ភាគ ៥

3.5K 312 3
                                    

  " ឯងនេះរំខានពិតមែន " រាងក្រាស់ស្តីបន្ទោសទាំងមុខងាប់ព្រមទាំងសម្លក់រាងតូចដោយក្រសែរភ្នែកកាចលាយឡំជាមួយការជ្រេញ ។

  " តិចតែខ្ញុំលែងមករំខានប្រយ័ត្នអង្គុយសំកុកនឹកខ្ញុំណា " ថេយ៉ុង ញញឹមហើយអោបដៃទៅក្រោយខ្នងព្រមទាំងកញ្ឆក់ខ្លួនដើរមកកៀកគ្នាជាមួយរាងក្រាស់ ។ ហើយពេលនៅកៀកគ្នាដូច្នេះទើបដឹងថាគេមានមាឌតូចជាង ជុងហ្គុក ឆ្ងាយណាស់គឺខុសគ្នាមែនទែនគ្រាន់តែ ជុងហ្គុក នាយរាង.សជាងគេបន្តិចប៉ុណ្ណោះប៉ុន្តែនាយមិនមានរាងតូចស្រឡូនដូចជាគេឡើយ ។ ចំណែកឯ ជុងហ្គុក វិញកាលបើលឺរាងតូចនិយាយដូច្នេះហើយនាយក៏សើចបញ្ចេញសំឡេងនៅក្នុងបំពង់.កមុននឹងតបទៅវិញទាំងច្បាស់ក្នុងចិត្ត ។

  " យើងនឹងគ្មានថ្ងៃអង្គុយនឹកឯងនោះទេ " នាយនិយាយមួយៗច្បាស់ហើយមុខក៏មាំទៀតប៉ុន្តែ ថេយ៉ុង នៅតែញញឹមពព្រាយដាក់នាយដូចដើមដដែល ។

  " ខ្ញុំនឹងចាំសម្តីនេះរបស់បងទុក ហើយក៏រងចាំមើលដូចគ្នាថាដូចដែលបងនិយាយឬអត់ ហើយខ្ញុំនឹងញ៉ោះបងអោយណាណីមិនខានបើសិនជាមានថ្ងៃនោះ ថ្ងៃដែលបងអង្គុយនឹកខ្ញុំ " ចុងប្រយោគ ថេយ៉ុង ក៏រំកិលជើងដើរទៅមុខរហូតកាន់តែកៀកជាមួយរាងក្រាស់ហើយក៏លោមុខទៅជិតមុខរបស់នាយ ។

  " ឯងចង់មកភ្នាល់គ្នាដែរទេ ??? "

  " ដាក់ខ្លួនប្រាណ ? "

  " រោគចិត្ត " ពីម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់មាត់មានមន្តស្នេហ៍របស់ ជុងហ្គុក ខណៈពេលដែលនាយលឺសម្តីរបស់ ថេយ៉ុង និយាយចេញមកហើយ ។ កែវភ្នែកមុតតាមសម្លក់មុខតូចស្អាតទាំងគ្រឺតក្នាញ់ជាខ្លាំង ក្មេងម្នាក់នេះមិនត្រឹមតែមុខកម្រាស់ស្រទាន់ផែនដីជេរមិនឈឺថាអោយមិនញិនទេថែមទាំងរោគចិត្តទៀតផង ។

  " ហិហិ អរគុណដែលបងសសើរ " ថេយ៉ុង ផ្អៀង.កសើចរហូតលិបភ្នែកដាក់រាងក្រាស់យ៉ាងគួរអោយស្រឡាញ់តែក្នុងកែវភ្នែកមុតរបស់ ជុងហ្គុក គឺគួរអោយធុញច្រើនជាងព្រោះក្រៅពីញញឹមយ៉ាងស្រស់ដូចជាពេលនេះហើយ ជុងហ្គុក នាយក៏មិនដែលបានឃើញក្មេងអូមេហ្កាម្នាក់នេះមានទឹកមុខអ្វីផ្សេងទៀតទេ ។

🍑 I'm your Omega 🍑 Donde viven las historias. Descúbrelo ahora