ស្ថិតនៅក្នុងជីវិតអូមេហ្កាប៉ុន្តែរស់នៅក្នុងគ្រួសារស្តុកស្តម្ភ ជាគ្រួសារដែលមានលុយចាយមួយជីវិតក៏មិនអស់ រស់នៅមានអ្នកបម្រើឆ្វេងស្តាំ មានតែការស្រណុកសុខស្រួលមួយគត់សម្រាប់កំលោះតូច គីមថេយ៉ុង ក្មេងប្រុសអូមេហ្កាអាយុ ១៨ឆ្នាំ ដែលជាអ្នកអ្នកប្រុសពៅក្នុងគ្រួសារគីមមានរហ័សនាយដែលលោកប៉ាអ្នកម៉ាក់និងបងប្រុសដាក់អោយថាប្រុសពៅក្បាលខូច ។" អរុណសួស្តីលោកប៉ាសង្ហាអ្នកម៉ាក់ស្អាតបងប្រុសពូកែរបស់ប្រុសពៅក្បាលខូច " សំឡេងស្រទន់ពិរោះស្រែកឡើងលាន់លឺដល់បន្ទប់ទទួលទានអាហារស្របពេលដែលម្ចាស់សំឡេងកំពុងតែមមាញឹកក្នុងការរត់ចុះពីជាន់ខាងលើមកជាន់ខាងក្រោម ។
អ្នកម៉ាក់ស្អាតលើកបាតដៃមកដាក់ចំកណ្តាលដើមទ្រូងហើយក៏ងាកទៅសម្លឹងមុខស្វាមីដោយទឹកមុខពិបាកនិយាយ ហើយលោកប៉ាសង្ហាគាត់ក៏គ្រវីក្បាលដាក់ប្រពន្ធវិញតិចៗ ។
" ប្រុសពៅហេតុអីរត់ចុះមកបែបនេះម៉ាក់ប្រាប់ហើយមិនចឹងមែនទេថា--- "
" អីយ៉ាៗ ម៉ាក់ស្អាតកុំអាលស្តីបន្ទោសអោយកូនអីណា ពេលនេះពៅឃ្លានហើយសុំញ៊ាំអីសិនហើយ " ថេយ៉ុង ពេបមាត់ធ្វើមុខធ្វើមាត់ដាក់អ្នកម៉ាក់រូបស្អាតហើយក៏លើកដៃមកអង្អែលពោះតាមទម្លាប់ដែលយកមកធ្វើជាលេសកុំអោយអ្នកម៉ាក់រូបស្អាតស្តីបន្ទោសអោយគេដែលចេះតែរពឹសរត់ចុះពីលើកាំជណ្តើរដោយមិនព្រមចុះមកតាមសម្រួលនោះ ។ លោកប៉ាសង្ហានិងបងប្រុសពូកែក៏សើចហួសចិត្តនិងចរិតរបស់គេយ៉ាងខ្លាំងតែម្តង ឆ្ងល់អើយសែនឆ្ងល់ថាប្រុសពៅក្បាលខូចកាត់តាមអ្នកណាទៅទើបបានជាក្បាលខូចហើយរពឹសបែបនេះទាំងដែលបងប្រុសក៏មិនមែនបែបនេះចំណែកឯកាលលោកប៉ាអ្នកម៉ាក់នៅក្រមុំកំលោះក៏មិនអ៊ីចឹងផងនោះ ។
" ស្រែកលឺផ្អើលផ្ទះពីរផ្ទះស្តីអ៊ីចឹងបើសិនជាកូនស្រីប្រហែលដាច់លក្ខណ៍អស់ហើយគ្មានកំលោះឯណាមកស្រឡាញ់យកទៅធ្វើប្រពន្ធទេ " ពេលប្រុសពៅក្បាលខូចចូលមកអង្គុយញ៊ាំបាយជាមួយហើយបងប្រុសពូកែ ណាមជូន ក៏និយាយញ៉ោះគេភ្លែតទាំងគ្រវីក្បាលសើចហួសចិត្តជាមួយចរិតរបស់ប្រុសពៅក្បាលខូច ។