តែក៏ដឹងរួចស្រាប់ទៅហើយថា ថេយ៉ុង ស្រឡាញ់ ជុងហ្គុក ខ្លាំងណាស់បើទោះបីគេស្រដីចង់បានអ្វីក៏ដោយគេក៏មិនបដិសេធស្រាប់ហើយលើកលែងតែដេញគេចេញពីជីវិតប៉ុណ្ណោះ ។
" ហ្ហឹមម៎ " រាងតូចយកថ្នាំពណ៌សតូចដាក់ចូលក្នុងមាត់ទើបបង្ខិតមុខតូចច្រមិចទៅជិតមុខសង្ហាដូចទេវបុត្ររបស់រាងក្រាស់មុននឹងទម្លាក់បបូរមាត់សុីជម្ពូរលើបបូរមាត់ស្តើងទើបរុលអណ្តាតរុញថ្នាំចូលទៅក្នុងប្រអប់មាត់របស់ ជុងហ្គុក ទើបគេទាញកែវទឹកមកផឹកហើយក៏បន្តបញ្ជូនវាអោយទៅរាងក្រាស់ដើម្បីអោយនាយបានលេបថ្នាំ ។
" បងឆាប់សម្រាកទៅ " បន្ទាប់ពីបញ្ចុកថ្នាំអាល់ហ្វាកំហូចរួចហើយ ថេយ៉ុង ក៏តឿននាយអោយឆាប់គេងដោយត្រឡប់ចុះទៅខាងក្រោមវិញតែមិនបានដូចចិត្តឡើងព្រោះមិនទាន់ហើបរំកិលជើងដើរចេញបានបន្តិចផងកដៃស្រឡូនតូចក៏ត្រូវ ជុងហ្គុក ចាប់ជាប់បានមុនបាត់ទៅហើយ ។ ថេយ៉ុង ក៏ងាកសម្លឹកមុខរបស់ ជុងហ្គុក ហាក់ដូចជារងចាំស្តាប់ថាគេមានអ្វីទៀតឬអត់ហ្នឹងឯងទើបបានជាចាប់ដៃគេទុកមិនទៅដូច្នេះ ។
" នៅ...នៅទីនេះកំដរយើងសិនហើយ " មុនដំបូងក៏រឹងអណ្តាតពិបាកនិយាយចេញមកណាស់ដែរតែដល់បិទភ្នែកដកដង្ហើមចេញមួយហឿកហើយក៏តាំងចិត្តក៏និយាយចេញមកបានយ៉ាងងាយ នេះមិនឃើញថាពិបាកអីណាស់ណាឡើយដែលគ្រាន់តែចង់ឃាត់រាងតូចអោយនៅជិតៗតែណាស់តែមាត់រឹងមិនព្រមនិយាយទេតើ ។
ថេយ៉ុង ក៏ងក់ក្បាលតិចៗទើបទុកកែវទឹកលើតុក្បែរក្បាលដំណេកមុននឹងឡើងលើគ្រែធំទូលាយហើយក៏សសុលខ្លួនតូចស្តើងចូលក្នុងភួយទន់ក្រាស់ជាមួយនិង ជុងហ្គុក ។
" បងបានធូរខ្លះទេ ? "
" ក៏ទើបតែលេបថ្នាំប្រហែលមិនទាន់ជ្រាបទេដឹងព្រោះក្បាលយើងគឺនៅឈឺខ្ទោកៗនៅឡើយទេ " វិះតែភ្លេចទៅហើយថាខ្លួនឈឺក្បាលតែពេលត្រូវ ថេយ៉ុង សួរបែបនេះ ជុងហ្គុក ក៏នឹករកលេសសមហេតុផលមួយឡើងមកនិយាយទាំងត្អូញត្អែរធ្វើមុខមាត់កម្សត់ដាក់មាឌតូច ។ ឃើញបែបនេះអូមេហ្គារូបស្រស់ក៏កើតចិត្តបារម្ភទើបទាញអោយគេងកើយលើភ្លៅស្រឡូនមុននឹងជួយឈ្លីក្បាលអោយអាល់ហ្វាកំហូចថ្នមៗដើម្បីជួយរំសាយភាពឈឺចុកចាប់របស់នាយចេញបានខ្លះតែអោយរំសាយទៅណាទៅបើការពិត ជុងហ្គុក គ្រាន់តែធ្វើពុតជាឈឺហ្នឹង ។
" ខ្ញុំនៅជាមួយបងបានតែស្អែកមួយថ្ងៃទៀតទេ " ឈ្លីក្បាលអោយ ជុងហ្គុក បានបន្តិច ថេយ៉ុង ក៏ស្រដីឡើងស្រាលៗព្រោះខានស្អែកគេត្រូវត្រឡប់ទៅផ្ទះវិញយ៉ាងដាច់ខាតព្រោះបើមិនចឹងទេអ្នកម៉ាក់រូបស្អាតរបស់គេនឹងបែកទ្រូងមិនខាន ។
" ??? " ជុងហ្គុក លឺហើយក៏ធ្វើមុខឆ្ងល់មិនយល់ នៅជាមួយតែថ្ងៃស្អែកមួយថ្ងៃទៀត តើគេចង់បានន័យថាម៉េច ?
" អ្នកម៉ាក់លោកប៉ានិងបងប្រុសគឺបារម្ភពីខ្ញុំណាស់ដូច្នេះទើបខ្ញុំត្រូវត្រឡប់ទៅវិញ ប៉ុន្តែខ្ញុំនឹងមកលេងបងអោយបានញឹកញាប់បំផុតណា "
" ក្រែងឯងថាប្រាប់គាត់ហើយមិនចឹងហ្ហេស៎ ឬមួយឯងកុហកយើង ? "
" អត់ទេៗ ប៉ុន្តែខ្ញុំមកនៅជាមួយបងប៉ុន្មានថ្ងៃហើយ លោកប៉ាអ្នកម៉ាក់និងបងប្រុសគាត់ដឹងពិតមែនតែបងក៏ដឹងថាខ្ញុំមានសមាសភាពជាអ្វីគាត់បារម្ភក៏សមហេតុផលបំផុតហើយ " ពេល ជុងហ្គុក ក្រោកងើបមកសួរនាំទាំងចោទប្រកាន់នោះ ថេយ៉ុង ក៏គ្រវីក្បាលញាប់ៗប្រកែកនឹងនាយយ៉ាងលឿនព្រមទាំងពន្យល់ប្រាប់ហេតុផលយ៉ាងជាក់លាក់ទៀតផង ។
អាល់ហ្វាកំហូចក៏ស្ងាត់បាត់មាត់ឈឹងលែងស្រដីអ្វីបន្តស្របពេលដែលនាយកំពុងធ្លាក់ក្នុងអន្លង់គំនិតមួយ : ( លឿនពេកទេដឹង ? អត់ទេហេតុអ្វី ខ្ញុំបែរជាមិនចង់អោយគេទៅវិញអ៊ីចឹង ? )
" ជុង បងយ៉ាងម៉េចនិង ? " ឃើញ ជុងហ្គុក ភ្លឹកៗ ថេយ៉ុង ក៏គ្រវីដៃមុខនាយតិចៗ ។
" គ្មានអ្វីទេ "
" បងពិបាកចិត្តមែនទេ ? "
" តើយើងពិបាកចិត្តរឿងអីទៅ ? ពាក្យពិបាកចិត្តគ្មានក្នុងវិច្ឆនានុក្រមរបស់ ចនជុងហ្គុក ទេ " ពេលត្រូវរាងតូចដេញជើង ជុងហ្គុក ក៏រកពាក្យមកតបទាំងអឿៗហាក់មិនខ្វល់ខ្វាយអ្វីបន្តិចឡើយ ។
" មែនហើយខ្ញុំបិះតែភ្លេចទៅហើយថាបងជាម៉ាហ្វៀ " ថេយ៉ុង ក៏ងក់ក្បាលតិចៗយល់ស្រប ។ ប្រហែលម៉ាហ្វៀដូចជាគេបែបមិនសូវមានមនោសញ្ចេតនាហើយដូចពាក្យគេពោលថា ចិត្តមិនដាច់ធ្វស្តេចម្តេចនឹងបាន នេះឯង ។
" យើងចង់គេង " ជុងហ្គុក លែងនិយាយអ្វីហើយក៏ទម្លាក់ខ្លួនគេងទាំងបែរខ្នងដាក់រាងតូច ថេយ៉ុង ក៏សម្លឹងមើលខ្នងក្រាស់ពីក្រោយទាំងដកដង្ហើមធំតឹងទ្រូងអួលៗម៉េចមិនដឹង កែវភ្នែកក៏រលីងរលោងចង់យំចេញមកទើបគេរហ័សងើយមុខឡើងសម្លឹងមើលពិដានហើយក៏ដកដង្ហើមតាមមាត់បននធូរអារម្មណ៍មុននឹងទម្លាក់ខ្លួនគេងជិត ជុងហ្គុក យ៉ាងស្ងៀមស្ងាត់បំផុត ។
( គួរធ្វើយ៉ាងម៉េចទៅ ? ) ជុងហ្គុក នឹកក្នុងចិត្តទាំងវិលវល់ដូចត្រូវបីដំបង អារម្មណ៍បែកខ្ញែងនៅមិនស្ងប់តាំងចិត្តនឹកគិតរកអ្វីក៏មិនចេញតែបែរជាថប់ដង្ហើមតឹងទ្រូងទៅវិញ ។ ចំណែកឯ ថេយ៉ុង ក៏លួចយំស្ងាត់ៗមិនបញ្ចេញសម្លេងមួយអឿសទាំងឈឺក្នុងទ្រូងឆៀបៗព្រោះអន់ចិត្តនូវទង្វើម្តងល្អម្តងសោះអង្គើយមិនខ្វាយខ្វល់របស់ ជុងហ្គុក ។
( ដើម្បីបាននៅជិតបងអ្វីក៏ខ្ញុំធ្វើបានដែរទោះបីត្រូវវាយនិងដំបងឈឺខ្លួនក៏ដោយ ប៉ុន្តែហេតុអ្វីយល់ថាការលះបង់នេះដូចជាគ្មានតម្លៃដូច្នេះអ៊ីចឹង ហ្ហិកៗ ចនជុងហ្គុក ខ្ញុំជាអូមេហ្ការបស់បង ខ្ញុំស្រឡាញ់បង មិនថាបងស្រឡាញ់ខ្ញុំឬអត់ឡើយតែខ្ញុំស្រឡាញ់បង ហើយខ្ញុំនឹងធ្វើជាអូមេហ្ការបស់បងតែម្នាក់គត់ ) គេលើកដៃខ្ទបមាត់ព្រមទាំងគិតក្នុងចិត្តលាយឡំជាមួយការស្រែកយំដែលគ្មានអ្នកណាដឹងលឺក្រៅពីខ្លួនគេតែម្នាក់ ។ពេលខ្លះស្នេហាគឺចឹងឯង សប្បាយចិត្ត កើតទុក្ខ អារម្មណ៍មិនច្បាស់លាស់ សើចយំ លាយឡំគ្នា តែស្នេហាគឺមិនដូចគ្នាទាំងអស់ទេក៏មិនអាក្រក់ដែរបើវាលក្រាលដោយស្រទាប់ផ្កាមិនមែនជាបន្លា 😕
To be Continued🍑✨