ភាគ៣៣ : ខ្ញុំស្រឡាញ់ ថេយ៍

3.3K 290 6
                                    

  @ភូមិគ្រិះគីម
  ជុងហ្គុក អង្គុយស្រាក់ដៃគ្នាយ៉ាងជាប់ទាំងមិនទាន់ហ៊ានមាត់.កអ្វីឡើយព្រោះលោកប៉ាអ្នកម៉ាក់និងបងប្រុសរបស់អូមេហ្កាតូចកំពុងតែនាំគ្នាអង្គុយអោបដៃសម្លឹងមកមិនដាក់ភ្នែកទាល់តែសោះ ។
  " កូន ថេយ៍ មកនេះ " ភ្លាមនោះអ្នកម៉ាក់រូបស្អាតក៏បន្លឺសំឡេងឡើងហៅកូនប្រុសពៅអោយទៅក្បែរគាត់យ៉ាងដាក់កំហិតតែ ថេយ៉ុង ក៏ពេបមាត់គ្រវីក្បាលមិនព្រមទៅក៏មិនព្រមលែងដៃ ជុងហ្គុក សូម្បីតែបន្តិចធ្វើអោយអ្នកម៉ាក់ចង់តែលើកដៃមកគោះទ្រូង ។ 
  " កូនអត់ទៅទេ "
  " អូនទៅៗ " ភ្លាមនោះ ជុងហ្គុក ដែលជាអាល់ហ្វារូបសង្ហាក៏និយាយតឿនរាងតូចអោយទៅជិតអ្នកម៉ាក់រូបស្អាតមុននេះរបេះដៃចេញយឺតៗ ថេយ៉ុង ឃើញអ្នកម៉ាក់សម្លក់មុខកាចហើយក៏ព្រមប្តូរកន្លែងទៅជិតគាត់វិញតែក៏ត្រូវអ្នកម៉ាក់រូបស្អាតប្រាប់អោយបងប្រុសពូកែអូសឡើងទៅបន្ទប់ភ្លែត ។
  " កូន ជូន នាំប្អូនឡើងទៅបន្ទប់ទៅហើយកុំអោយចេញទៅណាអោយសោះ "
  " អ្នកម៉ាក់ .... " ថេយ៉ុង ក៏បង្អូសសំឡេងបែបចង់យំពេលលឺថាត្រូវយកទៅញុកទុកក្នុងបន្ទប់ ។
  " នៅក្នុងបន្ទប់ហើយពិចារណាកំហុសរបស់កូន " គាត់និយាយរួច ណាមជូន ក៏នាំ ថេយ៉ុង ទៅខាងឡើងបាត់ទោះជាអូមេហ្កាតូចកំហូចមិនចង់ក៏មិនដឹងធ្វើយ៉ាងមិចព្រោះ ជុងហ្គុក ដែលជាគូរស្នេហ៍ក៏អង្គុយស្ងៀមមិនមាត់ស្តីអ្វីសោះឡើយ ។
  " មានអ្វីចង់និយាយទេអ្នកកំលោះ " ពេលប្រុសពៅក្បាលខូចឡើងទៅផុតហើយលោកប៉ាសង្ហារបស់ ថេយ៍ ក៏សួរទៅកាន់ ជុងហ្គុក ។
  " មិនមានអ្វីទេបាទ ប៉ុន្តែខ្ញុំមកក្នុងនាមជាកូនប្រុសដែលនឹងទទួលខុសត្រូវលើ ថេយ៍ "
  " ទទួលខុសត្រូវលើរឿងអ្វី អ្នកកំលោះមានអ្វីជាមួយកូនប្រុសរបស់ខ្ញុំ " លឺសម្តីរបស់ម៉ាហ្វៀរូបសង្ហាហើយអ្នកម៉ាក់រូបស្អាតអត់ស្លន់មិនបាន នេះកូនគាត់បានទៅធ្វើអ្វីខ្លះ ?
  " ខ្ញុំនិង ថេយ៍ ពួកយើងបានជ្រុលជ្រួសធ្វើរឿងនោះជាមួយគ្នាហើយ ពួកខ្ញុំស្រឡាញ់គ្នាហើយខ្ញុំក៏សង្ឃឹមថាលោកអ៊ំទាំងពីរយល់ព្រមអនុញ្ញាតិដើម្បីអោយខ្ញុំបានទទួលខុសត្រូវនិងរៀបការជាមួយ ថេយ៍ ផងទៅចុះ "
  " ស្លាប់ហើយ " អ្នកម៉ាក់រូបលើកដៃមករីតទ្រូងរកកលចង់ខ្យល់ចាប់សន្លប់បាត់ស្មារតីពេលលឺសម្តីរបស់ ជុងហ្គុក នេះកូនគាត់បែរទៅធ្វើរឿងទាំងនោះជាមួយមនុស្សដែលទើបសេពគប់គ្នាចឹងឬ ? គាត់ដឹងថាស្នេហាក្មេងៗវាបែបនេះឈាមក្តៅហើយភ្លើតភ្លើនវង្វេងវក់វីព្រមទាំងអាចធ្វើបានគ្រប់យ៉ាងតែ ថេយ៉ុង កូនប្រុសគាត់គេជាអូមេហ្កាណាបើមានរឿងអ្វីឬមួយត្រូវអ្នកកំលោះម្នាក់ដែលអង្គុយទល់មុខគាត់នេះដោះដៃបោកបញ្ឆោតទៅអោយគាត់ជាម្តាយគិតយ៉ាងមិច គាត់ស្រឡាញ់ថ្នាក់ថ្នមកូនៗណាស់បើមានរឿងអីហើយឃើញកូនទឹកភ្នែកទ្រូងជាម្តាយដូចគាត់មុខជាប្រេះបែកជាចម្រៀកៗមិនខានតែនេះក៏សំណាងហើយដែល ជុងហ្គុក គេមានទំនួសខុសត្រូវដោយបើកចំហរនោះ ។
  លោកគីមក៏ដកដង្ហើមធំបន្តិចរឿងដល់កំណាក់កាលនេះទៅហើយក៏ទៅកែរប្រែអ្វីមិនបានឡើយមានតែព្រមអោយអ្នកកំលោះទទួលខុសត្រូវលើកូនប្រុសពៅរបស់គាត់ប៉ុណ្ណោះ ។
  " ម៉ាក់វា "
  " បង " អ្នកម៉ាក់រូបស្អាតមើលមុខស្វាមីហើយក៏ចាប់ដៃគាត់តិចៗទើបគាត់ងក់ក្បាលបញ្ជាក់ថាអោយគាត់យល់ព្រមតាមសំណើររបស់អ្នកកំលោះព្រោះបើមិនព្រមអនាគតកូនគាត់ច្បាស់ជាពិបាកមិនខាន ។
  " បើអ្នកកំលោះអះអាងហើយច្បាស់ថានឹងទទួលខុសត្រូវលើកូន ថេយ៍ បែបនេះទៅហើយអ៊ំក៏មិនហាមតែអ៊ំសុំកុំធ្វើអោយកូនអ៊ំទឹកភ្នែកអោយសោះ " លឺបែបនេះ ជុងហ្គុក ក៏ញញឹមបន្តិចមុននឹងតបទៅគាត់វិញមួយៗច្បាស់ៗអះអាងយ៉ាងប្រាកដប្រជាចេញពីចិត្តនិងបេះដូងបរិសុទ្ធិ ។
  " បាទ លោកអ៊ំទុកចិត្តចុះខ្ញុំសន្យាក្នុងនាមជាកូនប្រុសដែលមានឈាមជាអាល់ហ្វាថានឹងស្រឡាញ់មើលថែថ្នាក់ថ្នម ថេយ៉ុង អោយបានល្អបំផុតក៏គ្មានថ្ងៃធ្វើអោយគេស្រក់ទឹកភ្នែកមួយតំណក់ឡើយ " លោកគីមនិងភរិយាលឺដូច្នេះក៏ញញឹមអូរទ្រូងព្រមទាំងពេញចិត្តនូវឆន្ទៈកូនប្រុសរបស់ ជុងហ្គុក មែនទែន បានលឺគេអះអាងដូច្នេះថ្ងៃក្រោយគាត់ទាំងពីរច្បាស់ជាអាចទុកចិត្តអោយគេមើលថែ ថេយ៉ុង បន្ទាប់ពីលោកទាំងពីរហើយ ។ ( ហៃយ៉ាមើលទៅចុះចុងក្រោយបែរជាលក់កូនពៅចេញមុនកូនបងទៅវិញហាហា>< )
  " សុំសួរបន្តិចទៀតចុះណាអ្នកកំលោះស្រឡាញ់កូនអ៊ំដែរទេ ? " គាត់ចង់អោយច្បាស់ចិត្តប៉ុណ្ណោះថា ជុងហ្គុក ពេញចិត្តទទួលខុសត្រូវលើកូនគាត់ដោយក្តីស្រឡាញ់មិនមែនគ្រាន់ទទួលខុសត្រូវដើម្បីប៉ះប៉ូវនូវកំហុសមួយគ្រាដែលបានសាងព្រោះធ្វើតាមអារម្មណ៍ភ្លើតភ្លើន ។
  " ខ្ញុំស្រឡាញ់ ថេយ៍ ស្រឡាញ់ពិតមែន ហើយក៏ស្រឡាញ់ខ្លាំងដូចគ្នា ខ្ញុំគឺពេញចិត្តទទួលខុសត្រូវលើ ថេយ៍ ដោយក្តីស្រឡាញ់ពិតមែន លោកអ៊ំទាំងពីរទុកចិត្តហើយជឿមកលើខ្ញុំចុះ "
  " អឹមម៎ " គាត់ក៏គ្រហឹមស្រាលៗព្រមទាំងងក់ក្បាលតិចទាំងអស់បារម្ភមួយកម្រិតក៏អាចថាធូរទ្រូងបានខ្លះដែរ ។
  " បែបនេះគឺល្អណាស់ ប៉ុន្តែអ៊ំសុំទុកពេលអោយក្មួយមួយរយៈទៀតទៅចុះណា "
  " ប៉ុន្តែ--- "
  " អ៊ំក៏មានរឿងចង់និយាយជាមួយនឹងកូនពៅរបស់អ៊ំខ្លះសង្ឃឹមថាក្មួយយល់បានណា " លោកគីម ក៏រហ័សនិយាយឡើងទើប ជុងហ្គុក បានត្រឹមតែយល់ស្របជាមួយគាត់ទាំងពីរសិនប៉ុណ្ណោះបើទោះបីចង់រៀបការជាមួយយ៉ាងណាក៏ដោយក៏ត្រូវតែទ្រាំសិនដែរ ។
  " បាទ "
  បន្ទាប់ពីនិយាយគ្នាត្រូវរ៉ូវអស់ហើយ ជុងហ្គុក ក៏លាត្រឡប់ទៅវិញដូចគ្នា មើលទៅគេត្រូវឆ្ងាយគ្នាជាមួយ ថេយ៉ុង ប៉ុន្មានថ្ងៃសិនហើយព្រោះអនាគតលោកប៉ាអ្នកម៉ាក់ក្មេងអោយម្ចាស់បេះដូងគេនៅក្នុងបន្ទប់ពិចារណាកំហុសជាមុនសិនបាត់ទៅហើយមុនពេលមានពិធីមង្គលការ ។

  " មានដឹងខ្លួនថាបានសាងកំហុសដែរទេ ? " អ្នកម៉ាក់រូបស្អាតសួរទាំងធ្វើមុខកាចទៅកាន់កូនប្រុសពៅដែលឆ្ងោកមុខចុះលោកប៉ានិងបងប្រុសក៏មិនហ៊ានលូកមាត់ដែរ ។
  " ដឹងបាទ "
  " ជូន យករំពាត់មកអោយម៉ាក់ "
  " ម៉ាក់/ម៉ាក់វា "
  " អ្នកម៉ាក់ ហិកៗ ថេយ៍ សុំទោសអ្នកម៉ាក់កុំអ៊ីចឹងណាកូនដឹងខុសហើយ " លឺថាម៉ាក់អោយបងប្រុសយករំពាត់ភ្លាម ថេយ៉ុង ក៏ពេបមាត់យំរំអួយភ្លែត ។ អ្នកម៉ាក់ឃើញបែបនេះក៏ទន់ចិត្តបាត់ទៅហើយទើបប្តូរដោយអោយគេនៅក្នុងបន្ទប់ពិចារណាកំហុសប៉ុន្មានថ្ងៃប៉ុណ្ណោះថែមទាំងដកហូតទូរស័ព្ទទុកទៀតផង ។
  " បាន នៅក្នុងបន្ទប់ពិចារណាកំហុសហាមចេញទៅណាដាច់ខាតមិនចឹងទេមានរឿងធំជាមួយម៉ាក់មិនខាន " គាត់ថារួចក៏ចេញទៅបាត់លោកប៉ានិងបងប្រុសក៏មើលមុខព្រមទាំងញញឹមអោយកម្លាំងចិត្តរួចទើបចេញទៅតាមក្រោយ ។

  ម៉ោង១១ជិតពាក់កណ្តាលអាធ្រាតទៅហើយតែ ថេយ៉ុង នៅគេងមិនលក់ទើបអង្គុយមើលព្រះចន្ទនៅរ៉ង់ដាមុខបន្ទប់ ។
  ផឹបប៎
  " អ---អ៊ុប " ភ្លាមនោះស្រាប់តែមានដៃមាំមួយគូរលូកមកក្រសោនចង្កេះគេធ្វើអោយគេភ្ញាក់លស់ព្រលឹងរកស្រែកទៅហើយតែមិនបានសម្រេចពេលបបូរមាត់ស្តើងរបស់អ្នកម្ខាងទៀតទម្លាក់មកសង្រ្គប់លើបបូរមាត់របស់គេ ។

ចោរមកពីណានុង🗿💕
To be Continued 🙆🏻‍♀️💕

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora