ភាគ៣៦ : ឃុំឃាំងអូនដោយរង្វង់ដៃបង

3.2K 271 5
                                    

  " ថេយ៍ អូនយ៉ាងម៉េចហ្នឹង ??? " ឃើញថាអូមេហ្កាតូចប្រែជាស្ងៀមស្ងាត់ ជុងហ្គុក ក៏ហៅឈ្មោះគេស្រាលៗព្រមទាំងចាប់ស្មាតូចរបស់គេធ្វើអោយ ថេយ៉ុង ភ្ញាក់ពីការគិតមកវិញ ហ្ហា៎មុននេះគេស្រមើស្រមៃច្រើនពេកហើយបែរភ្លឹកទៅកើត ។
  " អត់អីទេ បងញ៊ាំទៀតទៅ " ថេយ៉ុង គ្រវីក្បាលតិចៗទើបបញ្ចុក ជុងហ្គុក បន្តហើយក៏ញ៊ាំជាមួយគ្នារហូតដល់រួចរាល់ទើបអូមេហ្កាតូចគេងលើភ្លៅមាំរបស់អាល់ហ្វារូបសង្ហាខណៈដែលផ្តេតខ្លួនតូចស្តើងដេកបាញ់ហ្គេមយ៉ាងរំភើយ ។
  ប៊ាំងៗ ....ប៊ូយ៉ា... ( ហ្គេម Free fire >< )
  " Yeah ឈ្នះហើយ បាន Kill ច្រើនទៀតបងមើលនែក៎ " មិនបានអួតត្រឹមតែមាត់តែរាងតូចក៏លើកទូរស័ព្ទបង្ហាញអោយអាល់ហ្វារូបសង្ហាមើលទើប ជុងហ្គុក ញញឹមលើកមេដៃសសើរទាំងការពិតពេលនាយលេងបាន Kill ច្រើនជាងនេះទៅទៀតមិនត្រឹមតែប៉ុណ្ណឹងនាយក៏អាចយកឈ្នះបានយ៉ាងងាយក្នុងរយៈពេលខ្លីតែមិនគួរណាមកចាញ់ស្នេហ៍កំលោះអូមេហ្កាតូចទាល់តែសោះ ។
  " ជុងហ្គុក "
  " បាទ " រាងក្រាស់ឆ្លើយយ៉ាងស្រទន់ទើប ថេយ៉ុង ក្រោកពីភ្លៅនាយមកអង្គុយទាល់មុខនាយម្តង ។
  " បងធ្លាប់លង់ទឹកទេ ? "
  " អត់ទេ " គ្រវីក្បាលយឺតៗ លង់ទឹកយ៉ាងម៉េចគេមិនមែនមិនចេះហែលទឹកឯណា ហើយពេលដោះអាវហែលទឹកលេងម្តងៗណាអ្នកណាដែលឃើញក៏ស្លឈាមដែរ ។
  " បងមិនសួរអូនវិញទេឬ ? "
  " អា៎...អូនធ្លាប់លង់ទឹកមែនទេ ? " អាល់ហ្វារូបសង្ហាសួរឡើងទាំងនឹកសង្ស័យដែលសុខៗអូមេហ្កាកំហូចក៏មកសួរបែបនេះដាក់អន្ទាក់អីគេទៀតហើយទេដឹងនេះ ???
  " អូនធ្លាប់លង់ទឹកតែងើបរួច តែបែរជាមកលង់ស្នេហ៍បងងើបមុខមិនរួចទៅវិញ "
  " ថាមែនៗ " ពេល ថេយ៉ុង ហើបបបូរមាត់ស្រដីពាក្យផ្អែមយកមកល្បួងបេះដូងព្រមទាំងសើចមកយ៉ាងស្រស់ដូច្នេះ ជុងហ្គុក ក៏សើចទាំងគ្រឺត ដូចដែលបានគិតទុកថា ថេយ៉ុង នឹងរកអ្វីមកនិយាយញ៉ែគេមិនខានហើយវាក៏ដូចការគិត អួយយ៎បេះដូងលោតចង់លែងដំណើរការហើយ+.+ ។
  " ពូកែញ៉ែណាស់ណ៎ ចង់អោយលង់ស្នេហ៍ជ្រៅប៉ុណ្ណាទៀត "
