ភាគទី១៦

4.7K 329 6
                                    

  ថ្ងៃរសៀល ថេយ៉ុង គេងលក់លើគ្រែធំទូលាយរបស់ ជុងហ្គុក ដោយមានរាងក្រាស់អង្គុយគេងជ្រត់ដៃសម្លឹងមុខគេ ។ មុននេះគេស្រែកញ៉ែតៗឌឺតតាំងដាក់ទើបនាយថើបគេដល់សន្លប់បែបនេះ ហើយយូរៗម្តង ជុងហ្គុក ក៏លេចស្នាមញញឹមចេញមកឯងៗព្រោះតែភាពទន់ភ្លន់និងគួរអោយស្រឡាញ់របស់ក្មេងរលៀមដឺលនៅក្បែរទ្រូងនាងបង្កើយ...គិតៗទៅ ថេយ៉ុង នេះគឺគួរអោយស្រឡាញ់ខ្លាំងណាស់មិនថាគេនៅរលៀមរពិសឬមួយក៏គេងលក់ស្ងាត់មាត់បែបនេះឡើយ ហើយដែលថាមិនចង់ស្រឡាញ់គេក៏មកពីមិនទាន់ច្បាស់ពីចិត្តខ្លួនឯងប៉ុណ្ណោះ ហ៊ើយចាស់ៗនិយាយមិនខុសពិតមែនថាស្អប់អីស្រឡាញ់និង ។

  " ហឹមម៎...មិនសមសោះដែលកំលោះអាល់ហ្វាសង្ហាមហាខាបព្រលឹងដូចជា ចនជុងហ្គុក បែរជាមកជំពប់ស្នេហ៍ជាមួយអូមេហ្គាកំពូសខូចហើយរលៀមដូចជា គីមថេយ៉ុង អ៊ីចឹងសោះ ( បាក់កាលីបម៉ងហ្ហាស៎><) " រាងក្រាស់គិតក្នុងចិត្តទាំងអស់សំណើចនិងខ្លួនឯង តែមកជាបែបនេះក៏មិនទាន់ច្បាស់ដែរថាស្រឡាញ់រាងតូចគ្រាន់សាកល្បងទំនាក់ទំនងមួយនេះសិនប៉ុណ្ណោះ ។ ( ដឹងតែជាប់អន្ទាក់របស់ប្រុសពៅក្បាលខូចហើយទៅ ខិខិ>< )

  ភ្លាមនោះប្រុសពៅក្បាលខូចដែលទើបស្ងាត់មាត់ក៏ភ្ញាក់ល្មម ថេយ៉ុង សន្សឹមៗបើកភ្នែកឡើងយឺតៗទើបញញឹមពព្រាយដាក់ ជុងហ្គុក ធ្វើអោយរាងក្រាស់រហ័សហើបខ្លួនថើបចេញពីលើគ្រែភ្លាមព្រោះតែខ្លាចក្មេងរលៀមបានពាក្យបានសម្តីមកញ៉ោះគេទៀត ។

  " មុននេះបងសម្លឹងមុខរបស់ខ្ញុំមែនទេ ?? " ថេយ៉ុង សួរទាំងញញឹមរំភើបតែ ជុងហ្គុក ធ្វើឬកពារដូចជាគ្មានអ្វីទេរឹតតែយកពាក្យមកដោះសារទៀត ។

  " មើលមុខឯងហើយចេញលុយមកឬយ៉ាងម៉េចបានជាយើងត្រូវមើលមុខឯងនោះ " មាត់រឹងពិតមែនហើយកំលោះសង្ហាម្នាក់នេះ គេនិយាយចំចំណុចប៉ក់ហើយនៅមិនព្រមទទួលស្គាល់ការពិតទៀត ។

  " អ្នកណាទៅដឹងក្រែងមើលហើយក៏មានក្តីសុខអីបែបនិងក៏ថាបានណា " ថេយ៉ុង ក៏តាមទៅញ៉ោះសម្តីជាមួយ ជុងហ្គុក ថែមទៀតព្រោះគេចង់ជាន់កែងមនុស្សមាត់រឹងនិងឯង មិនដឹងយ៉ាងម៉េចទេប្រុសសង្ហាម្នាក់នេះកុហកគេរហូតតែម្តងទង្វើផ្សេងមាត់និយាយចេញឡើងផ្សឹង ។

🍑 I'm your Omega 🍑 Where stories live. Discover now