ភាគ ៦

3.3K 303 4
                                    

  ថេយ៉ុង គេងនៅលើគ្រែខ្នាត King size របស់ ជុងហ្គុក ដោយនៅលើថ្ងាសក៏មានជេលបិទដើម្បីបញ្ចុះកម្តៅ ។ ជុងហ្គុក វិញបន្ទាប់ពីស្លៀកពាក់រួចហើយនាយក៏អង្គុយធ្វើការរបស់នាយនៅតុក្បែរនោះក្រោមក្រសែរភ្នែកក្តៅងំដែល ថេយ៉ុង តាមសម្លឹងឥតដកចេញទៅណា ។ គេក្តៅភ្នែកព្រោះគេខំសម្លឹងពេកប៉ុណ្ណោះមិនមែនមកពីអីផ្សេងទេណាមួយក៏គួបផ្សំគ្នាដែលគេក្តៅខ្លួនដោយសារតែឃើញ Six Pack របស់ ជុងហ្គុក ទៀតសូម្បីតែខ្យល់ដង្ហើមដែលដកចេញចូលក៏ក្តៅភាយៗដែរ ។

  ជុងហ្គុក បន្ទាប់ពីរួចកិច្ចការហើយក៏ពត់ពែនខ្លួនបន្តិចហើយក៏លើកដៃទៅអង្អែលកញ្ចឹង.កខាងក្រោយស្រាលៗដើម្បីបន្ធូរភាពចុករោយ ហើយពេលឃើញបែបនេះ ថេយ៉ុង ក៏ស្ទុះក្រោកអង្គុយភ្លែតព្រមទាំងស្រដីឡើងថា ៖

  " អោយខ្ញុំធ្វើសសៃអោយបងដែរទេ ខ្ញុំចេះធ្វើសសៃដែរណា ហើយពូកែទៀតផង "

  " មិនបាច់ទេ ឆាប់ដេកទៅ " កំលោះអាល់ហ្វាបដិសេធភ្លាមៗទាំងទាន់ហន់មិនព្រមទទួលបំណងល្អរបស់អូមេហ្ការូបស្រស់នោះទេទើប ថេយ៉ុង គេលែងមាត់ហើយក៏ទម្លាក់ខ្លួនគេងធម្មតាវិញ ។

  ( ណ្ហើយមិនព្រមអោយខ្ញុំធ្វើសសៃអោយហ្ហៃទៅចុះ កំពុងតែឈឺដៃដូចគ្នា ) អូមេហ្ការូបស្រស់លួចរអ៊ូនៅក្នុងចិត្តព្រមទាំងងាកមកសម្លក់មុខរបស់អាល់ហ្វារូបសង្ហាបន្តិច ដើម្បីនាយគេលះបង់ច្រើនណាស់ទាំងត្រូវមួយដំបងឈឺដៃសឹងតែស្លាប់ហើយឃើញថាចុករោយទើបចង់ធ្វើសសៃអោយតែបែរជាបដិសេធមិនព្រមទៅវិញ ឆឹស៎មិនព្រមហ្ហីទៅគេអត់លន់តួអង្វរអោយព្រមទេ ។

  ថេយ៉ុង គេងផ្អៀងនៅលើគ្រែធំទូលាយព្រមទាំងលួចរអ៊ូអោយ ជុងហ្គុក មួយសន្ទុះក៏ចាប់អារម្មណ៍ថាគ្មានទម្ងន់មកនៅលើគ្រែបន្ថែមទើបដាច់ចិត្តលបលួចងាកមកមើលថា ជុងហ្គុក នៅធ្វើអីទៀតទើបបានជានាយមិនព្រមឡើងទៅគេងក្បែរគេ ប៉ុន្តែពេលងាកទៅឃើញហើយគេក៏ចំហរមាត់ធ្លុងព្រមទាំងធ្វើមុខធ្វើច្រមុះអោយអ្នកដែលសុខចិត្តគេងពិបាកនៅលើសាឡុងក៏មិនព្រមឡើងមកគេងលើគ្រែជាមួយគេដែរ យ៉ាងម៉េចស្អប់ខ្ពើមអូមេហ្កាស្អាតដូចជាគេណាស់ហ្ហេស៎ទើបសុខចិត្តទៅគេងលើសាឡុងអោយឈឺឆ្អឹងឈឺឆ្អែងនោះ ?

🍑 I'm your Omega 🍑 Onde histórias criam vida. Descubra agora