" ល្មមឈប់លិបលរបានហើយនៅលោកឯកឧត្តមកូន ??? " លោកចនដែលបានដឹងថា ជុងហ្គុក ឈរលបចាំស្តាប់នោះក៏សួរឡើងលឺៗទាំងសើចធ្វើនាយកំលោះភ្ញាក់ព្រើតដែលគាត់ចាប់បានសំខាន់ដូចជាមានអារម្មណ៍ថាខ្មាសៗនិង ថេយ៉ុង ទៀតផង ។
" Huh ? " ថេយ៉ុង ដែលអត់ដឹងអ្វីសោះក៏ចំហរមាត់ភ្ញាក់ផ្អើលមុននឹងក្រឡេកទៅមើលវត្តមានរបស់កំលោះសង្ហាដែលកំពុងដើរមករកយឺតៗតាមដោយជំហានបោះវែងៗ ហើយមិនប៉ុន្មានផងរាងកាយមាំទាំនិងខ្ពស់ស្រឡះក៏ដើរមកដល់សាឡុងដែលមានលោកប៉ានិងរាងតូចនោះទើបនាយដាក់បង្កុយចុះអង្គុយជិត ថេយ៉ុង ។
" បានលឺអស់ហើយមែនទេ បើអ៊ីចឹងល្មមសម្រេចចិត្តបានហើយថា Relationship របស់ឯងនេះល្មមបែបចំៗនិង Public បានឬនៅ ? " បានដឹងរឿងថ្នាក់នេះបើថានៅ Private ឬនៅសាកល្បងអីទៀតដូចជាមិនសម ។ ហើយកូនប្រុសអង្គុយចុះដកដង្ហើមមិនទាន់បានប៉ុន្មានហឿកផងលោកប៉ាក៏សួរតែ ជុងហ្គុក ក៏មិនតបឆ្លើយមុននឹងលើកកែវទឹកដែលអ្នកបម្រើលើកមកនេះមុននេះយកមកផឹកទាំងដែល ថេយ៉ុង ខំប្រឹងផ្ទៀងផ្ទាត់ស្តាប់ដូចជាគេអ៊ុតឆ្នោតយ៉ាងអ៊ីចឹង ។
" ក៏មិនទាន់ច្បាស់ដែរ មនុស្សទើបសាកស្បងស្រឡាញ់គ្នាមិនបានប៉ុន្មានថ្ងៃឯណាលោកប៉ា " ដាក់កែវទឹកចុះហើយ ជុងហ្គុក ក៏ហើបមាត់ស្រដីតបជាមួយសំណួររបស់លោកប៉ាយ៉ាងឡួយធ្វើអោយរាងចំណាស់ចង់តែទាញកែវទឹកមកជះកណ្តាលមុខគេដើម្បីអោយភ្លឺភ្នែកហើយស្វាងពីគំនិតឆ្កួតៗអីនោះទេ ។
" អឺចង់នៅអ៊ីចឹងដល់ណាទៀតព្រោះដឹងលឺរួចហើយមិនចឹងហ្ហេស៎ថាកូន ថេយ៍ នេះគេស្រឡាញ់ឯងយ៉ាងណា "
" សម្តីដែលគេនិយាយខ្ញុំក៏និយាយបានដែរលោកប៉ា " ហ៊ើយយ៎គ្រឺតដល់ហើយស្តាប់ហើយលោកចនសឹងតែងើបទះកូនប្រុសតែមួយអោយបែបកញ្ចប់មាត់មែនទែន ។ អាដឹងរឿង ដឹងហើយថាគ្រប់ពាក្យដែល ថេយ៍ និយាយជាពាក្យពិតហើយនីមាត់រឹងទៀត ។
" ហ៊ើយយយ៎.... " ព្រោះមិនដឹងជានិយាយអ្វីទៀតគាត់ក៏បានត្រឹមតែដកដង្ហើមធំ ។
" មិនអីទេលោកប៉ា បែបនេះសិនក៏បានដែរ អោយតែអាចនៅជិតៗបងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ " ថេយ៉ុង ញញឹមប្រាប់ទៅរាងចំណាស់ទាំងញញឹមស្រទន់មុននឹងងាកមកនិយាយដាក់រាងក្រាស់យ៉ាងទន់ភ្លន់ដូចគ្នាធ្វើអោយលោកចនគិតថាបើគាត់នៅកំលោះអីគាត់នឹងតាមញ៉ែ ថេយ៉ុង មិនអោយរួចចេញពីដៃទេ ព្រោះគាត់មិនល្ងង់ដូចកូនប្រុសគាត់ទេ មិនដឹងខួរកាត់តាមអ្នកណាបែរជាមិនចេះគិតដូចជាគាត់សោះ ថែមទាំងសម្តីឈ្លើយៗហើយឌឺទៀតកោតតែ ថេយ៉ុង មកតាមស្រឡាញ់ដែរ នេះបើគាត់ជា ថេយ៉ុង គាត់ច្បាស់ជាដាល់ ជុងហ្គុក យកស្លាប់រស់មិនខាន ។
" តាមចិត្តរបស់កូនចុះ "
" បាទអរគុណលោកប៉ា " ថេយ៉ុង ញញឹមដាក់គាត់យ៉ាងគួរអោយស្រឡាញ់ សូម្បីតែអ្នកអង្គុយក៏ដូចជាច្រណែនៗមិចមិនដឹងដូចគ្នា ។
" បើអស់អីហើយខ្ញុំសុំឡើងទៅខាងលើសិនហើយលោកប៉ា ថ្ងៃនេះធ្វើការហត់ខ្លាំងណាស់ចង់សម្រាក " ជុងហ្គុក និយាយរួចក៏ងើបពេញកម្ពស់បោះជំហានដើរសម្តៅឡើងទៅជាន់ខាងលើបាត់ក៏លួចមានសង្ឃឹមថា ថេយ៉ុង ឡើងទៅតាមដូចគ្នាតែគេមិនដឹងឡើយថាពាក្យដែលគេនិយាយមុននេះក៏ធ្វើអោយរាងតូចយល់ចិត្តចង់អោយគេសម្រាកអោយបាត់ហត់នឿយទើបគេមិនឡើងទៅតាម ។