ភាគទី១៣

5K 342 7
                                    

  ទម្រាំតែ ជុងហ្គុក បញ្ចប់ការប្រយុទ្ធក៏ម៉ោង ២ ៣ ទាបភ្លឺទៅហើយ រាងក្រាស់ដកភាពរឹងមាំដែលទើបតែបញ្ចូលវីតតាមីនអោយទៅ ថេយ៉ុង អស់នោះចេញមកយឺតៗនិងថ្នមៗខណៈដែលរាងតូចអស់កម្លាំងល្ហិតល្ហៃដៃជើងបើកភ្នែកពុំចង់រួច ។

  " ស្រឡាញ់យើងទេ ?? " បន្ទាប់ពីទម្លាក់ខ្លួនគេងក្បែររាងតូចហើយ ជុងហ្គុក ក៏តាមខ្សឹបសួរក្បែរត្រចៀករំខានមិនអោយ ថេយ៉ុង គេងនោះទេ ។

  " ស្រឡាញ់ ស្រឡាញ់បងខ្លាំងណាស់ " ថេយ៉ុង តបទាំងបិទភ្នែកមុននឹងងាកខ្លួនមកគេងអោប ជុងហ្គុក យ៉ាងណែនដោយភាពហត់នឿយព្រោះតែខំនៅប្រយុទ្ធជាមួយ ជុងហ្គុក ហ្នឹងឯង ។ ចំណែកឯ ជុងហ្គុក ក៏លូកដៃក្រសោបប្រអប់ដៃតូចស្រឡូនរបស់ ថេយ៉ុង យកមកថើបខ្សឺតៗទាំងញញឹមមុននឹងបិទភ្នែកគេងតាមក្រោយ ។

  #ព្រឹកថ្ងៃថ្មី
រស្មីព្រះអាទិត្យពណ៌ទឹកក្រូចបំភ្លឺឡើងចាំងជះចូលតាមប្រឡោះបង្អួយដែលចំហរចោលបណ្តាលអោយប៉ះទៅចំមុខតូចស្អាតរបស់ ថេយ៉ុង ធ្វើឲ្យគេលើកដៃមកបាំងទាំងជ្រួញចិញ្ចើមស្តើងចូលគ្នា ហើយភ្លាមនោះក៏មានដៃមាំទាំលូកមកបាំងអោយទើប ថេយ៉ុង បន្តគេងទៅវិញយ៉ាងស្រួលខ្លួន ។

" ក្មេងទ្រម៉ក់ " ជុងហ្គុក ស្តីបន្ទោសអោយតិចៗទាំងលួចញញឹមពេញចិត្តពេលសម្លឹងមើលរង្វង់មុខរបស់ក្មេងដែលគេងលើគ្រែរបស់នាយយ៉ាងរំភើយ នេះក៏ទើបតែមកភូមិគ្រិះវិញពេលព្រឹកនិងឯងព្រោះគេងនៅក្លឹបមិនស្រណុករីឯ ថេយ៉ុង រលៀមនេះវិញចង់នាយបីមកឬស្លៀកពាក់អោយគេយ៉ាងម៉េចទេក៏គេមិនភ្ញាក់ដែរគេងដូចស្លាប់អ៊ីចឹងក្មេងកំហូចនិង ។ ទម្រាំតែដាច់ចិត្តចុះទៅទាញវាំងននបិទ ជុងហ្គុក ក៏ចំណាយពេលគេងជ្រត់ដៃសម្លឹងមុខរបស់ ថេយ៉ុង យ៉ាងយូរថែមទាំងបាំងកម្តៅថ្ងៃអោយគេទៀត បន្ទាប់ពីបិទវាំងននហើយនាយកំលោះក៏បោះជំហានចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ។

" ណែក្រោកឡើង " ខណៈដែលងូតទឹករៀបចំខ្លួនយ៉ាងសង្ហាហើយ ជុងហ្គុក ក៏ដើរមកដាស់ ថេយ៉ុង ដែលគេងអោបខ្នើយរបស់នាយនៅលើគ្រែនោះ ។

  " ហ្ហឹមម៎ " ថេយ៉ុង គ្រហឹមតិចៗមុននឹងបង្ខំចិត្តបើកភ្នែកឡើងទាំងមិនចង់ ហើយស្របពេលដែលបើកភ្នែកបានពេញលេញហើយភាពឈឺចាប់ក៏រត់មកបុកពេញទាំងមួយតួខ្លួនពិសេសគឺត្រង់កន្លែងដែលគេហួងហែងបំផុតក៏ឈឺដូចជាគេអារសាច់យ៉ាងចឹង ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora