ភាគទី១៥

4.2K 319 5
                                    

  " យើងជាមនុស្សប្រុសមិចនឹងអាចស្រឡាញ់មនុស្សដូចគ្នាបានទៅ ត្បិតថាឯងជាអូមេហ្គាអាចមានកូនននិងបង្កើតកូនបានដូចជាមនុស្សស្រីក៏ដោយប៉ុន្តែយើងគឺស្រឡាញ់មនុស្សស្រី " ជុងហ្គុក គិតមួយស្របក់ទើបផ្តល់ចម្លើយជាមួយហេតុផលសមប្រកប នាយក៏នៅវិលវល់មិនទាន់យល់ចិត្តខ្លួនឯងច្បាស់ដូចគ្នា ប៉ុន្តែគ្រាន់តែមានអារម្មណ៍ថាអាណិត ថេយ៉ុង ណាស់អាណិតគេតែគិតថាមិនអាចស្រឡាញ់គេបាន ... ។ ចំណែកឯ ថេយ៉ុង វិញក៏រសាយស្នាមញញឹមចេញទៅសន្សឹមៗបន្តិចម្តងៗរហូតអស់ក្រោយពីស្តាប់ចម្លើយចេញពីមាត់របស់ ជុងហ្គុក រួចហើយ ដឹងទេមុននេះគេសង្ឃឹមថានាយអាចឆ្លើយថាស្រឡាញ់គេបន្តិចតែបន្តិចក៏បានដែរ ប៉ុន្តែហេតុអ្វីបែរជាខុសពីគំនិតគេទាំងស្រុងដូច្នេះអ៊ីចឹង ? ( មិនអាចស្រឡាញ់មែនទេ ? )

  " ចុះហេតុអ្វីបងធ្វើវា ? " ថេយ៉ុង សួរទាំងអួលដើម.កព្រមទាំងព្យាយាមធ្វើរឹងមាំបំផុត ។ បើមិនស្រឡាញ់ផងយប់មិញមករំលោភគេធ្វើអី ដឹងទេថាអូមេហ្គាដូចជាគេគឺស្មោះត្រង់ចំពោះដៃគូរ(អាល់ហ្វា)ណាស់ មិនអាចមានចិត្តរាយមាយឬក៏ប្រែចិត្តទេ ។

  " គឺព្រោះឯងបញ្ចេញក្លិននោះមក " រាងក្រាស់ឆ្លើយទាំងងាកមុខចេញទាំងរអៀសចិត្ត ។

  " បានន័យថាកំហុសគ្រប់យ៉ាងមកពីខ្ញុំមែនទេ វាជាកំហុសរបស់ខ្ញុំឬ ? " ថេយ៉ុង សួរបញ្ជាក់ទាំងមិនអស់ចិត្តឯទ្រូងក៏តឹងចង់ប្រេះស្ទើរតែរកនិយាយអ្វីមិនចេញ ព្រោះគេជាមនុស្សប្រុសមែនទេ គេមិនល្អគ្រប់គ្រាន់ដើម្បីអោយនាយតបក្តីស្រឡាញ់មកគេវិញបន្តិចទេមែនទេ ?

  " អត់ទេ វាជាកំហុសរបស់យើង សុំទោស " ជុងហ្គុក និយាយសុំទោសទាំងតឹងទ្រូងដូចគ្នា ហើយក៏កាន់តែតឹងណែនបំផុតនោះគឺពេលសម្លឹងឃើញទឹកភ្នែកដែលហូរស្រោចលើថ្ពាល់របស់រាងតូច ចង់ណាស់ចង់លើកដៃទៅជូតទឹកភ្នែកអោយគេហើយអោបលួងគេណាស់ប៉ុន្តែបែរចិត្តកំសាកគ្មានភាពក្លាហានធ្វើទៅរួចទាល់តែសោះ ហេតុអ្វីនាយអន់យ៉ាងនេះអ៊ីចឹង ?

  " ចុះបើខ្ញុំអង្វរបងអោយសាកបើកចិត្តស្រឡាញ់ខ្ញុំបន្តិចនោះ តែបន្តិចប៉ុណ្ណោះ " ថេយ៉ុង សួរទាំងទឹកភ្នែកហូរសស្រាក់ ក្នុងទ្រូងក៏ឈឺខ្ទោកដូចជាមានបន្លារាប់រយដើមមកចាក់ដោត ។

🍑 I'm your Omega 🍑 Where stories live. Discover now