ភាគ៣៨ : បងស្រឡាញ់បិសាចតូចណាស់

2.8K 248 4
                                    

  " ទាល់តែសួរកូនអ៊ំសិន "
  " កូនព្រមៗ កូនព្រមតើ " មិនដឹងថាប្រុសពៅក្បាលខូចចុះមកបានដោយរបៀបណាឡើយថែមទាំងស្រែកកោកៗទាំងរត់ចុះពីលើកាំជណ្តើរជាន់ខាងលើមកធ្វើអោយលោកប៉ាអ្នកម៉ាក់ហួសចិត្តជាខ្លាំង ជិតរៀបការរស់នៅសាងជីវិតគូរហើយនៅតែរលៀមឡិឡក់មិនបាត់សោះ ។ ចំណែកឯ ជុងហ្គុក កាលដែលឃើញមុខរបស់ ថេយ៉ុង ដូច្នេះក៏ញញឹមក្បួចស្ទើរតែបាត់បង់ការគ្រប់គ្រងហើយស្ទុះទៅអោបថើបអ្នកខាងនោះអោយសមចិត្តដែលនឹកយ៉ាងខ្លាំងនោះទេ ។
  " ប្រុសពៅនេះកូនចុះមកដោយរបៀបណា ម៉ាក់ប្រាប់ថាម៉េចហ្ហឹម៎ ? "
  " គឺកូនអោយ ថេយ៍ ចុះមកណាអ្នកម៉ាក់ យ៉ាងណារឿងនេះក៏គួរតែអោយគេដែលជាសមីខ្លួនបានដឹង " ណាមជូន ក៏តបតាមត្រង់ប្រាប់អ្នកម៉ាក់ទើបគាត់យល់ស្របនិងទុករឿងកូនកំហូចចុះមកស្រែកអោយបាក់មុខមួយឡែកសិន ។
ថេយ៉ុង បានបងប្រុស Support អ៊ីចឹងហើយក៏ដើរទាំងញឹមញែមក្រវែលៗរកទៅអង្គុយជិត ជុងហ្គុក តែអ្នកម៉ាក់ស្អាតក៏ហៅបានមុនគេដាក់គូទអង្គុយចុះទើបរាងតូចព្រមងើបទៅអង្គុយជិតទាំងមិនចង់វិញ ។
" មកអង្គុយត្រង់នេះជិតម៉ាក់មក " គាត់គោះសាឡុងតិចៗ ។
" បាទ " បន្ទាប់ពីនោះចាស់ៗក៏និយាយគ្នាបន្តដើម្បីបង្កើតទំនាក់ទំនងចងសាច់ឈាមជាមួយគ្នាអោយកាន់តែជិតស្និទ្ធលើកលែងតែអាល់ហ្វារូបសង្ហានិងអូមេហ្កាកំហូចនោះទេដែលគិតតែអង្គុយសម្លឹងមុខគ្នាហាក់មើលមិនឆ្អែតទាល់តែសោះមើលៗទាល់តែលោកប៉ាអ្នកម៉ាក់ហៅ ។
  និយាយគ្នាត្រូវរ៉ូវរួចចប់សព្វគ្រប់អស់ហើយនៅឡើយតែកំណត់ថ្ងៃរៀបការប៉ុណ្ណោះតែខាងកូនកំលោះឈាមក្តៅមែនទែនបែរជាទុកពេលតែបីថ្ងៃដោយលើកសម្អាងថាក៏យល់ចិត្តគ្នាហើយទើបមិនចង់បង្អូសពេលយូរទៀតឯ ថេយ៉ុង ក៏សុំរៀបការបែបសាមញ្ញៗមួយនៅព្រះវិហារប៉ុណ្ណោះ ។ រៀបការច្បាស់ជាមានទែម្តងប៉ុណ្ណោះក្នុងមួយជីវិតតែមិនថារផបការបែបអធិកអធមឬយ៉ាងណាទេអោយតែបានរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ច្បាស់ជាមានន័យណាស់ ហើយដែលជ្រើសរើសរៀបការនៅព្រះវិហារព្រោះជាកន្លែងដែលល្អក្នុងការសច្ចស្បថស្បែរចំពោះគូរស្នេហ៍ដែលចង់សាងជីវិតរួមគ្នាពាក្យសន្យានិងការប្រាថ្នាទាំងប៉ុន្មានច្បាស់ជាសក្កិសិទ្ធិណាស់ ។
  សម្រេចតាមការសម្រេចចិត្តរបស់កូនៗអស់ហើយលោកប៉ាអ្នកម៉ាក់និងបងប្រុសក៏គ្មានអ្វីត្រូវនិយាយទៀតដែរមានតែអង្គុយជជែកគ្នាលេងធម្មតាប៉ុណ្ណោះហើយគ្រួសារទាំងសងខាងរហ័សចុងសម្រុងគ្នាមែនទែន ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora