ភាគ២៨

3.8K 274 1
                                    

  ពេលរសៀល ពន្លឺព្រះអាទិត្យចាំងជះចូកមកក្នុងបន្ទប់តាមប្រឡោះឆែករបស់វាំងននពណ៌.សបង្ហាញអោយឃើញស្ថានភាពដូចជាសំបុកជ្រូករបស់បន្ទប់ ខោអាវត្រូវព្រាចចោលជាមួយខ្នើយជាច្រើននៅខាងក្រោមគ្រែ ហើយចំណែកឯនៅលើគ្រែក៏មានរាងកាយតូចស្តើងដែលកំពុងគេងក្រោមភួយក្រាស់តែម្នាក់ឯង ។
  " អ្ហឹមម៎ " សំឡេងគ្រហឹមរបស់នាយតូចដែលកម្រើកខ្លួនយឺតៗមុននឹងបើកភ្នែកឡើងទាំងល្វើយរាងកាយក៏ឈឺស្ពឹកទៀតផងពិសេសគឺល្វែងខាងក្រោមនិងតែម្តង ។
  ក្រាកក
  សំឡេងបើកទ្វារធ្វើឲ្យ ថេយ៉ុង ងាកទៅមើលទើបឃើញរាងមាំក្រាស់ដែលបើកទ្វារចូលមកជាមួយថាសអាហារនៅក្នុងដៃតែរាងតូចមិនបានចាប់អារម្មណ៍នឹងវានោះឡើយព្រោះគេកំពុងភ្លឹកជាមួយរូបសម្រស់របស់អាល់ហ្វារូបសង្ហាច្រើនជាង ។ រាងកាយមាំក្រាស់កម្ពស់ក្បែរមួយម៉ែត្រប៉ែតសិប មុខមាត់សង្ហា ច្រមុះស្រួចសមនិងបបូរមាត់ស្តើងដែលស្ថិតនៅខាងក្រៅធ្មេញទន្សាយដ៏Cute កែវភ្នែកមុតស្រួចមើលមកធ្វើអោយបេះដូងគេលោតឌឹបៗជាប់មែនទែន ។
  " ក្រោកហើយហ្ហេស៎ ឃ្លានដែរទេ ? " រាងក្រាស់បិទទ្វារហើយទើបរំកិលបាតជើងបោះជំហានចូលមកក្បែរមុននឹងទម្លាក់រាងកាយចុះអង្គុយលើគ្រែជិតអូមេហ្កាតូច ។ ថេយ៉ុង លឺហើយក៏ងក់ក្បាលតិចៗទាំងញញឹមក្រោយពេលខួរក្បាលចាប់នឹកឃើញរឿងកាលពីយប់មិញ យប់ដ៏សែនផ្អែមល្ហែមនិងជាយប់ដែលគេមានក្តីបំផុតព្រោះទទួលបានការថ្នាក់ថ្នមពីដៃគូរដែលជា ជុងហ្គុក គូរស្នេហ៍របស់គេ ។
  " ងូតទឹកសិនឬញ៊ាំតែម្តង " ជុងហ្គុក សួរព្រោះទាំងប្រដេញកែវភ្នែកសម្លឹងមើលដងខ្លួនរបស់អូមេហ្កាតូចដែលជាប់ស្នាមក្រហមសឹងតែពេញរាងកាយ ។
  " ងូត---ងូតទឹកសិនក៏បាន " ថេយ៉ុង តបរួចហើយ ជុងហ្គុក ក៏ស៊កដៃចូលមកត្រកងគេឡើងផុយៗដូចលើកខ្នើយមុននឹងចូលទៅបន្ទប់ដើម្បីសម្អាតខ្លួនអោយគេរហូតរួចទើបធ្វើជាអ្នកផ្លាស់សម្លៀកបំពាក់អោយរាងតូចដូចគ្នាទើបបីគេមកដាក់លើសាឡុងទន់ៗតែពេលឃើញថាបន្ទប់រញ៉េរញ៉ៃខ្លាំងពេកទើបនាយបីគេចុះមកខាងក្រោមវិញ ។
  ជាន់ផ្ទាល់ដី
  ជុងហ្គុក ដាក់អោយរាងតូចអង្គុយលើភ្លៅមាំរបស់ខ្លួនដើម្បីញ៊ាំបាយជាមួយគ្នាជាហេតុធ្វើអោយលោកចនក៏ដូចជាអ្នកបម្រើនាំគ្នាអត់ញញឹមញញែមមិនបាន ។
  " លោកប៉ាគិតចង់អង្គុយញញឹមដល់ពេលណា? " ឃើញថាលោកប៉ាមិនព្រមពិសារទាល់តែសោះហើយគិតតែអង្គុយមើលមកខ្លួនទាំងញញឹមទៀតនោះ ជុងហ្គុក ក៏ស្រដីសួរឡើង ។
  " អ្ហា៎ ថាមិនចង់ញញឹមទេតែទប់មិនជាប់ "
  " លោកប៉ាមើលមកបែបនេះអ្នកខ្លះគេញ៊ាំមិនចូលទេបន្តិចទៀតប្រហែលលិចចូលក្នុងខ្លួនខ្ញុំហើយ " នាយនិយាយស៊កសៀតទាំងអោនសម្លឹងមើលអូមេតូចដែលអៀនសឹងតែឆ្មុលខ្លួនចូលក្នុងទ្រូងនាយអោយបានទើបធ្វើអោយ ថេយ៉ុង ងើបមុខសម្លឹងនាយម៉ក់ៗដូចកូនឆ្មាត្រូវសម្តីបន្ទោស ។
  " នៅមើលយូរទៀតទេ ? "
  " បងដាក់អោយខ្ញុំអង្គុយញ៊ាំខ្លួនឯងក៏បានណា " ថេយ៉ុង និយាយស្រាលៗចប់ភ្លាមក៏ត្រូវ ជុងហ្គុក លើកអោយដាក់លើអង្គុយកៅអីផ្សេងពិតមែន ។
  ជុងហ្គុក ក្លាយជាអាល់ហ្វាពេញលក្ខណៈហើយចរិតក៏អាចផ្លាស់ប្តូរបានគ្រប់ពេលមិនថា ទន់ភ្លន់ ឃោរឃៅ ឬក៏កម្រោលចូលនោះឡើយតែបើសិនជាអ្វីដែលគេចង់គ្រប់គ្រងហើយគេក៏ត្រូវធ្វើអោយបានដូចចិត្ត ។
  " ឆាប់ញ៊ាំបាយទៅ " លោកចនស្រដីឡើងហើយទើបក្មេងៗនាំគ្នាញ៊ាំបាយយ៉ាងស្ងៀមស្ងាត់រហូតដល់រួចប៉ុន្តែទោះបី ជុងហ្គុក មិនមាត់ៗធ្វើដូចជាហីៗណាស់ក៏ដោយក៏នៅតែតាម Care ថេយ៉ុង ដដែលហ្នឹង ។
  ញ៊ាំបាយរួចហើយ ថេយ៉ុង ក៏ត្រូវ ជុងហ្គុុក នាំទៅដើរលេង វាជាលើកដំបូងហើយដែលនាយបបួលគេដើរដូច្នេះប្រហែលជាមកពីថ្ងៃស្អែក ថេយ៉ុង ត្រូវត្រឡប់ទៅផ្ទះវិញហើយមើលទៅ ។

  " យើងមកលេងកន្លែងនេះឬ ? " អូមេហ្កាសួរហើយក៏ងាកទៅមើលមុខសង្ហាដូចតារារបស់ ជុងហ្គុក ។
  " ត្រូវហើយ យ៉ាងម៉េចមិនចង់លេងទេហ្ហេស៎ បើអ៊ីចឹងប្តូរកន្លែងទៅ " នាយអារកាត់រួចហើយក៏បម្រុងនឹងដើរចេញតែក៏ត្រូវ ថេយ៉ុង ចាប់ដៃឃាត់ទាន់ ។
  " អត់ទេ ខ្ញុំចង់លេងតើតែខ្ញុំមិនសូវជំនាញស្គីលើទឹកកកទើបភ័យ " គេនិយាយទាំងមើលទៅមនុស្សដែលនាំគ្នារអិលលើទឹកកយ៉ាងសប្បាយ មានគូរស្នេហ៍ទៀតផងគេកាន់ដៃយ៉ាងជាប់មើលទៅគួរអោយច្រណែនណាស់ ។
  " ( យើងនៅទីនេះហើយភ័យអីទៅ ) តោះទៅ " ជុងហ្គុក និយាយនៅក្នុងចិត្តហើយទើបអូសដៃរបស់ ថេយ៉ុង ទៅរៀបចំខ្លួន ។
  បន្ទាប់ពីពាក់ស្បែកជើងសម្រាប់រអិលលើទឹកកកហើយ ជុងហ្គុក ក៏ទាញអាវក្រៅមកពាក់អោយគេដើម្បីកុំអោយអូមេហ្កាតូចរងា ( មិនមាត់ទេតែ Take Care អូនណាស់ >< ) បន្ទាប់ទើបកាន់ដៃគេយ៉ាងណែនមកក្នុងកន្លែងរអិល ។
  " អ្ហា៎... " អូមេហ្កាតូចស្រែកឡើងខណៈដែលបម្រុងនឹងដួលផ្កាប់មុខតែក៏ត្រូវ ជុងហ្គុក មកទប់ចង្កេះពីក្រោយទាន់មិនអោយគេដួល ។
  " កាន់ដៃយើងអោយណែនមក " អាល់ហ្វារូបសង្ហាហុចដៃអោយទើប ថេយ៉ុង ចាប់ដៃនាយយ៉ាងណែនមុននឹងត្រូវនាយនាំរអិលលើទឹកកកយឺតៗរហូតលឿនបន្តិចម្តងៗថែមបានបង្វិលគ្នាលេងយ៉ាងសប្បាយទៀតផង ។ ពេលកំពុងរអិល ថេយ៉ុង សប្បាយចិត្តណាស់គេសើចរហូតហើយព្រោះតែវក់សប្បាយទើបមិនចាប់អារម្មណ៍អ្នកខ្លះដែលលបតាមសម្លឹងមុខគេសឹងតែមិនដកភ្នែកនោះ ។
  " អា៎ អ្ហាយយ៎ " ដោយសារតែមានមនុស្សពីរអ្នកទៀតរអិលបញ្ជ្រាសទិសជាមួយទើប ថេយ៉ុង ត្រូវគេចតែក៏ផ្លាត់ដួលថែមទាំងនាំអាល់ហ្វារូបសង្ហាដួលជាមួយគ្នាទៀតផង ។
  ផឹបបប៎
  ជុងហ្គុក ក្រសោបមាឌតូចចូលក្នុងរង្វង់ដៃយ៉ាងលឿនតាមដែលអាចធ្វើបានមុនពេលដួលចុះទាំងស្រុង ។
  " សុំទោសផង មិនអីទេមែនទេ ? " ដៃគូរម្ខាងទៀតចូលមកសុំទោសព្រមទាំងហុចដៃជួយលើកតែ ជុងហ្គុក មិនព្រមទទួលឡើយមិនមែនឬកពារតែនាយគឺអាចក្រោកឡើងដោយខ្លួនឯងបាន ។
  " មិនអីទេ " នាយតបស្រាលៗតាមធម្មតាទើបដៃគូរម្ខាងទៀតញញឹមបន្តិចមុននឹងលាទៅលេងបន្ត ។
  " មានឈឺកន្លែងណាទេ? " រាងក្រាស់ងាមកសួររាងតូចទាំងយកដៃបោសកំណកព្រិលតូចដែលជាប់របស់គេ ។
  " អត់មានទេ " ថេយ៉ុង ក៏គ្រវីក្បាលប្រកែកញាប់ឆ្មេរទាំងញញឹមលិបភ្នែកយ៉ាងខ្ជូតដាក់ ជុងហ្គុក ធ្វើឲ្យគេសឹងតែទប់ចិត្តមិនបានក្រញិកកណ្តាលហ្វូងមនុស្សទៅហើយ ។
  " បើអត់គឺល្អហើយ យើងលេងបន្តទៅ "
  " អឹមម៎ " រាងតូចងក់ក្បាលយល់ព្រមរួចក៏ត្រូវ ជុងហ្គុក អូសដៃចូលទៅរអិលលើទឹកកកម្តងទៀត អ្នកទាំងពីរនាំគ្នាលេងយ៉ាងសប្បាយរីករាយរហូតមានគូរស្នេហ៍ដទៃលួចច្រណែន ។

To be Continued❤️✨

🍑 I'm your Omega 🍑 Where stories live. Discover now