" ក៏ជាម្ចាស់បេះដូងបងទេដឹង " ថេយ៉ុង តបទាំងញញឹមក្បួចដាក់រាងក្រាស់ក៏ងាកមុខចេញមិនសម្លឹងមើលមុខគេនោះទេ ។
" ឯងឈប់ស្រមៃទៀតទៅមេឃភ្លឺឡើងថ្ងៃរះចាំងគូទហើយ " មិនមែនថាស្អប់ខ្ពើម ថេយ៉ុង អ្វីឡើយគ្រាន់តែនាយមិនបានមានគំនិតពីមុនមកនោះទេថាអាចនឹងស្រឡាញ់មនុស្សប្រុស ទោះបីជារាងតូចជាអូមេហ្គាដែលមានលក្ខណៈប្រហាក់ប្រហែលមនុស្សស្រីនិងអាចមានកូនបានក៏ដោយតែនាយហាក់ដូចជាមានចិត្តថាអាចរៀបការជាមួយមនុស្សស្រីច្រើនជាងដដែលទើបចេះតែដេញអោយក្មេងម្នាក់នេះនៅអោយឆ្ងាយពីនាយ ។
" ខ្ញុំមិនឈប់ ហើយបន្តិចទៀតនរណាទៅស្មានដឹងទៅថាមិនត្រូវក្តីស្រម៉ៃរបស់ខ្ញុំវាអាចក្លាយជាការពិតក៏ថាបានដែរ " មិនថាជាយ៉ាងណា ទទួលបានពាក្យសម្តីមិនគួរអោយចង់ស្តាប់យ៉ាងណាក៏ ថេយ៉ុង នៅតែអាខនឹងធឹងនិងរក្សាស្នាមញញឹមស្រទន់ស្រស់របស់គេបានជាប់ជានិច្ច ។
" យើងគ្រាន់តែតឿនឯងប៉ុណ្ណោះ ព្រោះបើឯងកាត់ចិត្តនៅពេលនេះវាអាចទាន់ពេល ថ្ងៃក្រោយក៏មិនឈឺចាប់ខ្លាំង "
" បងកុំបារម្ភអី ក៏មិនបាច់គិតច្រើបដែរ ជម្រើសដែលខ្ញុំរើសច្បាស់ជាមិនអាចខុសទេ ខ្ញុំច្បាស់ក្នុងចិត្ត " ដោយសារតែ ថេយ៉ុង នៅតែមិនប្តូរគំនិតចេញរឹតតែចចេសមិនឈប់ដូច្នេះ ជុងហ្គុក ក៏គ្មានអ្វីត្រូវនិយាយទៀតដែរ ព្រមទាំងមិនភ្លេចលួចគិតដូចគ្នាថាហេតុអ្វីគ្រាន់តែនាយបានជួយគេម្តងសោះគេក៏មកដាក់ចិត្តស្រឡាញ់នាយខ្លាំងបែបនេះ អាចមកពីនាយសង្ហាហើយមានដែរទេ ?
តែបើគិតសព្វៗទៅតាមដែលចងចាំបានកាលនោះវាក៏រាងយប់បន្តិចដែរខណៈដែលនាយកំពុងតែជិះឡានចេញពីភូមិគ្រិះក៏ប្រទះនិង ថេយ៉ុង ដែលត្រូវក្មេងពាលមួយក្រុមស្កាត់ចង់ធ្វើបាប មិនដឹងថាយ៉ាងម៉េចទេនាយក៏អោយកូនចៅឈប់ឡានព្រមទាំងចុះទៅចេញមុខជួយនាយតូចដោយផ្ទាល់ទៀតផង ។ ហើយចាប់តាំងពីយប់នោះមកដូចគ្នាដែលជីវិតរបស់នាយត្រូវបានរំខានសឹងតេ២៤ម៉ិងដោយក្មេងអូមេហ្គាម្នាក់នេះ ។SKIP៚
បន្ទាប់ពីងូតទឹកនិងផ្លាស់ប្តូរសម្លៀករួច ថេយ៉ុង ក៏ចុះមកញ៊ាំបាយជាមួយ ជុងហ្គុក ទាំងសប្បាយចិត្ត ដឹងទេក្តីស្រម៉ៃគេមានច្រើន ហើយគេមានបំណងប្រាថ្នាជាច្រើនតែបំណងប្រាថ្នាដែលធំសម្រាប់គេនោះគឺអាចនៅជាមួយនិង ជុងហ្គុក បែបនេះ ។ ហើយដោយសារតែគេមានសម្លៀកបំពាក់តែមួយសម្រាប់ដូច្នេះហើយគឺច្បាស់ណាស់ថាត្រូវខ្ចីខោអាវរបស់ ជុងហ្គុក មកពាក់សិនប៉ុណ្ណោះ វាគឺធំជាងតួខ្លួនរបស់គេខ្លាំងព្រមទាំងរលុងខ្លាំងដូចគ្នាតែពេលបានចោលភ្នែកសម្លឹងគឺយល់ថាទាក់ទាញណាស់ពិសេសគឺត្រង់កន្លែងឆ្អឹងដងកាំបិតរបស់គេនិងតែម្តង ។
![](https://img.wattpad.com/cover/297685746-288-k456280.jpg)