ក្រោយបញ្ចប់ការងារនៅចម្ការ ក៏ដល់ថ្ងៃត្រង់ល្មមជុងគុគញ៉ាំអាហារនៅរោងចម្ការរួច គេជិះម៉ូតូត្រឡប់ទៅភូមិគ្រឹះវិញដើម្បីទៅបន្តការងារនៅទី
នោះនឹងសម្រាក។មកដល់ផ្ទះ គេទៅធ្វើការដូចរាល់ដង តែមុននិងធ្វើការ កែវភ្នែករេផ្លិចសម្លឹងមើលថេហ្យុងចង់ខ្វាក់គ្រាប់ភ្នែក មើលឆ្វេងមើលស្តាំងាករកមើលនាយ ចង់ដឹងថានាយនៅឯណា បានឃើញតែបន្តិចក៏អស់ចិត្តដែរ សម្រាប់គេ។
''គេនៅឯណាន៎..''ស្រោចទឹកផ្កាបណ្តើររអ៊ូបណ្តើរអារម្មណ៍ស្រឡាញ់គេវាតែបែបហ្នឹងឯង ចង់ឃើញមុខគេរាល់ថ្ងៃ ជួបមុខយ៉ាងណាក៏មិនជិនណាយ។ ពេលខ្លះទោះគេស្តីបន្ទោសធ្វើបាបយ៉ាងណានៅតែមុខក្រាស់ចង់ជួបគេឲ្យទាល់តែ បាន ធ្វើមិចបើស្រឡាញ់គេខ្លាំងទៅហើយ។
ក្រោយបញ្ចប់ការងាររបស់ខ្លួន ពេលនេះក៏ជិតយប់ល្មម អាល្អិតដើរចូលទៅក្នុងផ្ទះដើម្បីញ៉ាំអាហារពេលល្ងាចនិងធ្វើអាហារឲ្យនាយ តែពេលគេចូលទៅដល់ បានឃើញសៀម៉ីដែលជាមិត្តរបស់គេអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
''សៀម៉ី! ឯងមកទីនេះបានយ៉ាងមិច?''គេដើរទៅអង្គុយក្បែរនាង ភ្ញាក់ផ្អើលមិនស្ទើរទេដែលឃើញនាងនៅទីនេះ។
''នាយខ្វាងស៊ុកជាអ្នកនាំយើងមក យើងក៏មិន ដឹងដែរថាគេនាំយើងមកធ្វើអី គេប្រាប់ថាឈប់ឲ្យយើងធ្វើការនៅក្នុងចម្ការទៀតហើយ ឲ្យធ្វើអ្នក បម្រើនៅទីនេះជំនួស''
''បើចឹងល្អហើយ ពួកយើងនឹងបាននៅជាមួយគ្នា''
''ឯងមិនគិតថាប្លែកទេហេ៎ស?''
''ប្លែកយ៉ាងមិច?''គេជ្រួញចិញ្ចើម។
''សុខៗនាំយើងមកទីនេះ មកប្រាប់ថាឲ្យធ្វើការនៅទីនេះភ្លាមៗចឹងម៉ង ដូចមិនស្រួលសោះ''ត្រូវ
ហើយ។ នាងមានអារម្មណ៍មិនស្រួលសោះ ដូចជាមានរឿងអីកើតឡើងយ៉ាងមិចក៏មិនដឹង។''ឯងគិតច្រើនពេកហើយ យើងសប្បាយចិត្តទៅ
វិញទេពេលដឹងថាឯងមកនៅជាមួយយើង''អាល្អិតគេមិនសូវគិតច្រើន។ អ្វីដែលសំខាន់ មិត្តរបស់គេបាននៅជាមួយគេ នឹងហើយជាអ្វីដែលគេសប្បាយចិត្ត។''អឺៗ ចាំចៅហ្វាយមកយើងនិងសួរបញ្ជាក់គាត់''
''ពេលនេះគេមិនទាន់មកវិញទេ តោះចាំយើងនាំឯងទៅកន្លែងធ្វើម្ហូប និងឲ្យស្គាល់ជាមួយអ្នកនៅទីនេះដែរ''សៀម៉ីងក់ក្បាល។ គេទាំងពីរនាំគ្នាដើរទៅកន្លែងធ្វើអាហារយ៉ាងសប្បាយរីករាយ។
VOUS LISEZ
🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )
Action«ឯងជាទាសកររបស់យើងរហូតទៅ មិនថារឿងការងារ រឿងលើគ្រែ ឯងគ្មានសិទ្ធិជំទាស់ ជីវិតឯងស្ថិតក្រោមកណ្តាប់ដៃរបស់យើង យើងចង់ច្របាច់វាពេលណាក៏បាន»ថេហ្យុង TAE TOP / JUNGKOOK BOTTOM និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី )