ភាគ២៦

3.7K 316 3
                                    

  កន្លងផុតទៅប៉ុន្មានម៉ោងដែលក្នុងបន្ទប់គ្របដណ្តប់ដោយភាពស្ងៀមស្ងាត់ព្រោះគ្មានអ្នកណានិយាយអ្វីក៏បានផ្លាស់ប្តូរនៅពេលដែលអាល់ហ្វារូបសង្ហាដូចទេវបុត្រដាច់ចិត្តហើបមាត់ស្រដីរករាងតូចដែលគេងនៅជិតបង្កើយ ។
  " គេងលក់ឬនៅ ? " ជុងហ្គុក សួរថ្នមៗទាំងងាកមើលមាឌតូចស្តើងដែលគេងបែរខ្នងដាក់ ។
  " ហ្ហឹម៎ បងមានអីមែនទេ " ថេយ៉ុង ក៏ងាកមករកទាំងតបក្ងួរៗឯភ្នែកឡើងហើមអស់ហើយនៅក្រហមទៀតផងហើយដោយសារតែក្នុងបន្ទប់មិនទាន់បិទភ្លើងទើប ជុងហ្គុក អាចមើលឃើញយ៉ាងច្បាស់ ។
  " ឯងយំ ? " ចិញ្ចើមក្រាស់លើកឡើងព្រមទាំងសួរទាំងងឿងឆ្ងល់ តែ ថេយ៉ុង ក៏ញញឹមបន្លប់ទើបតបទាំងក្ងួរៗដូចដើម ។
  " ព្រោះខ្ញុំមិនចង់ទៅណាឆ្ងាយពីបងហ្នឹងអី " លឺដូច្នេះ ជុងហ្គុក ក៏អត់មិនបាននិងយកម្រាមដៃខោកក្បាលគេតិចៗព្រមទាំងមិនភ្លេចបន្ទោសទាំងភ្លេចខ្លួនព្រោះតែពេលនេះគេកំពុងបណ្តោយចិត្តអោយដើរតាមបេះដូង ។
  " ក្មេងល្ងង់ សូម្បីតែរឿងប៉ុណ្ណឹងក៏យំដែរហ្ហេស៎ ធ្វើដូចលែងបានចួបយើងទៅកើតដែរ "
  " មួយជំហានក៏ខ្ញុំមិនចង់ឃ្លាតពីបងដែរ " ថេយ៉ុង លូកដៃស្រឡូនចូលមកអោបរាងកាយមាំក្រាស់របស់ ជុងហ្គុក ទើបត្រសុលខ្លួនខិតគើមៗចូលមកក្បែរ ។
  ( តើបងអាចស្ងៀមៗអោយខ្ញុំអោបបែបនេះយូរប៉ុណ្ណាទៅ ចនជុងហ្គុក ? )
  " អ៊ីចឹងមិនបាច់ទៅវិញទេ នៅទីនេះហើយយើងចិញ្ចឹម " សម្តីរបស់ ជុងហ្គុក ធ្វើឲ្យ ថេយ៉ុង ងើយមុខឡើងសម្លឹងនាយយ៉ាងរហ័សទាំងភ្ញាក់ផ្អើលមិនតិច នេះនាយកំពុងតែចង់ឃាត់គេមែនទេ នាយក៏ចង់នៅក្បែរៗគេដែរពិតទេ ?
