ជុងហ្គុក ខឹងរាងតូចឡើងញ័រសាច់ទទ្រើតសសៃឈាមក្នុងខ្លួនសឹងតែដាច់អស់ព្រោះតែក្មេងអូមេហ្កាដែលកំពុងតមាត់គេមិនអោយបាត់មួយម៉ាត់នេះ ។ សំដីចាក់ទឹកមិនលិច តមាត់មិនអោយដាច់ គេសែនឆ្ងល់មែនទែនថាកំណើត ថេយ៉ុង នេះម៉ាក់គេបានញ៊ាំអ្វីទៅទើបបង្កើតកូនមកល្អបែបនេះ ?
" ចេញពីបន្ទប់យើងទៅ " រាងក្រាស់សង្ហាស្រដីចេញរាងតូចទាំងមុខមាំ ដំបូងនាយមានចិត្តល្អយកមកជាមួយហើយថែមទាំងអោយគ្រែគេងមួយម្នាក់ឯងហើយតែបែរជាមកធ្វើអោយនាយក្តីក្រហាយទៅវិញ ដូច្នេះហើយពេលនេះនាយលែងរវល់ជាមួយគេទៀតហើយចង់ទៅគេងឯណាបានក៏ទៅៗ ។ថេយ៉ុង កាលបើលឺអាល់ហ្វារូបសង្ហាដេញចេញពីបន្ទប់ដូច្នេះក៏ធ្វើជាថ្លង់ស្តាប់មិនលឺព្រមទាំងឡើងទៅគេងលើគ្រែឃីងសាយដោយទាញភួយក្រាស់មកឃ្លុំយ៉ាងជិតទៀតផង ។ ជុងហ្គុក ឃើញហើយក៏ដើរទៅទាញភួយចេញពីគេគ្រវែងចេញមុននឹងស្រដីដេញរាងតូចចេញម្តងទៀត តែទោះយ៉ាងណាក៏ ថេយ៉ុង គ្រវីក្បាលមិនព្រមធ្វើតាមនាយនោះទេគេនៅតោងគ្រែជាប់ទោះបី ជុងហ្គុក ទាញចេញយ៉ាងម៉េចក៏គេស៊ូមិនអោយនាយអូសគេចេញបានដែរ ។
" ឯងនេះក្បាលរឹងមែនទែន " ម៉ាហ្វៀអាល់ហ្វាកំលោះជញ្ជក់មាត់ស្តីអោយទាំងក្រហាយពេញដើមទ្រូងពេលអស់វិធីដេញ ថេយ៉ុង ចេញពីបន្ទប់ ។
" ក្បាលខ្ញុំដូចតែក្បាលបងហ្នឹង ត្រូវមួយដំបងបែកដូចគ្នាទេ " ថេយ៉ុង និយាយតបហើយក៏រហ័សពេបមាត់អោនមុខពេល ជុងហ្គុក សម្លក់មុខយ៉ាងកាចដាក់ គ្រាប់ភ្នែកនាយប្រឹងបើកសម្លក់គេសឹងរបូតចេញមកទៅហើយ ។
" ខ្ញុំនិយាយខុសទៀតហើយមែនទេ ? "
" ល្មមដឹងខ្លួនហើយ ហើយក៏ជួយបិទមាត់របស់ឯងកុំអោយប៉ប៉ាច់ប៉ប៉ោចច្រើនពេកមិនចឹងទេយើងចាប់ដេរមិនខាន "
" បងកាចដាក់ខ្ញុំម្ល៉េះ ? " រាងតូចលឺ ជុងហ្គុក និយាយគំរាមហើយក៏ងើយមុខឡើងសួរនាយទាំងតូចចិត្តតូចថ្លើម គ្រាន់តែគេនិយាយប៉ុណ្ណឹងចាំបាច់ដល់ថ្នាក់ដេរមាត់ដែរហ្អេស៎ ?
" មកពីឯងនិយាយមិនស្តាប់គ្នា "
" ខ្ញុំស្តាប់តើ "" តែឯងតមាត់ "
![](https://img.wattpad.com/cover/297685746-288-k456280.jpg)