  " ហិហិ ឃើញមុខសង្ហាៗរបស់បងអូនចេះតែចង់និយាយបែបនេះ " ជុងហ្គុក ក៏ច្បិចថ្ពាល់ទន់ៗរបស់គេលេងទាំងក្នាញ់ហើយក៏ញោចលេចស្នាមញញឹមអមមកជាមួយដូចគ្នា ដឹងទេគេធ្លាប់ស្បថថានឹងចិត្តរឹងមិនព្រមស្រឡាញ់ ថេយ៉ុង វិញឡើយមិនចង់ធ្វើជាហ្គេយ៍តែចុងក្រោយជំពប់ស្នេហ៍រាងតូចអោយទាល់តែបានហើយព្រមទាំងលង់ស្នេហ៍គេយ៉ាងខ្លាំងទៀតផងនេះបាត់មុខមិនបានសោះនឹកស្ទើរតែស្ទះខ្យល់ទៅហើយ ។
  " ជុង "
  " បាទ "
  " អូនចង់នៅជិតបងបែបនេះរហូតទៅ ចង់នៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់បងគ្រប់ពេល " ថេយ៉ុង ក៏ផ្តេកខ្លួនមកអោបចង្កេះរបស់ ជុងហ្គុក ធ្វើឲ្យរាងក្រាស់សើចតិចៗមុននឹងតប :
  " បងនឹងនៅក្បែរអូនរហូតមិនទៅណាទេហើយក៏ឃុំឃាំងអូនក្នុងរង្វង់ដៃពេញមួយជីវិតដូចគ្នាដល់ពេលនោះអូនចង់ចេញក៏មិនអាចដែរ " និយាយរួច ជុងហ្គុក ក៏អោប ថេយ៉ុង វិញយ៉ាងណែន ដោយសារតែនឹកចង់នៅក្បែរទើបគេចោលការងារហើយរត់លួចចូលមកសម្ងំក្នុងបន្ទប់ជាមួយគេដូច្នេះ ។
  " អូនស្រឡាញ់បងណាស់ " 
  " បងក៏ស្រឡាញ់អូនដែរ " ស្របពេលដែលអ្នកទាំងពីរកំពុងតែផ្អែមល្ហែមស្អិតរមួតនោះក៏មិនបានចាប់អារម្មណ៍ដឹងដល់ភ្នែកបីគូរដែលកំពុងលបសម្លឹងមើលសកម្មភាពរបស់ខ្លួននោះឡើយ ហើយប្រាកដណាស់ថាគ្មានអ្នកណាក្រៅពី លោកប៉ាអ្នកម៉ាក់និងបងប្រុសរបស់ប្រុសពៅក្បាលខូចហ្នឹងឯង ។ គាត់បានដឹងតាំងតែពីព្រឹកមកម្ល៉េះដែល ជុងហ្គុក លួចចូលមកជួបកូនរបស់គាត់តែក៏បិទភ្នែកបិទច្រមុះធ្វើមិនដឹងហើយក៏លួចមកសម្ងំមើលដូចមើលកុនរ៉ូមែនទិចចឹងឯង ថាកូនទៅខូចតែលោកប៉ាអ្នកម៉ាក់ក៏មិនណយ៎ដែរ ។ ( ដូចពាក្យចាស់ពោលថាស្លឹកឈើរុះមិនឆ្ងាយពីគល់ )
  " បានហើយទុកពេលអោយកូនទៅ " លោកប៉ាសង្ហាក៏កេះកូនប្រុសបងនិងភរិយាដែលកំពុងលួចមើលសកម្មភាពរបស់ ជុងហ្គុក និង ថេយ៉ុង នោះឃើញកូនៗស្រឡាញ់គ្នាខ្លាំងបែបនេះគាត់ស្កប់ចិត្តហើយ ។
  " មែនហើយអ្នកម៉ាក់រួយ៎កដល់ហើយនេះ " ណាមជូន ក៏និយាយខ្សឹបៗទាំងអង្អែលកញ្ចឹង.ក ការពិតបងប្រុសនេះដឹងមុនគេបង្អស់ថាចោរដែលជាអនាគតប្អូនថ្លៃលួចចូលមកតែក៏មិនហាមមានតែជួយថែមគឺជួយបង្ហាញផ្លូវអោយ ជុងហ្គុក មករកបន្ទប់របស់ ថេយ៉ុង ឃើញ ។
  " អឹមម៎ តែមិនដឹងសោះថាស្នេហាក្មេងៗឥឡូវផ្អែមល្ហែមដល់ម្លឹង " អ្នកម៉ាក់ស្អាតក៏ស្របតាមតែក៏និយាយតិចៗទាំងសើចដាក់ស្វាមីមុននឹងនបណ្តើរគ្នាចេញពីត្រង់នោះ លួចមើលមួយសន្ទុះធំហើយក៏ចុកចង្កេះរួយ៎កថែមទាំងមានអាអៀនជំនួសកូនខ្វៃដៃខ្វៃជើងរមួលរមិតក្នុងពោះទៀត ។

  #លុះយប់ឡើង
  ការពិតបើសិនជាគ្មាន ជុងហ្គុក ថេយ៉ុង អាចនឹងអផ្សុកស្លាប់ហើយតែហេងដែរចេះអាល់ហ្វារូបសង្ហាលួចចូលមកបានជាគ្នាកំដរ ។
  " បិសាចតូច " បបូរមាត់ស្តើងមានមន្តស្នេហ៍ហើបហៅរាងស្តើងក្នុងរង្វង់ដៃថ្នមៗដើម្បីអោយកាន់តែច្បាស់ចិត្តថា ថេយ៉ុង គេងលក់ឬនៅតែក៏គ្មានសំឡេងឆ្លើយតបលឺតែសំឡេងចង្វាក់បេះដូងនិងខ្យល់ដង្ហើមស្រាលៗនាយក៏ប្រាកដចិត្តថាកូនបិសាចតូចក្នុងតង្វង់ដៃគេងលក់ពិតមែន ។ ហើយចម្លែកណាស់មែនទេដែលគេហៅ ថេយ៉ុង ថាបិសាចតូចបែបនេះហេ៎ៗព្រោះវាសមនិងអូមេហ្កាកំហូចនេះ មិនត្រឹមតែក្បាលខូច រលៀម ច្រឡើម ឆ្នាស់ឆ្នើម ពូកែរាយមន្តស្នេហ៍ហើយពូកែល្បួងចិត្តល្បួងបេះដូងគេដោយសម្តីផ្អែម បែបនេះទើបបានជានាយហៅគេថាបិសាចតូចនិងឯង ។
  បន្ទាប់ពីច្បាស់ចិត្តមួយរយភាគរយហើយដៃមាំទាំក៏លើកទាញដៃស្រឡូនដែលអោបចង្កេះចេញយឺតៗទើបរៀបចំដាក់អោយកូនបិសាចតូចដែលជាគូរស្នេហ៍គេងអោយបានស្រួលមុននឹងអោនថើបមាត់ ថើបថ្ពាល់ ថើបថ្ងាសរបស់ ថេយ៉ុង ថ្នមៗដោយក្តីស្រឡាញ់ទើបសម្រេចចិត្តក្រោកចេញពីពូកដោយមិនបន្លឺសំឡេងរំខាន ព្រោះមានធុរៈត្រូវទៅ Clear ទើបនាយចង់ទៅវិញយប់នេះតែសន្យាថាប៉ុន្មានថ្ងៃទៀតនឹងត្រឡប់មកនៅជាមួយបិសាចតូចវិញហើយ ។
  ជុងហ្គុក ទុកកូនសំបុត្រលើតុក្បែរក្បាលដំណេករួចក៏ចេញទៅរានហាលហើយមុននឹងត្រឡប់ទៅក៏ងាកមកមើកមុខបិសាចតូចដែលជាគូរស្នេហ៍បន្តិចដូចគ្នា :
  " ចាំបងណាប៉ុន្មានថ្ងៃទៀតបងមកវិញហើយកូនបិសាចតូច "

( ស្អែកបិសាចតូចងើបឡើង : Dj សុំបទងើបឡើងបាត់គូរស្នេហ៍មួយ🗿 )
To be Continued 🙆🏻‍♀️🖤

🍑 I'm your Omega 🍑 Where stories live. Discover now