  " ចង់ចិញ្ចឹមខ្ញុំបងទៅសុំខ្ញុំពីម៉ាក់ខ្ញុំសិនទៅ " អូមេហ្ការូបស្រស់និយាយទាំងសើចលិបភ្នែកខើចច្រមុះយ៉ាងគួរអោយស្រឡាញ់ដាក់ទើបទាញស្នាមញញឹមរបស់អាល់ហ្វារូបសង្ហាមកបានតិចៗជាប់លើផ្ទៃមុខដូចទេវបុត្រ ។
  " សុំឯងយកមកចិញ្ចឹមហើយគួរចិញ្ចឹមក្នុងន័យយ៉ាងម៉េចទៅ ? ជាកូនចិញ្ចឹមហ្ហេស៎ ឬជាកូនឆ្មាយាមផ្ទះ អត់ទេកូនខ្លាកំហូចទេដឹង ? "
  " ជាប្រពន្ធ "
  " បើជាប្រពន្ធយើងទៅសុំទទេរៗបានដែរហ្ហេស៎ ? " ជុងហ្គុក មិនដឹងថាខ្លួនឯងចេះសួរហើយនិយាយច្រើនបែបនេះបានដោយរបៀបណាតែក៏ដឹងត្រឹមថាគេចង់និយាយបែបនេះ និងនិយាយអោយច្រើនបំផុត ហើយក៏និយាយចេញមកពីបេះដូងដោយមិនចាំបាច់គិតច្រើន ។
  " ងាយៗបងទៅដណ្តឹងខ្ញុំទៅអ៊ីចឹង "
  " រឿងងាយៗ "
  " មែនហើយងាយៗ " ថេយ៉ុង និយាយរួចក៏សើចកខិកឡើងសឹងតែបាត់ភ្នែកអស់ទៅហើយ និយាយថាងាយណាស់តែក៏ងាយតែនិយាយក៏ថាបានដែរ ។
  " ចុះបើម៉ាក់ឯងមិនព្រមនោះ "
  " បើអ្នកម៉ាក់មិនព្រមបងពង្រត់ខ្ញុំទៅ " មាឌតូចតបរួចហើយក៏ត្រូវ ជុងហ្គុក ខោកក្បាលម្តងទៀតតិចៗ ។
  " ម៉េចក៏គិតអីរាក់កំភែលបែបនេះអ៊ីចឹង ? "
  " អួយយ៎....បើមិននាំគ្នារត់អ៊ីចឹងបងចង់ធ្វើយ៉ាងម៉េចបើគាត់មិនលើកខ្ញុំអោយបងផងនោះ ? "
  " គាត់លើកឬមិនលើកយើងមិនដឹងទេតែយើងលើកឯងមិនដឹងជាប៉ុន្មានផ្លាច់ហើយផង " ជុងហ្គុក និយាយចប់ក៏ត្រូវ ថេយ៉ុង ក្តិចចុងដោះធ្វើអោយនាយស្រែករំអួយភ្លាមៗ ។
  " អួយយ៎ៗឈឺណា "
  " មាត់អត់គម្រប "
  " មាត់យើងមិនមែនដបទឹកទេមានគម្របមកពីណា ឬមាត់ឯងមាន ? ឯណាសុំមើលបន្តិចមក " អាល់ហ្វារូបសង្ហាញ៉ោះបេះបួយហើយក៏ចាប់មាត់របស់អូមេហ្ការូបស្អាតអោយស្រួចមុននឹងបង្វែរមុខគេឆ្វេងស្តាំមើលទើបអោនមកថើបលឺសូរតែជុបធ្វើអោយ ថេយ៉ុង អត់អៀនមិនបាន មនុស្សស្អីខូចអីខូចយ៉ាងនេះអ៊ីចឹង ។
  " បង--- "
  " មាត់ឯងក៏អត់មានគម្របដែរ តែក៏ផ្អែមៗជាប់មាត់ណាស់ដែរតើ " ជុងហ្គុក និយាយទាំងអង្អែលបបូរមាត់ព្រមទាំងធ្វើមុខព្រាន ។
