#ព្រឹកថ្ងៃថ្មី
" ហឹមម៎ " សំឡេងគ្រហឹមគ្រហឹមក្នុងបំពង់.កបន្លឺឡើងថ្នមៗខណៈដៃស្រឡូនលូករកគូរស្នេហ៍ដែលគេងអោបកាលពីយប់តែពេលរាវរកមិនត្រូវសោះគេក៏បង្ខំចិត្តបើកភ្នែកធ្ងន់កណ្តុកទាំងបើកពុំចង់រួចព្រោះមិនទាន់អស់ងងុយនៅឡើយ ។
ពេលបើកភ្នែកបានស្រឡះបន្តិចក៏នៅតែពុំឃើញវត្តមានរបស់ ជុងហ្គុក អូមេហ្កាតូចក៏ក្រោកអង្គុយទាំងងោកងុយព្រមទាំងងាករកមើលគូរស្នេហ៍ ។
" ជុង... " បបូរមាត់ស្តើងមានមន្តស្នេហ៍ហើបស្រដីហៅឈ្មោះគូរស្នេហ៍តិចៗមុននឹងទម្លាក់ជើងចុះពីគ្រែធំទូលាយដើរទៅរកមើលក្នុងបន្ទប់ទឹកម្តងក៏ប្រទះភ្នែកនិងកូនសំបុត្រលើតុជិតនោះទើបឈោងដៃយកវាមកមើល ។
/ ក្រោកហើយមែនទេកូនបិសាចតូច ហើយមានរកបងឬអត់ សុំទោសណាដែលបងមកវិញមិនបានប្រាប់អូនព្រោះឃើញកូនបិសាចគេងលក់ស្រួលពេកបងមិនចង់ដាស់ កុំងរងក់ណាប៉ុន្មានថ្ងៃទៀត clear ការងាររួចដៃពេលណាបងទៅដណ្តឹងបិសាចតូចរៀបការយកមកធ្វើប្រពន្ធហើយ បងស្រឡាញ់អូនណា ស្រឡាញ់កូនបិសាចតូចបំផុត<33 /
អានចប់ ថេយ៉ុង ក៏កួចញញឹមតិចៗតែក៏ធ្វើមុខងរងក់ភ្លែតដូចគ្នាព្រមទាំងស្រដីឡើងទាំងអោបដៃធ្វើមុខធ្វើមាត់ដាក់សំបុត្រ :
" ឆឹស៎ មកមិនប្រាប់ទៅមិនប្រាប់មនុស្សអាក្រក់ចាំមើលមកវិញណាមិនជ្រលក់មាត់រកឡើយ " អូមេហ្កាតូចពេបមាត់ខើយច្រមុះដាក់កូនសំបុត្រព្រោះតំណាងវាជា ជុងហ្គុក ទាំងងរងក់ខឹងដែលទៅស្ងាត់ៗមួយម៉ាត់ក៏មិនប្រាប់គិតថាទុកកូនសំបុត្របុិនបាតដៃនេះហើយគេបាត់ខឹងឬ កុំសង្ឃឹមនោះហឹស៎ ។
បន្ទាប់ពីនោះ ថេយ៉ុង ក៏ចូលទៅងូតទឹកសម្អាតខ្លួនទើបមកអង្គុយសម្ងំគូររូបលេងដែលជាចំណង់ចំណូលចិត្តថែមទាំងជារូបរបស់ ជុងហ្គុក ទៀតផង មាត់ក៏ចេះតែថាទៅថាខឹងតែការពិតមិនខឹងតិចនោះឡើយ ។ងាកមកខាង ជុងហ្គុក ដែលជាអាល់ហ្វារូបសង្ហាឯណេះវិញក៏ចេញមក Clear ការងារតិចតួច ព្រោះជាម៉ាហ្វៀដែលក្តោបក្តាប់មុខជំនួយធំតូចជាច្រើនដូច្នេះការងារក៏ច្រើន ត្បិតថាបានជួលមនុស្សជំនាយអោយជួយមើលការខុសត្រូវហើយក៏ពិតមែនក៏ដោយតែនឡតែគេចមិនផុតពីការមកសុីញ៉េឯកសារនិងត្រួតពិនិត្យដោយផ្ទាល់ដដែល ។
ផឹបប៎...
" ហ៊ើយយយ៎...នឹកកូនបិសាចតូចណាស់ " បន្ទាប់ពី Clear ការងាររួចរាល់អស់ហើយក៏ត្រឡប់មកភូមិគ្រិះវិញ ។ ស្របពេលដែលទម្លាក់ខ្លួនមាំក្រាស់លើពូកទន់ល្មើយហើយ ជុងហ្គុក ក៏ដកដង្ហើមធំពោលឡើងទាំងមមៃគិតដល់គូរស្នេហ៍ ពេលនេះគេនឹកចង់ប៉ះចង់អោបចង់ថើបកូនបិសាចតូចស្ទើរតែដាច់ខ្យល់ទៅហើយចុះកូនបិសាចតូចមានលួចនឹកគេវិញខ្លះដែរទេ ?
" មិនដឹងថាមានឡូឡាដែរអត់ ? " ដឹងថាអូមេហ្កាតូចពូកែងរងក់ច្បាស់ជាមិនសុខចិត្តឡើយដែលទុកត្រឹមកូនសំបុត្រមួយនោះទើបនឹកស្រម៉ៃមើលពេលដែលគេក្រោកឡើងហើយមិនឃើញខ្លួន មិនដឹងថាលួចជេរឬអត់ ។
ហ៊ើយយ៎មិនដឹងថានៅប៉ុន្មានថ្ងៃទៀតដែល ថេយ៉ុង ត្រូវនៅក្នុងបន្ទប់ពិចារណាកំហុសព្រោះតែគេទប់ចិតត្តទ្រាំចាំចង់មិនបានម្តងៗ កាន់តែស្រឡាញ់ក៏កាន់តែមិនចង់ទៅណាឆ្ងាយ ចង់តែនៅក្បែរ អោបថើបក្រញិកអោយស្កប់ចិត្តនោះទេ ។
" នឹកកូនបិសាចតូចណាស់ ចង់ទៅអោបអោយណែនៗមែនទែនហើយ " គិតដល់សាច់សៗទន់រលោងក្រអូបឈ្ងុយហើយក៏កាន់តែឈ្លក់វង្វេងនឹកឃើញតែឃើញមុខតូចស្អាតរបស់ ថេយ៉ុង ដូចត្រូវស្នេហ៍គេយ៉ាងងឹតងងុលលង់ដកមុខមិនរួច ។
បន្ទាប់ពីនោះនាយសង្ហាក៏ក្រោកអង្គុយយកបាតដៃត្រដុសមុខថ្នមៗមុននឹងទាញកន្សែងចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនហើយប្រាលដណាស់ថានឹកនាំលោកប៉ាទៅចួបលោកប៉ាអ្នកម៉ាក់របស់កូនបិសាចតូចនិងឯង ទ្រាំនឹកបែបនេះមិនបានទេលែងចង់ទ្រាំអោយវេទនាទៀតហើយ ។@ភូមិគ្រិះគីម
នៅក្នុងបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីដែលមានមនុស្សច្រើនជាងសព្វថ្ងៃព្រោះតែបន្ថែមវត្តមានរបស់លោកចនជាមួយនិង ជុងហ្គុក ដែលមកចួបជំនួបនិយាយពីរឿងរៀបការ ។
" មិនដឹងថាលោកចននិងអ្នកកំលោះមកទើបរៀបចំទទួលមិនបានដិតដល់សង្ឃឹមថានឹងមិនប្រកាន់ទៅចុះ " អ្នកម៉ាក់រូបស្អាតរបស់ ថេយ៍ បន្លឺស្រាលៗដោយមានសុជីវធម៌និងទន់ភ្លន់អមភ្ជាប់ដោយស្នាមញញឹមស្វាគមន៍វត្តមានរបស់ភ្ញៀវពិសេសទើបពីរអ្នកប៉ាកូនខាងនោះក៏ធូរចិត្តបន្តិច ព្រោះបើកាន់តែនិយាយចុះសម្រុងគ្នាបែបនេះរឿងផ្សំគុំរបស់ក្មេងៗដែលជាកូនក៏រលូនតាមនិង ។
" ហឹៗ ខ្ញុំនេះក៏រៀបចំសឹងតែមិនទាន់ដូចគ្នាព្រោះត្រូវកូនកំហូចអូសមកត្រណាត់ត្រណែង " លោកចនស្រដីឡើងបង្អាប់កូនប្រុសដែលអង្គុយក្បែរទាំងសើចហឹសៗទើបគ្រួសារម្ខាងទៀតសើចតាម ក្មេងៗសម័យបច្ចុប្បន្ននេះឈាមក្តៅមែនទែនចាំតែបន្តិចតែមិនបានសោះ ។
" លោកប៉ា.... " អ្នកដែលត្រូវប៉ាបង្អាប់ក៏រាងខ្មាស ធ្វើយ៉ាងម៉េចទៅបើគេស្រឡាញ់ ថេយ៉ុង ខ្លាំងយ៉ាងនេះទៅហើយនោះ ?
" គឺសុំនិយាយតាមត្រង់ទៅចុះណា កូនកំហូចរបស់ខ្ញុំនៀក៎រំអុកសុំអោយមកនិយាយរឿងកូនរបស់អ្នកមិនលស់ពេលឡើយ រហន់ចង់រៀបការមែនទែនទើបខ្ញុំជាប៉ាក៏មកសួរនាំចិត្តខាងអ្នកតែម្តងថាគិតយ៉ាងណាដែរ ? "
" ខ្ញុំទាំងពីរអ្នកនេះក៏គ្មានអ្វីស្រាប់ហើយ តាមតែកូនប៉ុណ្ណោះ ដូចអ្នកដឹងស្រាប់ហើយសម័យនេះហើយគ្មានការបង្ខិតបង្ខំទេតាមតែកូនៗដែលស្រឡាញ់គ្នាហើយគិតច្បាស់លាស់ថាចង់ចាប់ដៃគ្នាសាងជីវិតគូរតែប៉ុណ្ណោះ " លោកគីមនិយាយរួច ជុងហ្គុក ក៏ញញឹមតិចៗទាំងត្រេកអរបែបនេះគឺបានច្បាស់ណាស់ ។
" អ៊ីចឹងបានន័យថាលោកអ៊ំព្រមអោយខ្ញុំនិងកូនបិសាច-គឺ ថេយ៍ រៀបការហើយមែនទេ ? " មិនទុកអោយចាស់ៗនិយាយគ្នាបន្ត ជុងហ្គុក ក៏ចូលមកសួរបញ្ជាក់ទាំងទឹកមុខរំភើបព្រមទាំងស្ទើរតែក្រលិចមាត់ច្រឡំហៅឈ្មោះ Nickname ដែលខ្លួនបានដាក់អោយអូមេហ្កាតូចទៅហើយ សប្បាយចិត្តពេកមាត់ចេះតែរអិល ។គេជិតរៀបការហើយ ហួយយ៎អ្នកអានដែល single នុងប្រុងចាំដល់ណាទៀត?😫💗
To be Continued 🙆🏻♀️💗