ភាគ២៤

3.8K 304 1
                                    

  " ថើបយើងអោយយើងពេញចិត្តមួយសិនទៅយប់នេះយើងនាំទៅក្លឹបជាមួយ " ជុងហ្គុក ស្រដីទាំងហុចថ្ពាល់អោយរាងតូចទុកដើម្បីអោយគេថើបនាយទាល់តែសមចិត្តទើបយល់ព្រមនាំគេទៅជាមួយទាំងដែលជាសំណើរបបួលរបស់ខ្លួនឯងសោះ ។ ចំណែកឯអូមេហ្ការូបស្អាតមាឌតូចក៏មិនបានប្រកែកមួយម៉ាត់សោះឡើយគេថើបថ្ពាល់របស់ ជុងហ្គុក ខ្សឺតៗឆ្វេងស្តាំទាំងពេញចិត្តបំផុតថើបរហូតទាល់តែអាល់ហ្វាកំហូចលេចស្នាមញញឹមចេញមក ។
  " ប៉ុណ្ណឹងបានហើយមែនទេ ? " ថេយ៉ុង សួរឡើងបន្ទាប់ពីថើបរាងក្រាស់ឡើងហត់ ថើបទាំងចង់អស់ខ្យល់ពីខ្លួនតែម្តង ។ ជុងហ្គុក ក៏ញញឹមងក់ក្បាលជំនួសចម្លើយដែលឆ្លើយថាពេញចិត្តតែក៏មិនបានពេញចិត្តរហូតដែរគ្រាន់តែមួយពេលប៉ុណ្ណោះដូច្នេះលើកក្រោយ ថេយ៉ុង អាចនឹងត្រូវធ្វើលើសពីថើបផងក៏មិនដឹង ។

ងាកមកខាងគ្រួសាររបស់ ថេយ៉ុង ឯណេះគឺបារម្ភពីប្រុសពៅក្បាលខូចពេញទំហឹងតែម្តង បាត់ពីផ្ទះហើយក៏មិនខ្ចីទាក់ទងមកសោះ បែបនេះហើយនៅទាក់ទងទៅមិនទទួលទៀតាមតែវាយអោយហើមគូទទេ ។
" ហ៊ើយយយ មិនដឹងថាកូនកំហូចនោះដើរទៅណាទៅណីខ្លះទេ ? " អ្នកម៉ាក់រូបស្អាតនិយាយទាំងដកដង្ហើមធំ មួយថ្ងៃៗគាត់ចាំផ្លូវកូនមកវិញមិនលស់ថ្ងៃឡើយ បាយក៏មិនបាន គេងក៏មិនសូវលក់ ព្រោះបារម្ភពីកូនកំហូងដែលបាត់ពីផ្ទះទៅប៉ុន្មានថ្ងៃ ។
" ម៉ាក់វាកុំបារម្ភពេកអីក្រែងកូនប្រាប់រួចហើយមិនចឹងឬថាប៉ុន្មានថ្ងៃទៀតនឹងមកវិញ "
" មិនបារម្ភមិនបានទេណាប៉ាវា "
" ខ្ញុំថា ថេយ៍ ច្បាស់ជាមើលថែខ្លួនបានណាអ្នកម៉ាក់ក្មេងច្រឡើមនោះឆ្លាតណាស់មិនអាចមានរឿងទេ " ណាមជូន ក៏និយាយឡើងដើម្បីលួងចិត្តអ្នកស្រីគីមដែលជាម៉ាក់កុំអោយបារម្ភខ្លាំងពេកតែអ្នកជាបងនេះក៏បារម្ភពីប្អូនមិនតិចដូចគ្នា ។
  " ចាំមើលមកវិញណាលែងអោយចេញទៅណាទៀតហើយ "
  " បានហើយៗម៉ាក់វាកុំបារម្ភពេកអីក្មេងៗតែប៉ុណ្ណឹងឯង ណាមួយកូនយើងឆ្លាតណាស់អាចមានបញ្ហាអ្វីទៅ "
  " ខ្ញុំក៏គិតដូចលោកប៉ាដែរអ្នកម៉ាក់ "
  " ហឹមមម៎ " គាត់ក៏បានត្រឹមដកដង្ហើមធំហើយក៏រងចាំផ្លូវកូនកំហូចតែប៉ុណ្ណោះ ។ ត្បិតតែថា ថេយ៉ុង គដជាក្មេងឆ្លាតពិតមែនតែគេជាអូមេហ្កាបើចេញទៅជួបមនុស្សអាក្រក់ទៅគិតយ៉ាងម៉េចដូច្នេះហើយទើបគាត់អត់បារម្ភមិនបានណាមួយសង្គមខាងក្រៅទោះបីជាកន្លែងសប្បាយអ៊ូអរតែវាក៏មានគ្រោះថ្នាក់ណាស់ដែរសម្រាប់កូនរបស់គាត់ ។

🍑 I'm your Omega 🍑 Where stories live. Discover now