  " ជុងហ្គុក មនុស្សបងនេះ " ថេយ៉ុង ខាំមាត់ជ្រុបមុខតូចស្អាតជាប់ដើមទ្រូងហាប់ណែនដោយសាច់ដុំណែនក្តង់របស់ ជុងហ្គុក មុននឹងក្តាប់ដៃគក់ទ្រូងនាយថ្នមៗ ។ គេសារភាពថាគេក្បាលខូចពិតមែនតែគេគិតថាគេក្បាលខូចមិនដល់ ជុងហ្គុក ឡើយ ខូចហើយខិលទៀត ។
  ជុងហ្គុក ក៏ញញឹមព្រមទាំងលើកដៃអោបមាឌតូចស្តើងរបស់អូមេហ្កាតូចក្បែរទ្រូងដំបូងឡើយគេមិនគិតថានឹងប៉ះពាល់សាច់ក្មេងកំហូចនេះបន្តិចនោះឡើយតែមើលចុះធ្លោយតែម្តងក៏ជាប់ចិត្តហាមមិនបាន ពេលនៅជិតនៅក្បែរកៀកកើយចេះតែចង់អោបថ្នាក់ថ្នមបីបមអង្អែលមិនអោយរបូតចេញពីរង្វង់ដៃឡើយព្រោះកាន់តែបាននៅជិតកាន់តែបានដឹងថាក្មេងអូមេហ្កាដែលនាយបង្ខាំងចិត្តថាមិនស្រឡាញ់នេះគួរអោយស្រឡាញ់យ៉ាងណា គេខូចតែCute រលៀមតែគួរអោយក្នាញ់ ក្បាលរឹងចចេសតែទន់ភ្លន់ណាស់ បែបនេះហើយទើបគេហាមបេះដូងមិនអោយស្រឡាញ់មិនបាន កាលណាកាន់តែប្រឹងហាមបេះដូងក៏កាន់តែរង្គោះរង្គើលើសដើម ។
  " ខ្ញុំស្រឡាញ់បងណាស់ " រាងតូចស្រដីឡើងខ្សាវៗទាំងអោប ជុងហ្គុក ណែនជាងមុន បានអោបនាយបែបនេះគេបានធូរស្រាលចិត្តដែលកង្វល់មុននេះបានច្រើនណាស់ អារម្មណ៍លែងតានតឹង លែងថប់ទ្រូងតែក៏ប្រែមកជាកក់ក្តៅហើយមានក្តីសុខជំនួសវិញម្តង ។
  " មែនហ្ហេស៎ ? "
  " អឹមមម៎ "  
  " យើងក៏ស្រឡាញ់ឯងដែរ " ទីបំផុតមាត់របស់កំលោះអាល់ហ្វាព្រមខ្ជាក់ពាក្យស្រឡាញ់ចេញមកអោយអូមេហ្ការូបស្រស់ហើយជាហេតុធ្វើអោយ ថេយ៉ុង ភាំងធ្មឹងព្រោះស្មានមិនដល់ឡើយថា ជុងហ្គុក និយាយបែបនេះ ។
  " មុននេះ បង..បងនិយាយថាមិច ? " រាងតូចសួរទាំងត្រដិតព្រមទាំងមិនដកភ្នែកចេញពីរង្វង់មុខសង្ហារបស់ ជុងហ្គុក ។
  " និយាយថាយើងស្រឡាញ់ឯងបានលឺទេយើងស្រឡាញ់ឯង "
  " ហ្ហិក ខ្ញុំមិនបានយល់សប្តិទេហ្ហេស៎ ហ្ហឺ " ថេយ៉ុង ក្តុកក្តួលរំភើបចិត្តឡើងនិយាយអ្វីមិនចេញ គេក្តិចដៃខ្លួនឯងដើម្បីបញ្ជាក់អោយកាន់តែច្បាស់តែពេលទទួលបានអារម្មណ៍ឈឺហើយគេក៏លីងលោងទឹកភ្នែកដាក់ ជុងហ្គុក ភ្លែត ទីបំផុតគេធ្វើអោយអាល់ហ្វារូបសង្ហាម្នាក់នេះស្រឡាញ់គេវិញហើយ ។
  " ជាការពិតណាថា បងស្រឡាញ់អូន "

អ្ហាយយយយយ😭(ស្រែកលេងអំភើបពេក😁)
To be Continued🍑✨

🍑 I'm your Omega 🍑 Where stories live. Discover now