ភាគ៣២ : ញៀនអូន

3.9K 278 8
                                    

  " អឹស៎ ....ជុង បានហើយណា " ដៃស្រឡូនលើកទៅគោះខ្នងរបស់រាងក្រាស់ថ្នមៗធ្វើអោយរាងក្រាស់ដកបបូរមាត់ចេញពីអាច្រម៉ក់ដែលពើកៗជាប់ទ្រូងរបស់រាងតូចចេញហើយងើបទៅថើបជញ្ជក់បបូរមាត់ទន់ផ្អែមពណ៌ផ្កាឈូកយ៉ាងឈ្លក់វង្វេងខណៈដែលរាងកាយទទេរស្អាតរបស់អ្នកទាំងពីរកំពុងតែស្ថិតក្រោមភួយទន់ក្រាស់តែមួយ ។ ជុងហ្គុក ថើបហើយថើបទៀតរហូរបបូរមាត់របស់ ថេយ៉ុង ឡើងហើមរីកអស់ទើបអាល់ហ្វារូបសង្ហាហួសបបូរមាត់ទៅថើបថ្ពាល់គេខ្សឺតៗធ្វើឲ្យ ថេយ៉ុង សើចកក្អឹកព្រោះតែរសើប ។
" ហិហិ ជុងហ្គុក បានហើយណាអូនរសើបណាស់ " ថេយ៉ុង យកដៃចាប់ទ្រមុខសង្ហាអោយបញ្ឈប់ការថើបមកគេទៀតនេះថើបគេឡើងថ្ពាល់គេទន់អស់ទៅហើយ ។
" នៅទេ បងមិនទាន់ឆ្អែតទេ " ថារួច ជុងហ្គុក ក៏ចាប់ផ្គួបដៃស្រឡូនរបស់អូមេហ្កាតូចសង្កត់ថ្នមៗអឹបពូកផុតក្បាលមុននឹងទម្លាក់បបូរមាត់ថើបជញ្ជក់ញក់ញីបបូរមាត់គេម្តងទៀតទាំងគ្រលីងគ្រលាស់អណ្តាតដួសដងប្តូររសជាតិយ៉ាងស្អិតរមួតដូចស្ករតាំងម៉ែ ។
ថេយ៉ុង ក៏បិទភ្នែកលើកដៃទៅស្រាក់.ករបស់អាល់ហ្វារូបសង្ហាព្រមទាំងថើបតបទៅនាយវិញដូចគ្នា ។
" អត់ទេណា " ថេយ៉ុង ផ្តាច់មាត់ចេញស្រដីហាមប្រាមយ៉ាងលឿនពេល ជុងហ្គុក យកដៃញែកជើងគេចេញពីគ្នាបម្រុងធ្វើវាទាំងព្រឹកព្រលឹម ។
" ហេតុអ្វីត្រូវប្រកែក ? " ថេយ៉ុង ចង់តែបោកក្បាលនិងពូកអោយស្លាប់ឬមួយរត់ចូលឡានជ័រនោះទេពេលលឺសំណួររបស់ ជុងហ្គុក អរឬមួយពេលនាយចង់រំលោភគេ គេដែលជាសមីខ្លួនក៏គ្មានសិទ្ធិប្រកែកដែរ ?
" ភ្លេចហើយហេស៎ថាអូនត្រូវទៅផ្ទះ " ថេយ៉ុង និយាយទាំងទាញភួយមករុំជាប់ខ្លួនថែមទាំងឈឺពេញខ្លួនព្រោះយប់មិញ ជុងហ្គុក ញក់ញីក្រញិចគេខ្លាំងណាស់សូម្បីពេលនេះនៅញ័រជើងមិនបាត់ ។
" គឺបងភ្លេចពិតមែន ម៉ោះទៅងូតទឹកល្អជាង " ជុងហ្គុក សើចញឹមៗទើបបី ថេយ៉ុង ចូលក្នុងបន្ទប់ទឹក អេ៎ដូចជាប្តូរសព្វនាមគ្នាពីឯងយើងមកជាបងអូនផងហេស៎?អួយយស្តាប់ច្រឡំឬអត់នេះ ?
  បន្ទាប់ពីងូតទឹកនិងប្រឡែងគ្នាជាមួយ ថេយ៉ុង នៅក្នុងបន្ទប់ទឹកអស់មួយសន្ទុះធំហើយ ជុងហ្គុក ក៏បីរាងតូចចេញមកវិញព្រមទាំងចាត់ការស្លៀកពាក់អោយគេដូចគ្នាចំណែកឯអូមេហ្កាតូចរូបស្រស់វិញតាមមើលកាយវិការរបស់ ជុងហ្គុក ទាំងញញឹមបិទមាត់មិនជិតសោះឡើយ ចាប់សម្គាល់បានណាថាតាំងពីគេទទួលតំណែងជាម្ចាស់បេះដូងនាយហើយគេក៏ត្រូវនាយថ្នាក់ថ្នមបំផុតបែបនេះយល់ថាមានតម្លៃហើយក៏មានក្តីសុខណាស់ដែលផលតបស្នងនៃការខិតខំប្រឹងតាមតោងទាមពាក់ស្បែកមុខក្រាស់ញ៉ែ ជុងហ្គុក វាមិនខាតបង់អត់អំពើដូច្នេះ ។
  " មុខបងប្រឡាក់អីមែនទេ ? " ឃើញថាម្ចាស់បេះដូងសម្លឹងមុខជាប់ ជុងហ្គុក ក៏ស្រដីសួរគេដោយសំឡេងទន់ភ្លន់តែ ថេយ៉ុង ក៏គ្រវីក្បាលប្រកែកថាមិនបានប្រឡាក់អ្វីនោះឡើយតែក៏ព្រោះតែសង្ហាខ្លាំងពេកប៉ុណ្ណោះ ។ 
  " អ៊ីចឹងមិចក៏មើលមុខបែបនេះចឹង ? "
  " មកពីបងសង្ហាពេកអូនមើលហើយក៏ជាប់ភ្នែកដកចេញមិនរួច " ថេយ៉ុង ក៏តបទាំងសើចចេញធ្មេញធ្វើអោយ ជុងហ្គុក ដែលត្រូវសសើរក៏សើចតាមគេដែរ ។
  " បបូរមាត់ពូកែនិយាយផ្អែមណាស់ណ៎ " ព្រោះតែអត់ក្នាញ់មិនបានទើបអាល់ហ្វារូបសង្ហាយកដៃច្បិចចង្ការស្រួចស្អាតរបស់អូមេហ្កាតូចរូបស្រស់លេងតិចៗមុននឹងយកម្រាមដៃចុចលើបបូរមាត់ទន់ពណ៌ផ្កាឈូករបស់គេអង្អែលថ្នមៗ ។
  " សម្រាប់តែបងម្នាក់ទេ " ថេយ៉ុង ក៏លូកដៃទៅអោបចង្កេះរបស់រាងក្រាស់ហើយផ្អែកក្បាលលើដើមទ្រូងកក់ក្តៅរបស់គូស្នេហ៍ដោយញញឹមយ៉ាងមានក្តីសុខ ។ ជុងហ្គុក ក៏មានក្តីសុខតាមព្រមទាំងញញឹមចេញមកយ៉ាងស្រស់ដូចគ្នាហើយក៏មិនភ្លេចអោបរាងតូចវិញដែរ ។
  " ម៉ោះទៅញ៊ាំអីល្អជាងណាបងនឹងបានជូនអូនត្រឡប់ទៅវិញ "
  " ចង់ដេញអូនមែនទេ ? " ថេយ៉ុង លឺសម្តីរបស់គូស្នេហ៍ដកមុខខេញមកងើយសួរនាយទាំងពេបមាត់ងរ ។
  " អា៎....បងឯណាទៅដាច់ចិត្តដេញអូនទៅ "
  " ពីមុនបងដេញអូនរហូតនិង "
  " ព្រោះពីមុនអូនគ្មានតំណែងអ្វីក្នុងបេះដូងបងតែឥឡូវអូនជាម្ចាស់បេះដូងបងហើយតើអោយបងបណ្តោយអោយបេះដូងបងទៅឆ្ងាយពីទ្រូងដោយរបៀបណា បងច្បាស់ជាស្លាប់មិនខាន " ជុងហ្គុក រៀបរាប់ដោយសំឡេងទន់ព្រមទាំងលើកពាក្យផ្អែមល្ហែមឡើយមកភ្ជាប់ជាមួយគ្នាធ្វើអោយ ថេយ៉ុង លឺហើយក៏គួចញញឹមយ៉ាងស្រស់សប្បាយចិត្តញាប់ញ័របេះដូងរកអ្វីមកនិយាយអោយសមមិនបាន ។
  " អូនក៏មិនអាចគ្មានបងដែរ " បន្ទាប់ពីសាសងស្នេហ៍រួចអ្នកទាំងឡាយាំងពីរក៏ចុះមកញ៊ាំអាហារពេលព្រឹកជាមួយគ្នាថែមទាំង ជុងហ្គុក ជាបី ថេយ៉ុង ចុះមកទៀតផងទើបរាងចំណាស់ដែលអង្គុយចាំលើតុបាយខ្នាតវែងក៏លបញញឹម ។
  " ប៉ាស្មានថាមិនចុះមកហើយតើ " លោកចននិយាយញ៉ោះធ្វើអោយ ថេយ៉ុង អៀនជ្រុបមុខនិងទ្រូងរបស់ ជុងហ្គុក ។
  " ថាមិនចង់ចុះមកទេប៉ាតែត្រូវជូនអូនទៅផ្ទះវិញ "
  " អូន ? អូនណា ? " លោកប៉ាក៏តាមសួរពេលលឺកូនប្រុសនិយាយប្លែកៗ ។
  " គឺអូន ថេយ៍ នេះអី "
  " អូហ៍ ចឹងទេឬ ? " លោកចនក៏សើច មើលទៅក្មេងៗគឺយល់ចិត្តគ្នាអស់ហើយបើមិនចឹងក៏មិនមែនល្អូកល្អើនថ្នាក់នេះដែរពិតទេ ។
  ចំណែកឯ ថេយ៉ុង អៀនឡើងថ្ពាល់ក្រហមអស់ហើយធ្លាប់តែរាល់ដងមិនដែលស្ងាត់មាត់ទេឥឡូវក៏សម្ងំលើភ្លៅមាំរបស់គូស្នេហ៍អោយ ជុងហ្គុក បញ្ចុកបាយយ៉ាងស្ងៀមស្ងាត់ទៅវិញ ។

