ភាគ៣

3.9K 333 8
                                    

  " រឿងអីយើងត្រូវធ្វើតាមឯង ឯងជាប៉ារបស់យើងមែនទេ ??? " ជុងហ្គុក ស៊កដៃចូលក្នុងហោប៊ៅខោសម្ញែកឬកប្រុសស្អាតដាក់រាងតូច ។

  " ខ្ញុំមិនមែនជាប៉ារបស់បងទេ ប៉ុន្តែខ្ញុំជាអូមេហ្ការបស់បង " ថេយ៉ុង ក៏តបទៅនាយវិញទាំងញញឹមព្រោះតាំងពីពេលដំបូងដែលនាយបានជួយគេពីក្រុមអ្នកលេងហើយគេស្បថថានឹងតាមនាយរហូតគឺតាមស្រឡាញ់ទេវបុត្រដែលបានជួយគេហ្នឹងឯង ។

" យើងថាពីពេលណាថាទទួលឬចង់បានឯង ? " រាងក្រាស់សើចហើយលើកចិញ្ចើមម្ខាងសួរទៅអូមេហ្កាតូច ។

" មិនទាន់ថាតែក៏ប្រាកដថាបងមិនថាដែរ " ថេយ៉ុង ក៏សើចធ្មេញដាក់ស្របពេលដែល ជុងហ្គុក ក៏សម្លក់មុខគេសឹងរបូតគ្រាប់ភ្នែកជ្រុះចេញមកមុននឹងស្រដីឡើង៖

  " យើងមិនស្រឡាញ់មនុស្សប្រុសទោះឯងជាអូមេហ្កាអាចមានកូនបានក៏យើងស្រឡាញ់ឯងដែរមិនបាច់ខំប្រឹងទេវាអត់ប្រយោជន៍ " រាងខ្ពស់សង្ហាស្រដីចេញមកត្រង់ៗទាំងរក្សាទឹកមុខមាំដដែល ហើយពាក្យទាំងនេះវាពិតជាអាចធ្វើអោយស្តាប់ឈឺចាប់ប្រាកដណាស់ប៉ុន្តែមិនមែនជាប្រុសពៅក្បាលខូចនោះទេ ។

  " បងដែលលឺគេនិយាយតៗគ្នាថាស្អប់ជំពប់លើនោះ បើបងស្អប់ខ្លាំងច្បាស់ជាអាចស្រឡាញ់ខ្លាំងដូចគ្នា " រាងតូចនៅតែរក្សាទឹកមុខញញឹមពព្រាយរបស់គេអោយនៅបានដូចដើមធម្មតាមុននឹងតបទៅ ជុងហ្គុក វិញនាំអោយកំលោះម៉ាហ្វៀរូបសង្ហាសម្លក់មុខគេដោយការធុញទ្រាន់ពេញទំហឹង មុននេះនាយគិតថាក្មេងក្បាលខូចនេះខូចចិត្តស្អិតទ្រូងយំយែករត់ត្រឡប់ទៅបិញហើយតើតែមើលចុះខុសពីការគិតរបស់នាយទាំងស្រុងតែម្តងមើលទៅនាយមើលស្រាលអូមេហ្កាតូចម្នាក់នេះពេកហើយ ។

  " ទោះយ៉ាងណាក៏យើងមិនស្រឡាញ់ឯងដែរ " ជុងហ្គុក និយាយបញ្ជាក់ជាមួយទឹកមុខស្មើៗញាក់ស្មាធ្វើហីដាក់រាងតូច គេជាប្រុសស្អាតគេមានជម្រើសច្រើនចឹងហើយ ។ ចំណែកឯ ថេយ៉ុង វិញលឺដូច្នេះគេក៏មិនបានយកចិត្តទៅខ្វល់នាំអោយខូចចិត្តដែរតែគេនៅតែញញឹមចេញមកយ៉ាងស្រស់ហាក់ដូចជាស្តាប់មិនលឺសម្តីទាំងនោះអ៊ីចឹង ។

🍑 I'm your Omega 🍑 Место, где живут истории. Откройте их для себя