ភាគ ៤

3.6K 292 2
                                    

ដោយសារតែមិនស្គាល់ផ្ទះរបស់អូមេហ្កាកំពូលរំខានម្នាក់នេះគួបផ្សំគេត្រូវរបួសបិទភ្នែកសម្ងំគេងធ្វើមុខវេទនាទៀតអាល់ហ្វារូបសង្ហាក៏មិនចង់សួរនាំច្រើនទើបនាយជ្រើសបើកឡានត្រឡប់ទៅភូមិគ្រិះវិញដោយមាន ថេយ៉ុង ទៅជាមួយ ។

@ភូមិគ្រិះចន
ងឺតត៎...
គ្រាន់តែមកដល់មុខភូមិគ្រិះហើយឡានសេរីទំនើបក្នុងប្រទេសក៏ឈប់ងក់មុនពេលដែលកំលោះម៉ាហ្វៀរូបសង្ហាបើកទ្វារឡានចុះយ៉ាងសង្ហា នាយបិទទ្វារឡានវិញរួចទើបបន្តដើរទៅបើកទ្វារឡានអោយមាឌតូច ។ ចំណែកឯ ថេយ៉ុង លួចសម្លឹងមើលរាងក្រាស់តាំងតែពីនាចុះពីលើឡានម្ល៉េះព្រមទាំងលួចស្ញើចនាយនៅក្នុងចិត្តដូចគ្នា ( ព្រះអើយមនុស្សអីក៏សង្ហាយ៉ាងនេះ សូម្បីតែបើកទ្វារឡានក៏ជះរាងសង្ហាដែរ ) ។ ប៉ុន្តែក៏បិទភ្នែកធ្វើជាសម្ងំគេងដូចពីដំបូងវិញនៅពេលដែល ជុងហ្គុក ដើរមកបើកទ្វារឡានអោយគេ ។

" ចុះមក " ជុងហ្គុក ស្រដីឡើងតែពីរម៉ាត់ខ្លីៗទឹកមុខស្មើៗហើយទើប ថេយ៉ុង ធ្វើជាបើកភ្នែកឡើងយឺតៗសម្លឹងមើលនាយ ។

" អ្ហឹមម៎ ... នេះដល់ផ្ទះខ្ញុំហើយមែនទេ ? " លឺរាងតូចសួរដូច្នេះ ជុងហ្គុក នាយគិតចង់អស់សំណើច ។

" ត្រូវមួយដំបងចាំស្មាឯងក៏បាត់ការចងចាំហើយមែនទេទើបវង្វេងថាទីនេះជាផ្ទះរបស់ឯង ??? " ថេយ៉ុង លឺដូច្នេះក៏លួចខាំមាត់ខឹងជាមួយ ជុងហ្គុក បន្តិចដែរប៉ុន្តែមិនចង់អោយខូចផែនការទើបស៊ូធ្វើពើអត់ដឹងខ្យល់អីបន្ត ។

  " ហៃយ៉ា...ខ្ញុំនេះចំជាឆ្កួតមែនហើយបែរជាវង្វេងផ្ទះខ្លួននៅទៅកើត " ថេយ៉ុង ថាហើយក៏លើកបាតដៃទះថ្ងាសតិចៗទាំងរអ៊ូអោយខ្លួនឯង ។ ជុងហ្គុក ក៏មិនចង់លឺក្មេងរអ៊ូរទាំច្រើនទើបសួរកាត់ :

  " សម្រេចថាចូលទៅខាងក្នុងឬដេកនៅក្នុងនេះ ? បើចង់ដេកនៅទីនេះក៏តាមចិត្ត " នាយសួរហើយក៏អារកាត់ដោយចិត្តឯងមិនបានទុកអោយ ថេយ៉ុង បានឆ្លើយនោះឡើយទើបងាកខ្លួនឆ្វាច់បោះជំហានដើរចូលទៅក្នុងភូមិគ្រិះយ៉ាងឡូយគ្មាននឹកគិតដល់ដល់រាងល្អិតដែលអង្គុយពេបមាត់អន់ចិត្តជាមួយនាយនៅក្នុងឡាននោះទេ ចំជាចិត្តខ្មៅដូចកាហ្វេពិតមែនអាអាល់ហ្វាសង្ហាម្នាក់នេះ ... ។ ចំណែកឯ ថេយ៉ុង វិញខំពលីឈឺស្មាម្ខាងដើម្បីគេហើយគេនៅមិនអើពើទៀតក៏ស៊ូធ្វើមុខក្រាស់បន្តដោយចុះពីលើឡានដោយខ្លួនដើម្បីចូលតាមរាងក្រាស់ចូលទៅក្នុងភូមិគ្រិះ យ៉ាងណាៗក៏សុំគេងនៅទីនេះប៉ុន្មានយប់សិនហើយទម្រាំតែដៃជាណាមួយក៏ផ្ញើរសារទៅសុំលោកប៉ាអ្នកម៉ាក់រួចហើយថាមកលេងផ្ទះមិត្ត ( កុហកប៉ាម៉ាក់ការពិតមកតាមញ៉ែបងសង្ហាសោះ 🤓 ) ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora