" ជុ៎... " ជុងហ្គុក លឺហើយក៏ជញ្ជក់មាត់មួម៉ៅតែម្តង ពុទ្ធោអើយនាយស្មានតែគេកើតអីទើបខំងាកទៅមើលនរណាទៅដឹងទៅថាក្មេងអូមេហ្កាតូចនោះបែរជាមកនិយាយញ៉ោះញ៉ងញ៉ែនាយទៅវិញ ។កំលោះម៉ាហ្វៀរូបសង្ហាក៏ប្រើភ្នែកមុតសម្លក់មុខរបស់អូមេហ្កាតូចកំពូលខូចហើយទើបងាកមុខចេញលែងចង់ឃើញចង់សម្លឹងបម្រុងនឹងដើរចេញដើម្បីគេចតែ ថេយ៉ុង លឿនដូចព្យុះស្ទុះវឹងមកកញ្ឆក់អោបដើមដៃមាំរបស់នាយយ៉ាងណែនថែមទាំងស្អិតដូចបិតកាវយ៉ាងចឹង ។
" លែង... " នាយសង្ហាអោនមុនសម្លក់មុននឹងប្រាប់ទាំងកំបុតកំបុយតែគិតហ្ហ៎ថាប្រុសពៅក្បាលខូចស្តាប់តាមនោះ ? ស្គាល់ គីមថេយ៉ុង តិចពេកហើយបង !
" អត់ " ថេយ៉ុង ពេបមាត់គ្រវីក្បាលកំឡុងពេលដែលអោបដៃរឹងមាំរបស់ ជុងហ្គុក កាន់តែណែននាំអោយអាល់ហ្វាសង្ហាមហាខាបព្រលឹងក្តៅងំពេញដើមទ្រូងខឹងដែលក្មេងនេះចចេសរឹងរូសមិនស្តាប់សម្តីរបស់នាយយ៉ាងខ្លាំង ។ ហើយស្របពេលដែលកំពុងតែខឹងដូច្នេះរាងក្រាស់ក៏បោះសម្តីអោយទៅរាងល្អិតមាំងៗទាំងគំហកកំហុលថែមទាំងជាពាក្យដែលមិនពិរោះទៀតផង ៖
" ឯងនេះខ្វះប្រុសណាស់មែនទេបានចេះតែមករកយើងមិនលស់ថ្ងៃបែបនេះ ? "
" ប្រុសគឺមិនខ្វះទេសម្រាប់ខ្ញុំ ប៉ុន្តែបេះដូងខ្ញុំនេះគឺខ្វះបងមិនបាន " នៅពេលដែលថាអោយមិនឈឺដូច្នេះ ជុងហ្គុក ក៏កាន់តែខឹង ថេយ៉ុង លើសដើមថែមទៀត ថាអោយមិនញិនពិតមែនក្មេងនេះ ។
" ជាក្មេងស្អីមករកប្រុសដល់កន្លែងបែបនេះ ថែមទាំងដេញមិនចេញហើយពេលថាអោយក៏មិនចេះឈឺទៀត ! " ជុងហ្គុក ថាអោយរាងល្អិតទាំងសម្លក់មុខគេដោយភាពធុញថប់និងខឹងសឹងតែដាច់សសៃឈាមស្លាប់ម្តងៗទៅហើយ ។
" ជាក្មេងអូមេហ្កាហ្នឹងអី ហើយបើចេញទៅងាយៗដដែលអ៊ីចឹងដំបូងខ្ញុំខំមកធ្វើអី ? មួយទៀតបងគ្រាន់តែជេរអត់បានវាយផងហេតុអីខ្ញុំចាំបាច់ឈឺដែរ ? " ប្រុសពៅក្បាលខូចបើកភ្នែកម៉ក់ៗព្រមទាំងតបនូវសំណួររបស់រាងក្រាស់ម្តងមួយៗហើយក៏ធ្វើហ្ហីនាំអោយ ជុងហ្គុក ក្តៅទ្រូងឆេវតែម្តងខឹងក្មេងអូមេហ្កាតូចនេះឡើងញ័រសាច់ដូចគេអង្រួន ។