ភាគ៣០

3.3K 298 5
                                    

  " ឆឹសស " ខ្ពើមសម្តី ចង់ក្អួតអោយសន្លប់ណាស់ ហារឡើងសុទ្ធតែអាណិតក្មេង :(
  បន្ទាប់ពីនោះទាំងពីអ្នកក៏ស្ងាត់មាត់លែងនិយាយស្តីរហូតដល់ ជុងហ្គុក អៀវមាឌតូចដល់ឡានមុននឹងទាញទ្វារឡានហើយដាក់គេអោយអង្គុយក្នុងឡានយ៉ាងប្រុងប្រយ័ត្នព្រោះខ្លាចគេអុកក្បាលបានយំសំព្រេមមិនខានទេ ។
  " ខ្ញុំធ្វើខ្លួនឯងបាន " ឃើញរាងក្រាស់បម្រុងដាក់ខ្សែរក្រវាត់អោយ ថេយ៉ុង ក៏ស្រដីឡើងបង្អា់កសកម្មភាពកំលោះសង្ហាទើបរកដាក់ដោយខ្លួបឯងតែគិតឬថា ជុងហ្គុក ព្រម ? ដេកស្រមៃទៅ អ្វីដែលគេចង់ធ្វើហើយគេនឹងធ្វើអោយបាន ដូចជាពេលនេះអ៊ីចឹងបើគេចង់ដាក់អោយហើយគឺត្រូវតែដាក់អោយអោយទាល់តែបាន ។
  " យើងដាក់អោយនៅអោយស្ងៀមទៅ " នាយនិយាយទាំងធ្វើមុខមាំកាចៗដាក់ ថេយ៉ុង ។
  " មនុស្សអាក្រក់ "
  " អឹមម៎យើងជាមនុស្សអាក្រក់តែក៏មានក្មេងខ្លះមកស្រឡាញ់មនុស្សអាក្រក់ដូចយើងនេះណាស់ " ឃើញប្រុសពៅក្បាលខូចថាអោយហើយ ជុងហ្គុក ក៏រកទំនុកមកនិយាយបេះបួយញ៉ោះអោយរាងតូចខឹងក្នាញ់ជាមួយនាយចង់ដាច់សសៃឈាមស្លាប់ទៅហើយ លោកអើយគេមិនដែលឃើញអាល់ហ្វាណាអាក្រក់ដូចជា ចនជុងហ្គុក ទេតែបើសួរថាស្រឡាញ់មនុស្សអាក្រក់នេះឬអត់មួយលានភាគរយគឺច្បាស់ជាឆ្លើយថាស្រឡាញ់ហើយ ( ទោះបងអាក្រក់ក៏អូនស្រឡាញ់បង យូសូហេនសាំយូសូហាសស្បេនអាយលើបយូសូម៉ាច់<3 )
  " .... " ហេតុថា ជុងហ្គុក និយាយចំចំណុចពេកភ្លាមៗ ថេយ៉ុង ក៏រកអ្វីមកតបមិនចេញទើបបានត្រឹមតែខាំមាត់សម្លក់នាយយ៉ាងកាចឆ្នាស ពុទ្ធោអើយមិននឹកស្មានថាប្រុសពៅក្បាលខូចដូចជា គីមថេយ៉ុង មកចាញ់ក្រោមដៃម៉ាហ្វៀរូបសង្ហាដូចជា ចនជុងហ្គុក ទាល់តែសោះ ( ចាញ់បងទាំងសម្តីហើយក៏ចាញ់ស្នេហ៍បង 😖 ) ។
  បន្ទាប់ពីឃើញរាងតូចលែងតបហើយគិតតែពីខាំសម្លក់ដូចចង់ហែកសាច់រាងសង្ហាក៏ឈប់ញោះមុននឹងបិទទ្វារឡានអោយគេរួចទើបនាងបង្ហួសចូលទៅកន្លែងបញ្ជាចង្កូតមុននឹងពេលឡានសេរីម៉ាកទំនើបរំកិលកង់រត់ទៅមុខ ។
 
  @ភូមិគ្រិះចន
  ងឺតតត៎
  កង់ឡានសេរីម៉ាកទំនើបដែលមានតម្លៃថ្លៃបានឈប់សំចតនៅមិចភូមិគ្រិះស្គឹមស្គៃខាណៈដែលរាងខ្ពាស់សង្ហារបស់ ជុងហ្គុក ក៏ចុះមកបើកទ្វារឡានអោយ ថេយ៉ុង ។
  " នៅស្ពឹកជើងទៀតទេ ? "
  " នៅ ហើយស្ពឹកខ្លាំងណាស់ " ថេយ៉ុង យកដៃគត់ជើងថ្នមៗព្រមទាំងរំអួចប្រាប់ទាំងលេងទឹកមុខកម្សត់ទើប ជុងហ្គុក ស៊កដៃមកបីគេចូលទៅខាងក្នុងតែម្តងជាហេតុធ្វើអោយអ្នកបម្រើនាំគ្នាតាមលបមើលព្រមទាំងឆ្ងល់មិនស្ទើរថាម្ចាស់ខ្លួននាំប្រុសពៅក្បាលខូចទៅណាមួយថ្ងៃមកវិញក្មេងមុខស្អាតគួរអោយស្រឡាញ់ក៏ដើរមិនរួច ហ្ហួយយយ...។ ចំណែកឯ ថេយ៉ុង វិញពេលបាននៅក្នុងរង្វង់ដៃរបស់អាល់ហ្វារូបសង្ហាដូច្នេះក៏ញញឹមខ្ជឹបដៃក៏អោប.កគេឡើងស្អិតដូចបិតជ័រកាវ៥០២យ៉ាងចឹង ។
  ជុងហ្គុក ក៏ដឹងថាក្មេងខ្លះលួចញញឹមញញែមពេញចិត្តពេញថ្លើមតែក៏ជ្រើសស្ងាត់មិនមាត់សុខចិត្តបីគេសម្តៅទៅខាងលើចូលក្នុងបន្ទប់គេងទើបដាច់ចិត្តទម្លាក់មាឌតូចទៅលើគ្រែថ្នមៗ ។
  " អុះ.... " ថេយ៉ុង ភ្ញាក់ព្រើតពេលកំលោះសង្ហាអោនខ្លួនមាំចុះទើបចាប់ជើងស្រឡូនគេយកទៅដាក់លើភ្លៅដែលបញ្ឈរមុននឹងច្របាច់អោយគេថ្នមៗធ្វើអោយគេអត់រំភើបក្តុកក្តួលមិនបាន ។
  " បង បងធ្វើអីនិង ? "
  " ក្រែងស្ពឹកជើងមិនចឹង ? " ខួរអន់ម្ល៉េះទើបបានជាឆាប់ភ្លេចថារំអួចប្រាប់ថាស្ពឹកជើងដាក់គេ ?  
  " បងមិនបាច់ធ្វើបែបនេះក៏បានដែរ "  ថេយ៉ុង និយាយទាំងសសៀរដកជើងមកវិញតែមិនអាចព្រោះត្រូវបានដៃរបស់រាងក្រាស់សង្កត់ទុកជាប់ហើយ ។
  " យ៉ាងម៉េច ឯងគួរតែរំភើបព្រោះយើងមិនដែលធ្វើបែបនេះអោយអ្នកណាឡើយ "
  " ក៏រំភើបចង់ចេញយំទៅហើយមនុស្សអាក្រក់ " ថេយ៉ុង ក៏លើកដៃមកខ្ទប់មុខព្រមទាំងនិយាយងុលៗចេញមកធ្វើអោយ ជុងហ្គុក អស់សំណើច ។ ពេលរំភើបចិត្តក៏យំ ពេលកើតទុក្ខក៏យំ នេះក្មេងច្រឡើមនេះយំគ្រប់ពេលមែនទេ ?
  " ចុះបានបាត់ស្ពឹកខ្លះឬអត់ ? "
  " បាត់ហើយ " អូមេហ្កាតូចតបរួច ជុងហ្គុក ក៏ទម្លាក់ជើងស្រឡូនរបស់គេចុះយ៉ាងថ្នាក់ថ្នមទើបងើបទៅអង្គុយជិតគេ ។
  " ឯងដែលស្តាយក្រោយទេដែលស្រឡាញ់យើងធ្លាប់លួចបន្ទោសព្រហ្មលិខិតទេដែលធ្វើអោយឯងមកធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សយ៉ាប់ដូចជាយើង ? " ការពិតដើរលេងជាមួយ ថេយ៉ុង មួយថ្ងៃនេះគេគិតរឿងជាច្រើន ស្វែងយល់ពីចិត្តស្រឡាញ់ដែល ថេយ៉ុង ប្រគល់អោយគេ ។ មើលទៅ ថេយ៉ុង លះបង់ដើម្បីច្រើនណាស់ក្នុងរយៈពេលខ្លី នាយក៏ព្រមទទួលយក ទោះសម្តីមិនពិរោះ ជូនល្អដាក់ ជូនសោះកក្រោះតែ ថេយ៉ុង រឹងពឹងណាស់មិនរង្គោះរង្គើចិត្តអោយទន់ជ្រាយព្រមទាំងមិនព្រមចុះចាញ់ឡើយ បែបនេះអាចថាមកពីគេគិតច្បាស់ថានឹងផ្ញើរចិត្តផ្ញើរបេះដូងនិងអ្វីៗគ្រប់យ៉ាងមកលើនាយហើយ បេះដូងរបស់នាយក៏ទាមទារចូលទៅអោបក្រសោបយ៉ាងស្អិតរមួតជាមួយបេះដូងរបស់ ថេយ៉ុង ដូចគ្នា ប៉ុន្តែពេលគិតឡើងវិញមកយល់ចិត្តខ្លួននាយចិត្តអាក្រក់ដាក់ ថេយ៉ុង ណាស់បែបនេះហើយទើបអូមេហ្កាតូចចេះតែហៅថាមនុស្សអាក្រក់រហូតនោះ ។
  " មិចក៏បងសួរបែបនេះ ? " ថេយ៉ុង ក៏បើកភ្លិះៗសួរទៅរាងក្រាស់វិញ ហេតុអ្វីសុខៗមកសួរសំណួរបែបនេះ ?
  " ឆ្លើយសំណួរយើង " កំលោះអាល់ហ្វាមកនព្រមតបតែក៏បង្គាប់អោយរាងតូចឆ្លើយទើបលួចក្នាញ់មនុស្សអាក្រក់មុននឹងឆ្លើយប្រាប់នាយតាមត្រង់ ។
  " មិនដែលស្តាយក្រោយក៏មិនធ្លាប់បន្ទោសអ្នកណាឡើយ ខ្ញុំស្រឡាញ់បង ខ្ញុំជាអ្នកស្រឡាញ់ ស្រឡាញ់បងដោយយកហេតុផលតូចមួយបងបាំងមុខ ទោះបងធ្វើយ៉ាងម៉េចមកលើខ្ញុំ តបស្នងស្នេហាមួយនេះវិញឬអត់ក៏ខ្ញុំមិនបន្ទោសបងដែរ ព្រោះថាស្នេហាមិនអាចបង្ខំបានទេ ហើយ--- " ថេយ៉ុង រៀបរាប់មិនទាំងទាន់ចប់សេចក្តីផងក៏ត្រូវ ជុងហ្គុក ទាញយកទៅអោប ធ្វើអោយគេគាំងព្រមទាំងមិចភ្នែកព្រិចៗ ។
  " បើឯងអះអាងយ៉ាងនេះទៅហើយយើងនឹងអោយសិទ្ធិជាម្ចាស់បេះដូងរបស់យើងអោយទៅឯងដូចគ្នា "

អាយយយយ៎ គេអោយសិទ្ធិប្រុសពៅក្បាលខូចហើយ😖❤️
To be Continued ❤️✨

🍑 I'm your Omega 🍑 Where stories live. Discover now