ភាគ២០

3.7K 312 2
                                    

  បន្ទាប់ពីងូតទឹករៀបចំខ្លួនដោយភាពប្រញាប់ប្រញាលហើយ ថេយ៉ុង ក៏ចុះមកខាងក្រោមចួបជាមួយលោកចនដែលជាប៉ារបស់ ជុងហ្គុក ទាំងរាងភ័យតិចតួចទោះបីប្រឹងដកដង្ហើមបន្ធូរភាពភ័យខ្លាចហើយប្រមូលយកភាពក្លាហានមកច្រើនយ៉ាងណាក៏ដោយគេនៅតែអត់ភ័យមិនបាន និយាយដោយស្មោះត្រង់គេអាចមុខក្រាស់ដាក់ ជុងហ្គុក បានតែបើលោកចនហាមាត់តែមួយម៉ាត់ថាអោយគេកាត់ផ្តាច់ទំនាក់ទំនងពី ជុងហ្គុក នោះគេស្បថគេនឹងអង្គុយយំរហូតខ្យល់ចាប់មិនខាន ។

  មកដល់បន្ទប់ទទួលភ្ញៀវដែលមានរាងចំណាស់កំពុងអង្គុយរងចាំវត្តមានរបស់ខ្លួន ថេយ៉ុង ក៏បោះជំហានចូលទៅក្បែរគាត់ទាំងអោនលំអោន ។

  " មកដល់ហលយហ្ហេស៎ អង្គុយចុះត្រង់នេះមក " លោកចនឃើញគេហើយគាត់ក៏ហៅគេអោយទៅអង្គុយជិតគាត់ទាំងយកដៃគោះសាឡុងថ្នមៗ ថេយ៉ុង ក៏ញញឹមគួសមទើបចូលទៅដាក់ខ្លួនអង្គុយជិតរាងចំណាស់ទាំងត្រជាក់ដៃជើងព្រោះតែភ័យ ។

  " អ៊ំបានលឺមកថាក្មួយជាគូស្នេហ៍របស់ ជុងហ្គុក កូនប្រុសរបស់អ៊ំមែនទេ ? " បានរាងតូចមកអង្គុយជិតហើយគាត់ក៏សួរនាំទាំងបានដឹងរឿងគ្រប់យ៉ាងពី និរ៉ា រួចអស់ទៅហើយតែគាត់គឺចង់លឺចេញពីមាត់របស់ ថេយ៉ុង ច្រើនជាងទើបបានជាគាត់សួរនាំគេថែមទាំងបានលេចស្នាមញញឹមចេញមកតិចៗដូចគ្នាពេលឃើញថា ថេយ៉ុង អៀនហើយក៏ភ័យក្នុងពេលតែមួយ តាមគាត់បានលឺមកនិងមើលគេគាត់យល់ថា ថេយ៉ុង គួរអោយស្រឡាញ់ពិតមែនចាត់ទុកថាកូនប្រុសរបស់គាត់ភ្នែកមិនអន់ទេ ។

  " បាទលោកអ៊ំខ្ញុំនិងបង ជុង កំពុងស្ថិតក្នុង Relationship ដែលនៅសាកល្បងនៅឡើយនោះទេ " ថេយ៉ុង ក៏ញញឹមតបគាត់តាមត្រង់ ព្រោះគេនិង ជុងហ្គុក កំពុងបែបនេះពិតមែន ។ ហើយពេលបានលឺបែបនេះលោកចនក៏បង្ហាញទឹកមុខភ្ញាក់ផ្អើលភ្លែត នេះកំពុងនៅសាកមើលចិត្តគ្នាសិនទេហ្ហេស៎ គាត់ខំតែគិតថាកូនប្រុសគាត់ភ្នែកមុតទៅហើយតើ ។

  " អ្ហ៎...បើបែបនេះអ៊ីចឹងអ៊ំគឺគិតខុសហើយ " លោកចននិយាយទាំងលើកកែវកាហ្វេជិតនោះមកក្រេបបន្តិច ។

  " ខ្ញុំសុំនិយាយដោយស្មោះទៅចុះលោកអ៊ំ ត្បិតថាបង ជុង គាត់មិនទាន់ប្រាកដចិត្តមែន តែខ្ញុំច្បាស់ខ្លាំងណាស់ថាខ្ញុំស្រឡាញ់គាត់ " ថេយ៉ុង ក៏ប្រមូលភាពក្លាហានមកអះអាងធ្វើអោយលោកចនញញឹមពេញចិត្តនិងគេជាខ្លាំង គាត់ពេញចិត្តកូនប្រសារដូចជា ថេយ៉ុង ចឹងហេ៎ ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora