ថេយ៉ុង ស្ទុះស្ទារងើបក្រោកដើម្បីទីនេះដោយដោយមិនបានលាមិត្តដែលកំពុងតែសប្បាយក្អាកក្អាយរបស់គេនោះទេ ព្រោះគេគ្មានពេលច្រើនឡើយ ។ រាងតូចបោះជំហានដើរចេញពីបន្ទប់ទាំងឡើងកម្តៅនៅក្នុងខ្លួនភ្នែករាងស្រវាំងៗហើយក៏ឈឺចុកត្រង់ពោះថែមទៀតទើបបានជាគេដើរចេញមិនលឿនដូចចិត្តដែលចង់ ។
" ឈឺពោះណាស់ " គេដើរបណ្តើរយកដៃមកក្តោបពោះបណ្តើរព្រមទាំងថ្ងួចថ្ងូរចេញមកខ្សាវៗ តែកំឡុងពេលដែលគេកំពុងតែដើរសុខៗក៏ស្រាប់តែមានដៃមួយលូកមកចាប់ដៃរបស់គេទាញចូលទៅក្នុងបន្ទប់ជិតនោះយ៉ាងលឿន ។
ក្រឹកក៎
ផឹបប
" អ្ហាយយ៎ អ៊ុប៎ " បបូរមាត់ស្តើងត្រូវបានបំបិទដោយបបូរមាត់ស្តើងរបស់អ្នកម្ខាងទៀតដែលប្រើប្រាស់ដៃម្ខាងចាប់ដៃរបស់ ថេយ៉ុង ផ្គួបសង្កត់ទៅផុតក្បាលរបស់គេហើយទាំងបឺតញក់ញីបបូរមាត់របស់រាងតូចខ្លាំងៗទៀតផង ។" អ្ហឹមម៎ " ថេយ៉ុង ប្រើកម្លាំងស្តួងស្តើងយកទៅលើកដៃស្រឡូនឡើងគក់តប់ទ្រូងមាំណែនរបស់មនុស្សដែលគេមើលមិនឃើញព្រោះតែក្នុងបន្ទប់វាងងឹតណាមួយគេក៏រាងសឺៗផង ប៉ុន្តែហាក់គ្មានបានផលទាល់តែសោះព្រោះអ្នកម្ខាងទៀតមិនបានរង្គើខ្លួនខិតចេញពីគេសូម្បីបន្តិច ។ រាងតូចសម្រក់ទឹកភ្នែកកាលបើអស់ផ្លូវតស៊ូរើបម្រាស់ដើម្បីគេចចេញ គេដឹងថាបើគេបញ្ចេញកម្តៅក្លិនរបស់គេច្បាស់ទាក់ទាញពពួកអាល់ហ្វាឬក៏បេតាណាម្នាក់ ហើយឥឡូវការភិតភ័យរបស់គេវាក៏បានកើតឡើងពិតមែន ។
" ហ្ហិកៗ សូមដោះលែងខ្ញុំទៅ " ថេយ៉ុង យំសសឹកលើកដៃសំពះ ខណៈដែលបបូរមាត់មានសេរីភាពវិញ គេមិនចង់ត្រូវអោយអ្នកណាមកប៉ះពាល់ខ្លួនប្រាណរបស់គេក្រៅពី ជុងហ្គុក នោះទេអត់ទេសូម្បីតែ ជុងហ្គុក ក៏ដោយបើមិនស្រឡាញ់គេក៏មិនព្រមអោយនាយលើសលួសមកលើគេបានដែរ ។
" ម៉េចនឹងអាចទៅ ក្លិនរបស់ឯងធ្វើអោយយើងទ្រាំមិនបានទេ " សម្លេងស្អកៗរបស់អ្នកម្ខាងទៀតបន្លឺឡើងស្រាលៗធ្វើអោយ ថេយ៉ុង ប្រឹងផ្ទៀងស្តាប់ដែរថាជាសម្លេងរបស់អ្នកណាតែក៏ស្តាប់មិនច្បាស់ហើយរឹតតែភ័យឡើងទ្វេរពេលលឺសម្លេងដោះខ្សែរក្រវាត់នុងរ៉ូតខោ ។