោលឲ្យអស់ សូម្បីតែប៉ារបស់ឯង យើងប្រគល់សេរីភាពឲ្យវាវិញ គ្រាន់តែឯងឆ្លើយការពិតប្រាប់យើង ថាកូនក្នុងពោះរបស់ឯងជាកូន របស់អ្នកណា?»ចិត្តរបស់គេអន្ទះសារ ចង់ដឹងចម្លើយខ្លាំងមែនទែន។ គេចង់ដឹងថាកូននេះជាកូនរបស់គេឬក៏អត់ បើសិនជាកូនរបស់គេ គេច្បាស់ជាសប្បាយចិត្ត តែបើសិនមិនមែនជាកូនរបស់គេដូច ដែលលីណា ប្រាប់គេនោះ គេច្បាស់ជាខកចិត្តមិនខាន ក្តីសង្ឃឹមទាំងប៉ុន្មាន ត្រូវរលាយដូចអំបិល។
«លោកចង់ដឹងណាស់មែនទេថាកូននេះជាកូនរបស់អ្នកណា?»ការពិត គេច្បាស់ជាប្រាប់។ ព្រោះគេមានគម្រោងចង់ប្រាប់នាយនៅថ្ងៃនេះ តែគួរឲ្យស្តាយ ដែលនាយបានដឹងមុន ថែមទាំងគិតថានេះមិនមែនជាកូនរបស់នាយទៀត។ នាយដាក់ខស្នើរ ដើម្បីតែចង់ដឹងថាកូននេះជាកូនអ្នកណា សុខចិត្តព្រមលុបកិច្ចសន្យា ព្រមដោះលែងប៉ារបស់គេឲ្យមានសេរីភាព ទាំងដែលការពិត កូននេះគឺជាកូនរបស់មានស្រាប់តែនាយមិនទុកចិត្ត មិនជឿចិត្តរបស់គេអីបន្តិច គិតគេក្នុងផ្លូវអាក្រក់ ទាំងដែលតាំងពីដើមមក អ្នកដែលគេមានអីៗជាមួយ គឺមានតែនាយម្នាក់គត់ ព្រោះខ្លួន ប្រាណរបស់គេ មិនដែលធ្លាប់ប្រឡូកប្រលាក់ជាមួយបុរសច្រើននាក់ រឹតតែមិនដែលគិត ហើយក៏មិនធ្លាប់ធ្វើដែរ។
«មែន! យើងចង់ដឹង បើឯងព្រមប្រាប់ គ្រប់យ៉ាង យើងព្រមទាំងឯង រួមទាំងសេរីភាពឯងនិងប៉ារបស់ឯងដូចគ្នា»
«កូនក្នុងពោះជុងគុគ ជាកូនរបស់យើង»??ទាយបុរសដែលទទួលយកកូនជុងគុគជាអ្នកណា?
#ថេយ៍ស៊ី
YOU ARE READING
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )