ភាគទី១៧🔞

5K 311 4
                                    

" បងចង់ធ្វើអី ? " ថេយ៉ុង សួរទាំងញញឹមពេលរាងក្រាស់អង្អែលផ្លូវគេថ្នមៗ ។

" យើងចង់ប្រដៅក្មេងកំហូចដូចជាឯងចេញម្តងកុំអោយចេះតែមកល្បួងចិត្តរបស់យើងផ្តេសផ្តាស " ចាំមើលគេនឹងប្រដៅក្មេងរលៀមចេញអោយរាងម្តងអោយលើកក្រោយកុំចេះតែយកពាក្យផ្អែមជាមួយស្នាមញញឹមស្អាតៗខ្ជូតមកល្បួងចិត្តល្បួងបេះដូងគេផ្តេសផ្តាស ។ ជុងហ្គុក តបហើយក៏អោនទៅឈ្មុសឈ្មុលកញ្ចឹង.ករបស់ ថេយ៉ុង ឆ្វេងស្តាំដោយការងប់ងល់ឯរាងតូចក៏ញញឹមលើកដៃស្រឡូនលើកទៅអង្អែលសក់ទន់ល្មើយរបស់រាងក្រាស់មុននឹងស្រដីសួរនាយថ្នមៗឡើងធ្វើអោយ ជុងហ្គុក បង្អាក់សកម្មភាព " តើបងនឹងទទួលខុសត្រូវលើខ្ញុំមែនទេ ? " មួយសំណួរនេះរបស់ ថេយ៉ុង ធ្វើឲ្យ ជុងហ្គុក គាំងទ្រឹងទើបក្រោកចេញពីលើខ្លួនតូចយ៉ាងរហ័ស ។

  " យើង...."

  " បងបានខ្លួនប្រាណខ្ញុំហើយបងគឺមិនអាចដោះដៃទេ " ថេយ៉ុង ក៏ស្ទុះមកអោបដៃមាំរបស់ ជុងហ្គុក យ៉ាងជាប់ ។

  " តើឯងគិតច្បាស់ហើយមែនទេថាចង់ធ្វើជាមនុស្សរបស់យើង ? " រាងក្រាស់ក៏ងាកមកសួរក្មេងរលៀមដែលកំពុងតែអោបដៃនាយយ៉ាងណែន ថេយ៉ុង លឺហើយក៏ងក់ក្បាលញាប់ៗយ៉ាងលឿនដោយគ្មានការគិតយូរនោះទេ ។ មែនហើយគេកើតមកសម្រាប់ធ្វើជាមនុស្សរបស់ ជុងហ្គុក តែម្នាក់ប៉ុណ្ណោះ ។

  " ច្បាស់ហើយ ខ្ញុំគឺមកទីនេះដើម្បីធ្វើជាមនុស្សរបស់បង ខ្ញុំជាអូមេហ្គារបស់បង ចនជុងហ្គុក "

  " ធ្វើជាមនុស្សរបស់យើងដាច់ខាតគឺមិនអាចប្រឆាំងឬមិនស្តាប់សម្តីយើងទេ "

  " មិនប្រឆាំងទេ " ថេយ៉ុង ញញឹមគ្រវីក្បាលប្រកែកយ៉ាងលឿនរកតែ ជុងហ្គុក និយាយចប់មិនទាន់ តាំងពីដំបូងគេមិនដែលមានគំនិតប្រឆាំងជាមួយនាយស្រាប់ហើយលែងលែងតែដេញគេអោយចេញឆ្ងាយពីនាយប៉ុណ្ណោះដែលគេមិនព្រមធ្វើតាមហើយក៏គ្មានថ្ងៃនឹងធ្វើតាមដាច់ខាតបើទោះបីជា ជុងហ្គុក ដេញអោយគេចេញដល់ដាច់បំពង់.កក៏ដោយ ។

  " ចាំសម្តីឯងអោយច្បាស់ " ជុងហ្គុក និយាយយ៉ាងប្រាកដប្រជារួចក៏ចាប់ផ្ងើយចង្ការរបស់ ថេយ៉ុង ឡើថើបមាត់របស់គេស្រាលៗថ្នមៗយ៉ាងទន់ភ្លន់មុននឹងផ្តួលគេទៅលើពូសាជាថ្មីម្តងទៀតដោយមានកាយរឹងមាំរបស់នាយតាមទៅទ្រោបពីលើ ។

🍑 I'm your Omega 🍑 Hikayelerin yaşadığı yer. Şimdi keşfedin