ភាគ២៣

4.1K 344 2
                                    

( បងកំពុងតែផ្តល់ភាពកក់ក្តៅអោយខ្ញុំមែនទេ ? ) ថេយ៉ុង លួចសួរនៅក្នុងចិត្តទាំងលបញញឹមចេញមកតែគេមិនហ៊ានងាកមកអោប ជុងហ្គុក វិញទើបបានតែសម្ងំគេងទាំងមានអារម្មណ៍កក់ក្តៅព្រោះរង្វង់ដៃរបស់អាល់ហ្វារូបសង្ហាម្នាក់នេះដូចជាឡកម្តៅយ៉ាងចឹងគឺពិតជាកក់ក្តៅខ្លាំងណាស់ ។
ជុងហ្គុក ក៏មិនខុសគ្នានឹង ថេយ៉ុង ដែរនាយលបញញឹមមានក្តីសុខដូចគ្នាព្រោះនៅក្បែរអូមេហ្កាម្នាក់នេះយូរៗអារម្មណ៍ក៏ប្រែប្រួលតាមពេលវេលាថែមទាំងក្នុងរយៈពេលដ៏ខ្លីទៀតផង ។
( ឯងកំពុងតែធ្វើអោយយើងក្លាយជាមនុស្សមានស្នេហាមានមនោសញ្ចេតនាហើយហ្ហេស៎ ? ) ការពិតម៉ាហ្វៀមិនចាំបាច់មានមនោសញ្ចេតនាទេក៏មិនត្រូវមានស្នេហាធ្វើអោយខ្លួនឯងមានចំណុចខ្សោយដែរតែធ្វើយ៉ាងម៉េចទៅបើពេលនេះបេះដូងគេរង្គោះរង្គើចិត្តក៏ទន់ទៅៗជាមួយនិង ថេយ៉ុង ហើយនោះ កម្លាំងឥទ្ធិពលស្នេហ៍គេខ្លាំងពេកហើយនាយទប់មិនជាប់ទេ ។

