ភាគទី ១ : បងសង្ហា...

4.7K 387 6
                                    


  " ហាច់ឈីសៗ " កំលោះសង្ហារាងមាំខ្ពស់ស្រឡះកណ្តាសជាប់ៗគ្នាពេលកំពុងតែញ៊ាំកាហ្វេធ្វើអោយកាហ្វេដែលញ៊ាំលើកនេះគឺពិបាកមែនទែន ។ ជុងហ្គុក ឈោងដៃហូតក្រដាសអនាម័យមកជូតមាត់និងច្រមុះហើយទើបគិតថាហេតុអ្វីសុខៗមកកណ្តាសដូច្នេះទាំងដែលខ្លួននាយមិនបានឈឺហើយនៅកន្លែងដែលនាយកំពុងអង្គុយក៏ដូចគ្នាជាគ្មានធូលីផង ។

  ក្រាកកក៚
  សំឡេងបើកទ្វារដោយចិត្តឯងបន្លឺឡើងបង្វែរចំណាប់អារម្មណ៍កំលោះសង្ហាដែលមានឈាមជាអាល់ហ្វាអោយងាកទៅមើលមុននឹងជ្រួញថ្ងាសដោយការមិនពេញចិត្តរួចទើបបោះសម្តី ៖

" មិនដែលចូលសាលាទេឬយ៉ាងម៉េចទើបបានជាមិនដឹងថាមុនពេលចូលបន្ទប់របស់អ្នកផ្សេងគេត្រូវធ្វើអីនោះ ??? " ជុងហ្គុក ទាំងសួរហើយទាំងថាអោយដោយការមិនពេញចិត្តប៉ុន្តែលោកប៉ារបស់គេដែលទៅខ្វល់អ្វីនោះ ???

  " យើងជាប៉ាឯងណា ចនជុងហ្គុក "

  " ខ្ញុំមិនភ្លេចទេ មិនបាច់និយាយច្រើនដងពេកក៏បាន " កំលោះសង្ហានិយាយដោយទឹកមុខស្មើៗ លោកប៉ាក៏សើចព្រោះកូនគាត់តែប៉ុណ្ណឹងទៅហើយអោយតែអ្នកណាធ្វើអីមិនត្រូវចិត្តដឹងតែត្រូវថាអោយជាមិនខាននេះសូម្បីគាត់ជាប៉ាគេក៏នៅថាអោយដែរឃ្នើសចិត្តមិនបានតែម្តងមហាសេដ្ឋីតូចម្នាក់នេះ ។

  " ហើយនេះឯងទៅសាក់ពីពេលណា ??? " លោកប៉ាចោទសួរភ្លាមៗបន្ទាប់ពីឃើញស្នាមសាក់លើដៃរបស់កូនប្រុស គ្មានចេតនាចង់ចេះដឹងរឿងកូនច្រើនឡើយប៉ុន្តែក៏នឹកឆ្ងល់ថាកូនគាត់ទៅសាក់ពេលណាហ្នឹងឯង ។

  " ក៏ពេលទៅហ្នឹងឯង " ជុងហ្គុក តបហើយលោកប៉ាក៏ឈប់សួរនាំបន្តទៀត ។ គាត់គ្រវីក្បាលលួចសើចតិចៗទើបបោះជំហានដើរចេញពីបន្ទប់ធ្វើការរបស់កូនប្រុសទុកអោយគេនៅបន្តកាងាររបស់គេបន្ត ។ អាចថាគ្រួសារគាត់ជាមហាសេដ្ឋីមានលុយចាយមិនអស់តែយ៉ាងណាក៏ឈាមជាអាល់ហ្វាដែលកូនរបស់គាត់មាននោះបណ្តាលអោយគេមានចិត្តស្រឡាញ់ការធ្វើជាម៉ាហ្វៀ គាត់ក៏មិនហាមអ្វីទាំងអស់ ហេតុតែជាកូនប្រុសតែម្នាក់ក៏បណ្តោយតាមចិត្តមិនអោយទាស់រហូតឡើងខូចមនុស្សអស់ ។ ហើយក្រោយពេលលោកប៉ាដើរចេញទៅផុត ជុងហ្គុក ក៏លាត់ដៃអាវឡើងបង្ហាញអោយឃើញស្នាមសាក់នោះពេញៗភ្នែក ធ្វើជាម៉ាហ្វៀម្នាក់ដាក់ប៉ុណ្ណឹងក៏មិនថ្វីដែរព្រោះគេជាបុរសង្ហាទោះសាក់ហើយក៏នាយនៅតែរក្សាភាពសង្ហាដូចដើមដដែលហ្នឹង ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora