ភាគទី ១០

4K 300 10
                                    

  ជុងហ្គុក សម្លឹងមើលមាឌតូចអង្គុយសំកុកនៅមាត់អាងអស់ចិត្តទើបបោះជំហានដើរទៅអង្គុយនៅលើកៅអីធ្វើការរបស់នាយវិញមុននឹងលើកបាតដៃមកច្បូតមុខសង្ហាព្រមទាំងគិតនូវរឿងដែលទាក់ទងអំពីរ ថេយ៉ុង ហើយក៏នឹកងឿងឆ្ងល់ផងដែរថាហេតុអ្វីក្មេងអូមេហ្គាម្នាក់នេះចេះតែមករំខានប្រសាទរបស់គេរហូតដូច្នេះ បែរជាមកធ្វើអោយនាយមកអង្គុយគិតខ្វល់ពីគេទៅវិញពិតជាគួរអោយស្អប់បំផុតហើយ ។

  " ហ៊ើយយ យ៉ាងម៉េចក៏យ៉ាងម៉េចទៅឯងទៅគិតអោយឈឺក្បាលធ្វើអី ? " កំលោះសង្ហាស្តីបន្ទោសអោយខ្លួនឯងទាំងឈឺក្បាលថែមទាំងក្រពុលមុខចង់តែឆ្កួតអោយបានណាស់ក្នុងពេលនិង ។

រឺងៗ...
ភ្លាមនោះទូរស័ព្ទរបស់នាយក៏រោទ៍ហើយក៏បង្ហាញឈ្មោះនៅលើកញ្ចក់អេក្រង់ទូរស័ព្ទទំនើបទើបកំលោះសង្ហាដកដង្ហើមមួយហឿកទើបចុចទទួលទាំងមុខមូវ ។

" លោកប៉ាមានការអីមែនទេ ? "
( គឺប៉ាគ្រាន់តែចង់ប្រាប់ថាប៉ាមិនបានត្រឡប់ទៅវិញទេ ប្រហែលជាខានស្អែកទើបប៉ាត្រឡប់ទៅវិញឬអាចយូរថ្ងៃជាងនេះក៏ថាបាន )
" លោកប៉ាមានការចុះទៅតាមខេត្តមែនទេ ? " អ្នកជាកូនសួររួចខ្សែរម្ខាងទៀតក៏គ្រហឹមតបទើប ជុងហ្គុក យល់ពីមូលហេតុ ។
" ថែរក្សាសុខភាពផង " ត្បិតតែថានាយមិនសូវចេះសម្តីពិរោះពិសារជាមួយគាត់មែន ប៉ុន្តែគេគឺស្រឡាញ់បំផុត ចំណែកឯលោកចនក៏ដូចគ្នា ។

  ល្ងាចបន្តិច ជុងហ្គុក ក៏ចុះមកខាងក្រោមជាមួយខោអាវដែលមានពណ៌ខ្មៅទាំងឈុត មើលទៅគេពិតជាមាំទាំហើយមានអំណាចណាស់ សមហើយដែលកើតមកមានឈាមអាល់ហ្វាថែមទាំងម៉ាហ្វៀវ័យក្មេងទៀតផង ។

  " បងទៅខាងក្រៅមែនទេ ? ខ្ញុំសុំទៅជាមួយផងណា " គ្រាន់តែក្រឡេកឃើញរាងក្រាស់ភ្លាម ថេយ៉ុង ក៏ស្ទុះមករកនាយសឹងតែបាក់.កមុននឹងលើកដៃស្រឡូនទាំងទ្វេរចាប់ដៃមាំរបស់ ជុងហ្គុក ទើបសួរនាយ ។

  " យើងមានការងាររបស់យើង មិនបានទៅដើរលេងទេ បើឯងធុញឬអផ្សុកហើយក៏ទៅផ្ទះរបស់ឯងវិញទៅ " រាងក្រាស់រក្សាទឹកមុខមាំស្មើមុននឹងស្រដីឡើងយ៉ាងខ្សោះជាតិដាក់រាងតូចថែមទាំងមានបំណងដេញគេទៀតផង ។

🍑 I'm your Omega 🍑 Tempat cerita menjadi hidup. Temukan sekarang