  #ព្រឹកថ្ងៃថ្មី
  " ហ្ហឹមម៎ " ថេយ៉ុង គ្រហឹមថ្នមៗទាំងមិនទាន់បើកភ្នែកឡើងនៅឡើយគេពត់ពែនខ្លួនព្រមទាំងសសៀទៅរកផែនទ្រូងរបស់រាងក្រាស់ដែលកំពុងអោបខ្លួនគេនោះយ៉ាងកៀកស្និត ។ ម្ចាស់រាងកាយមាំក្រាស់ក៏ភ្ញាក់ព្រោះមានអីមកអោបរំខានទើបលេចស្នាមញញឹមឡើងតិចៗពេលឃើញថាជាអូមេហ្គាកំហូច ។
  ( អោបស្អិតម្ល៉េះ ? ) ជុងហ្គុក មើលជើងស្រឡូនដែលលើកមកគងខ្លួនទាំងញញឹមខិលបែបព្រាននារីចេញមកមុននឹងលើកដៃអង្អែលភ្លៅរបស់ ថេយ៉ុង ថ្នមៗប្រដេញចុះឡើងយឺតៗធ្វើអោយរាងតូចគេងលក់មិនស្រួលខ្លួនសោះ ។
  " អឹម៎...បង ជុង ? " ថេយ៉ុង បើកភ្នែកម៉ក់ៗសម្លឹងមើលរាងក្រាស់ដែលកំពុងតែលេចស្នាមញញឹមចេញមកមុននឹងអោនមើលដៃរបស់នាយ ។
  " ភ្ញាក់មកល្មម អាកូនប្រុសរបស់យើងកំពុងតែញាប់ញ័រជាមួយឯងសម្បើមណាស់ដឹងទេ ? " ជុងហ្គុក និយាយហើយក៏ទាញដៃស្រឡូនរបស់រាងតូចលូកចូលក្នុងភួយហើយដាក់អោយប៉ះចំកូនប្រុសជាប់ខ្លួនរបស់នាយតាំងពីកើតមកនោះ ។ ឯ ថេយ៉ុង ក៏ធ្វើមុខចង់យំ ញាប់ញ័រអីក៏ញាប់ញ័រម្ល៉េះ មួយថ្ងៃៗប្រុងញាប់ញ័រប៉ុន្មានដងទើបធ្វើហើយយប់មិញសោះនៀក៎ឥឡូវបើកភ្នែកមិនទាន់បាន៥នាទីស្រួលបួលផងមកញាប់ញ័រទៀត ។
  " តែបងទើបធ្វើវាហើយកាលពីយប់នោះទេ "
  " តែឥឡូវព្រឹកហើយ ធ្វើបន្តិចទៅព្រឹកបែបនេះពេញកម្លាំងល្អ " ជុងហ្គុក និយាយធ្វើអោយ ថេយ៉ុង នឹករកលេសមកបដិសេធពុំបានទើបភ្លាមនោះគេក៏លើកសំណើរ ។
  " តែមួយទឹកទេណា " រាងតូចនិយាយទាំងលើកដៃមួយជាសញ្ញាដាក់ ជុងហ្គុក ធ្វើអោយនាយសើច ចាប់កត់សម្គាល់មកគ្រប់ពេលមានរឿងជាច្រើនណាស់ដែល ថេយ៉ុង ធ្វើដើម្បីខ្លួននាយ គ្រប់អ្វីដែលនាយចង់ធ្វើក៏គេកម្រនិងបដិសេធដូចគ្នា ដូចជាពេលនេះយ៉ាងអ៊ីចឹងទោះបីគេគ្មានកម្លាំងនិងហត់នឿយល្វើយយ៉ាងណាក៏ដោយគេនៅព្រមតាមចិត្តនាយជានិច្ច ។
  " ឆាប់ទៅងូតទឹកទៅ " ជុងហ្គុក ប្តូរចិត្តហើយក៏ទាញអៀមចងខ្សែរមកពាក់មុននឹងងាកមកតឿនរាងតូចដែលងើបអង្គុយមើលមកនាយធ្វើភ្លិះៗ ។
  " ដើររួចទេ ? "
  " គឺ--- "
  " ចង់អោយយើងបីទៅទេ ? " ដឹងថា ថេយ៉ុង ច្បាស់ជាឆ្លើយថារួចទើប ជុងហ្គុក សួរកាត់បានមិនគេឆ្លើយ ថេយ៉ុង ក៏ងក់ក្បាលតិចៗច្បាស់ជាចង់ហើយរឿងអីថាមិនចង់នោះ ។ ពេលរាងតូចងក់ក្បាល ជុងហ្គុក ក៏ស៊កដៃមកត្រកងកាយតូចស្តើងរបស់គេដើរសម្តៅចូលទៅក្នុងបន្ទប់ទឹកទើបដាក់គេក្នុងអាងថ្នមៗមុននឹងដោះអៀមចេញពីខ្លួនហើយចូលទៅក្នុងអាងជាមួយ ថេយ៉ុង ដែរ ។
  " ហេតុអ្វីមើលមុខខ្ញុំ ប្រឡាក់អីមែនទេ ? " ទោះបីចិត្តក្លាហានប៉ុណ្ណាក៏ដោយតែពេលដែល ជុងហ្គុក លេងមកអង្គុយសម្លឹងមុខបែបនេះគេក៏អៀន មានអារម្មណ៍ដឹងថាកាន់តែលង់ស្នេហ៍កាន់តែជ្រៅទៅៗរហូតគិតថាស្រោយស្រង់មកវិញលែងបានហើយ មែនហើយគេលង់ស្នេហ៍ ជុងហ្គុក ជ្រៅពេកងើបមុខលែងរួចហើយគឺងើបលែងរួចពិតមែន ។
  " គ្មានទេ តែក៏ឃើញថាស្អាត "
  " Huh ? " ថេយ៉ុង ស្លុតចិត្តមិនតិចពេលលឺពាក្យនេះចេញពីបបូរមាត់របស់មនុស្សជាទីស្រឡាញ់ មុននេះ ជុងហ្គុក សសើរគេពិតមែនទេ អួយយ៎រំភើបចិត្តដល់ហើយ ។
  " ឯងស្អាត " ម្តងនេះ ជុងហ្គុក ក៏ចាប់អារម្មណ៍ជាមួយថ្ពាល់ក្រពុំដែលឡើងក្រហមព្រឿងរបស់ ថេយ៉ុង ក៏គិតបានថាវាគួរអោយស្រឡាញ់ខ្លាំងមែនទែនគេចង់តែថើបអោយដាច់ទេបើអាច ។
  " បង បងក៏សង្ហាដែរ "
  " ប្រាកដណាស់ " អស់ពាក្យបបួលនិយាយហើយអ្នកទាំងពីរក៏ងូតទឹកអោយឆាប់រួច ហើយ ជុងហ្គុក ក៏បី ថេយ៉ុង ចេញមកវិញដូចគ្នា ។
  បន្ទាប់ពីស្លៀកពាក់រៀបចំខ្លួនហើយ ថេយ៉ុង ក៏គិតឃើញមួយដែលចង់សួររាងក្រាស់ :
  " ជុងហ្គុក ខ្ញុំអាចសួរបងរឿងមួយបានទេ ? "  
  " សួរម៉ោ "
  " បើ បើខ្ញុំមានកូនបងគិតយ៉ាងម៉េច ? "
  " ឯងមានកូនមែនទេ ? " 
  " គឺគ្មាន គ្មាននោះទេ " ថេយ៉ុង ក៏គ្រវីក្បាលប្រកែកយ៉ាងលឿនពេលដែល ជុងហ្គុក ស្រាប់តែត្បកមកសួរគេវិញ ។
  " អ៊ីចឹងហេតុអីសួរយើងបែបនិង ? "
  " គ្រាន់តែថាបើសិនព្រោះចង់ដឹងចិត្តបងគិតបែបណាប៉ុណ្ណោះ "
  " ចុះទៅញ៊ាំទៅម៉ោង១០ហើយ " រាងក្រាស់ក៏លើកនាឡិកាតម្លៃថ្លៃមកមើលម៉ោងហើយទើបនាំ ថេយ៉ុង ចុះទៅខាងក្រោមដើម្បីបានញ៊ាំអាហារពេលព្រឹក ណាមួយម៉ោង១០ដូច្នេះប៉ារបស់គេប្រហែលជាទៅក្រុមហ៊ុនយូរណាស់ហើយអ៊ីចឹងទុកបាយខ្នាតវែងដែលមានម្ហូបជាច្រើនគឺ ជុងហ្គុក គេញ៊ាំតែពីរអ្នក ថេយ៉ុង ប៉ុណ្ណោះ ។
  ស្រស់ស្រូបអាហារពេលព្រឹកចម្អែតក្រពះហើយ ថេយ៉ុង ក៏អង្គុយលេងនៅសួនខាងក្រោយ គេពិតជានឹកផ្ទះនឹកលោកប៉ាអ្នកម៉ាក់នឹកបងប្រុសណាស់តែពេលនេះទៅវិញមិនទាន់បានទេ ។
  " ហឹមមម៎ " រាងតូចដកដង្ហើមធំហើយក៏គោះជើងលើស្មៅខៀខ្ចីតិចៗ តាមរបៀបធុញនិងអផ្សុក ។
  " អផ្សុកហ្ហេស៎ ? " លឺសំឡេងសួរហើយ ថេយ៉ុង ក៏ងាកទៅមើលទើបឃើញ ជុងហ្គុក កំពុងតែដើរមករកគេ ។
  " តិចតួចប៉ុណ្ណោះ " ថេយ៉ុង ឆ្លើយទាំងមិនភ្លេចញញឹមស្រាលៗដាក់ ជុងហ្គុក ដូចគ្នាព្រោះគេធ្លាប់អានសៀវភៅមួយក្បាលថាបើចង់អោយមនុស្សម្នាក់ឆាប់ស្រឡាញ់យើងលុះត្រាតែយើងញញឹមអោយបានច្រើនបង្ហាញពីភាពគួរអោយស្រឡាញ់មួយផ្នែកតូចដើម្បីទាក់ទាញចិត្តរបស់គេ ព្រោះពេលគ្រប់គ្នាញញឹមគឺស្រស់ស្អាតខ្លាំងណាស់ ។ ( អ្នកអានក៏ចឹងដែរញញឹមអោយាបានច្រើនៗដឹងនៅ😽❤️ )
  " ចង់ទៅក្លឹបជាមួយយើងទេ ? "
  " ចង់ៗ " ជុងហ្គុក ក៏ញញឹមទើបអោនមកជិតទាំងហុចថ្ពាល់អោយរាងតូចមុននឹងស្រដីឡើង :
  " ថើបយើងអោយយើងពេញចិត្តមួយសិនទៅយប់នេះយើងនាំទៅក្លឹបជាមួយ "

រឿងច្រើនណាស់បងអាល់ហ្វា😒❤️
To be Continued ❤️✨

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora