ដៃស្រឡូនក៏លើកទៅគក់ទ្រូងមាំរបស់ចោរចិត្តខ្លាំងដែលហ៊ានចូលមកមានគំនិតមិនល្អមកលើគេដល់បន្ទប់ឌុកៗខណៈដែលប្រឹងរើកញ្ជ្រោលគេចចេញព្រោះតែមើលមុខអ្នកម្ខាងទៀតមិនទាន់ច្បាស់ ។
" អួយ៎ ថេយ៍ គឺបងទេ " ដោយសារតែរាងតូចគក់ទ្រូងចង់បែកក្អួតនោះ ជុងហ្គុក ក៏ព្រមដកបបូរមាត់ចេញមុមនឹងពោលឡើងខ្សឹបៗធ្វើអោយ ថេយ៉ុង បើកភ្នែកធំៗហើយក៏រហ័សអូសនាយចូលមកក្នុងបន្ទប់ទើបទាញទ្វារកញ្ចក់បិទមុននឹងងាកមកនិយាយជាមួយគូស្នេហ៍ទាំងងឿងឆ្ងល់និងរំភើបចិត្តព្រោះកំពុងតែនឹកចង់ជួបមុខដូចគ្នា ។
" ជុង បងមកបានយ៉ាងម៉េច ? "
" បងលួចផ្លោះរបងចូលមកនិងណាព្រោះនឹកអូនពេកទ្រាំមិនបាននោះទេ " និយាយរួចហើយអាល់ហ្វារូបសង្ហាក៏ចូលទៅអោបអូមេហ្កាតូចរូបស្រស់យ៉ាងណែនដៃតាមចិត្តនឹក នេះបែកមុខគ្នាមិនបានប៉ុន្មានម៉ោងគេនឹក ថេយ៉ុង ចង់ដាច់ខ្យល់ទៅហើយមិនដឹងថាពេលណាទើបអនាគតលោកប៉ាអ្នកម៉ាក់ក្មេកព្រមអោយគេបានចូលដណ្តឹងរាងតូចរៀបការធ្វើប្រពន្ធដើម្បីយកទៅគេងអោបរាល់យប់នោះទេ ។
" អូនក៏នឹកបងដែរ នឹកខ្លាំងណាស់ " ថេយ៉ុង ក៏សម្ងំស្ងៀមក្នុងរង្វង់ដៃកក់ក្តៅរបស់គូស្នេហ៍ព្រមទាំងសារភាពពីអារម្មណ៍របស់គេចេញមកដូចគ្នា ។
" បន្តិចទៀតបងនឹងនាំប៉ាមកដណ្តឹងអូនហើយពេលនោះយើងនឹងបានរៀបការជាមួយគ្នាហើយ "
" ហិហិ បងនិយាយពិតមែនហេស៎ ? " លឺសម្តីរបស់គូស្នេហ៍ដែលប្រាប់ដំណឹងល្អហើយ ថេយ៉ុង ក៏បង្ខិតខ្លួនឯងចេញពីការអោបមុននឹងត្បកសួរនាយម្តងទៀតទាំងញញឹមសប្បាយចិត្ត រៀបការ វាជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នារឹតតែពិសេសគឺបានរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។
" បាទ "
" ហិហិ បងនឹងគេងនៅទីនេះមែនទេ ? "
" ចុះអូនចង់អោយបងគេងជាមួយដែរទេ ? " អាល់ហ្វារូបសង្ហាសួរហើយ ថេយ៉ុង ក៏ញញឹមអៀនទាំងថ្ពាល់ចាប់ឡើងក្រហមតិចៗមុននឹងងក់ក្បាលជំនួសចម្លើយជាហេតុធ្វើអោយ ជុងហ្គុក គួចញញឹមបន្តិចទើបស៊កដៃមកបីកាយតូចដើរសម្តៅទៅគ្រែគេងតែម្តង ។
ផឹប
ជុងហ្គុក ទម្លាក់កាយតូចស្តើងស្រាលខ្ញើករបស់ ថេយ៉ុង ទៅលើពូកថ្នមៗទើបឡើងទៅតាមក្រោយហើយក៏ទាញអោយ ថេយ៉ុង គេងកើយដៃមាំទាំរបស់នាយព្រមទាំងទាញបង្ខិតមកអោបជាប់ទ្រូងដូចខ្លាចនរណាមកបេះបាត់យ៉ាងអ៊ីចឹង ។
" អា៎កក់ក្តៅណាស់ " ថេយ៉ុង សើចតិចៗឡើងលិបភ្នែកពេលលូកប្រអប់ដៃស្រឡូនចូលមកក្នុងអាវរបស់ ជុងហ្គុក ព្រមទាំងរវាមលូកស្ទាបកាយមាំណែនដោយមិនក្រែងចិត្តម្ចាស់រាងកាយទាល់តែសោះ ។
" ក្មេងក្បាលខូច " ជុងហ្គុក ក៏អោនមកស្តីបន្ទោសអោយគូស្នេហ៍វ័យក្មេងទាំងសើចក្នាញ់ជាមួយចរិតគេ ចង់តែចាប់ក្រញិកអោយណាណីនោះទេ ។
" ក្រែងបងថាពេលអូនខាំបងហើយអូនមានសិទ្ធិលើខ្លួនប្រាណបងនោះអី ? " ប្រកាសថាអោយសិទ្ធិគេក្តែងៗឥឡូវស្ទាបមឹមតិចតួចមកថាគេក្មេងក្បាលខូច មនុស្សអាក្រក់ ។
" បាទម្ចាស់បេះដូង យប់ហើយគេងបានហើយណា " ជុងហ្គុក ក៏ញីសក់គេលេងតិចៗទាំងគ្រឺតមុននឹងនិយាយដេញអោយរាងតូចឆាប់គេងព្រោះនេះក៏ពាក់កណ្តាលអាធ្រាតទៅហើយ ។
" អូនដូចជាមិនចង់គេងទាល់តែសោះ "
" ? " មិនចង់គេងអ៊ីចឹងចង់នៅធ្វើអី ? តិចប្តូរចិត្តអោយមកគេងថ្ងូរជំនួសឥឡូវ ។
" ខ្លាចស្អែកងើបឡើងបាត់បង " និយាយហើយ ថេយ៉ុង ក៏រឹតដៃអោប ជុងហ្គុក កាន់តែណែនជាងមុនគំនិតក្មេងខ្ចីរបស់គេក៏ធ្វើអោយអាល់ហ្វារូបសង្ហាអស់សំណើចញោចគែមមាត់សើចតិចៗដូចគ្នា ។
" ក្មេងល្ងង់ "
" អួយយ៎ អូននិយាយមែនណាខ្លាចស្អែកបងទៅវិញមិនប្រាប់អូន "
" អ៊ីចឹងអូនចង់អោយបងនៅក្នុងនេះពូនសម្ងំនៅជាមួយអូនរហូតមែនទេ ? " ជុងហ្គុក ញ៉ោះសួរលេងតែមិននឹកស្មានថាអូមេហ្កាតូចបែរជាងក់ក្បាលផ្ងក់ៗឡើយបែបនេះបញ្ជាក់ថាគេចង់ចងជើងនាយអោយនៅក្បែរជាប់រហូតហើយ ។
" អឹមមម៎ "
ឃ្លុះ...
" អួយយ៎ ខោកក្បាលអូនធ្វើអី? " ពេលត្រូវរាងក្រាស់លើកដៃមកខោកក្បាលតិចៗ ថេយ៉ុង ក៏ពេបមាត់សួរទាំងរំអួយហើយក៏អង្អែលថ្នមៗត្រង់កន្លែងដែលរាងក្រាស់ខោកនោះ ។
" តែប៉ុន្មានថ្ងៃទៀតគឺបានរៀបការហើយទ្រាំមិនបានឬ ? "
" អូនស្រឡាញ់បង អូនចង់នៅក្បែរបង "
" ញៀនស្នេហា "
" ញៀនបង " ថេយ៉ុង ក៏តបទាំងសើចទើបធ្វើអោយ ជុងហ្គុក អត់ក្នាញ់មិនបានក៏អោនមកថើបមាត់គេមួយដង្ហើម ។
" ពូកែនិយាយផ្អែមណាស់មាត់និង "
" ចុះបងចូលចិត្តទេ ហិហិ "
" ចូលចិត្ត " ជុងហ្គុក ឆ្លើយហើយអូមេហ្កាតូចក៏សើចឡើងខើចច្រមុះនិងលិបភ្នែកដាក់ ។
" គេងបានហើយណា យប់ហើយ " អាល់ហ្វារូបសង្ហាសើចតាមរួចក៏ទាញគេមមកអោបជាប់ក្នុងរង្វង់ដៃកក់ក្តៅមុននឹងតឿនដោយសំឡេងស្រាលដេញអោយគូស្នេហ៍កំហូចឆាប់គេង នៅសាងសងញ៉េះញ៉ោះៗនិងបានទាល់ភ្លឺឥឡូវហើយបែបនេះទើបប្រញាប់ដេញអោយចូលគេង ។
ថេយ៉ុង ក៏លែងប្រកែកព្រមស្តាប់បង្គាប់គូស្នេហ៍យ៉ាងគួរអោយស្រឡាញ់ទើបងើយមុខតូចស្អាតទៅឆ្មក់ថើបបូរមាត់ស្តើងរបស់ ជុងហ្គុក មួយខ្សឺតហើយទើបឆ្មុលខ្លួនអោបកាយយ៉ាងណែនទាំងបិទភ្នែកសម្ងំគេងក្បែរដើមទ្រូងហាប់ណែក រីឯ ជុងហ្គុក ក៏លួចញញឹមក្នាញ់ក្មេងច្រឡើមដែលកេងចំណេញលើខ្លួនបន្តិចមុននឹងបិទភ្នែកសម្ងំគេងតាមក្រោយទាំងអោបគ្នាយ៉ាងស្អិតរមួតស្ទើរតែរមួលចូលគ្នាក្លាយជាខ្លួនតែមួយទៅហើយ ។Taekook អើយ៎ Sweet ល្មមៗបានហើយក្រែងអ្នកអានដែល Single រមួលពោះ🗿🤣
To be Continued🙆🏻♀️💕