  " ឧស្សាហ៍មលេងប៉ាផងណា " លោកចន និយាយទាំងអោប ថេយ៉ុង ដើម្បីទុកជាការលាគ្នាព្រមទាំងជូនដំណើរកូនប្រសារ ។
  " ខ្ញុំជំរាបលាលោកប៉ា លោកប៉ាមើលថែសុខភាពផងណា ខ្ញុំនឹងមកលេងលោកប៉ាអោយបានញឹកញាប់ " ថេយ៉ុង លើកដៃសំពះដាក់លោកចន បន្ទាប់ពីលែងចេញពីការអោប រាងចំណាស់ក៏ងក់ក្បាលតិចៗមុននឹងផ្តែផ្តាំតិចតួចបន្ថែមទើប ថេយ៉ុង ឡើងឡានដោយមាន ជុងហ្គុក ជាអ្នកបញ្ជាចង្កូត សូហ្វ័រឡានមហាសង្ហារបស់គេ>< ។
ង៉ោង....
  កង់ឡានសេរីទំនើបចាប់រំកិលបើកទៅមុខយឺតៗរហូតលឿនសមល្មមចេញពីបរិវេណភូមិគ្រិះស្គឹមស្គៃរហូតមើលលែងឃើញទើប លោកចន ត្រឡប់ចូលក្នុងភូមិគ្រិះវិញ ។

  ក្រឡេកមកមើលគូស្នេហ៍ថ្មោងថ្មីឯណេះវិញក៏នៅតែរក្សាភាពផ្អែមល្ហែមដដែល ជុងហ្គុក កាន់ចង្កូតម្ខាងកាន់ដៃម្ចាស់បេះដូងម្ខាងព្រមទាំងលើកទៅថើបខ្សឺតៗមិនឈប់ ។
  " ញៀនថើប " ឃើញអាល់ហ្វារូបសង្ហាថើបប្រអប់ដៃរបស់ខ្លួនញឹកញយដងពេក ថេយ៉ុង ក៏ថាអោយនាយទាំងសើច ។
  " ញៀនតែអូន ថេយ៍ ម្នាក់ទេ "
  " អ៊ែកទ្រលាន់ណាស់ " ថេយ៉ុង លានអណ្តាតនិយាយទាំងសើចហើយក៏ត្រូវ ជុងហ្គុក ថើបដៃគេញាប់ជាងមុនទៅទៀតហើយសំឡេងសើចក្អាកក្អាយរវាងអ្នកទាំងពីរក៏បន្លឺឡើងជាហូរហែរ ។

ស្វីតនៅ?🗿❤️
To be Continued 🙆🏻‍♀️❤️

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora