លុះព្រឹកឡើង ថេហ្យុងក្រោកមុនអាល្អិត ងូតទឹកសម្អាតខ្លួនហើយ គេចុះមកខាងក្រោមចូលទៅបន្ទប់ធ្វើការរបស់ខ្លួនមុននឹងហៅកូនចៅជំនិតមកបន្ទប់ធ្វើការដើម្បីសាកសួររឿងម្សិលមិញដែលគេឲ្យស៊ើបរកការពិត។
''យ៉ាងមិចហើយរឿងម្សិលមិញ?''
''ខ្ញុំចាត់ការរៀបរយហើយចៅហ្វាយ''
''វាមាននិយាយអីអត់?''
''បាទមាន! អ្នកដែលបញ្ជានៅពីក្រោយខ្នង គឺជាលីណាអ្នកដែលនាំចៅហ្វាយទៅខ្ទប់ចាស់ម្សិល
មិញ ព្រោះជាគម្រោងការរបស់នាងដើម្បីចោតប្រកាន់ជុងគុគ''ខ្វាងស៊ុករៀបរាប់តាមដំណើរដើមទងអ្វីដែលគេបានសួរបុរសពីរនាក់នោះមុននឹងចាត់ការបញ្ជូនគេទៅឋាននរក។''លីណាហេ៎ស! នាងធ្វើបែបហ្នឹងដើម្បីអី?''
''នាងស្អប់ជុងគុគតាំងពីគេចូលមកទីនេះដំបូង មិនថាការនិយាយមើលងាយ ធ្វើបាបគ្រប់សាពើ នាងធ្វើវារួចអស់ហើយ នេះប្រហែលជាផែនការរបស់នាងលើកចុងក្រោយដែលចង់បញ្ចេញអាល្អិតឲ្យចេញពីចម្ការមួយនេះ''''ឯងប្រាកដហើយមែនទេ?''
''បាទ! រឿងនេះខ្ញុំបានស៊ើបសួរពីកម្មករនៅក្នុងចម្ការរួចដូចគ្នា ១០០%ដែលលីណាជាដើមហេតុធ្វើបាបអាល្អិត បូកថែមនឹងសម្តីអាម្នាក់នោះដែលគេងជាមួយជុងគុគទៀត កាន់តែធ្វើឲ្យឃើញថាលីណាជាអ្នកនៅពីក្រោយរឿងនេះ''ថេហ្យុងសញ្ជឹង គិតដោយយកដៃអង្អែលចង្ការរបស់ខ្លួន។គ្រប់យ៉ាងដែលគេឃើញ ជាប្លង់ដែលលីណារៀបចំ បែបហ្នឹងអាល្អិតនិយាយប្រាប់គេគឺជារឿងពិត ចុះដែលអាល្អិតដេកជាមួយប្រុសពីរនាក់នោះបែបណាវិញ នោះអាចជាការពិតទេ? ខ្លួនប្រាណនោលគោកគ្រប់គ្នា មិនអាចថាមិនធ្វើរឿងនោះឡើយ តែខ្វាងស៊ុកបានបញ្ជាក់ហើយថាជាការរៀបចំរបស់លីណា តែគេនៅតែមិនទាន់យល់បាននូវឡើយ។
''ចៅហ្វាយគិតបែបណាចំពោះនាង?''
''ពេលទំនេរយើងនឹងទៅជួបនាង ទុកឲ្យនាងឡើងចាងសិនទៅ មានឱកាសចាំយើងចាត់ការនាងដោយខ្លួនឯង''''ចុះជុងគុគនោះ?''
''រឿងនេះយើងចេះដោះស្រាយ អស់ការឯងហើយ ត្រឡប់ទៅវិញចុះ''''បាទ!!''នាមជាជំនិតឱនគោរពបន្តិច មុននឹងដើរ
ចេញទៅធ្វើកិច្ចការរបស់ខ្លួន។
ESTÁS LEYENDO
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Acción«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )