ភាគបញ្ចប់

1.8K 130 1
                                    

ទម្រាំតែគូរស្វាមីភរិយាថ្មោងថ្មីដាច់ចិត្តរៀបចំខ្លួនចុះមកខាងក្រោមក៏ស្ទើរល្ងាចទៅហើយ ឃើញថាស្រឡាញ់គ្នាខ្លាំងណាស់ហើយទើបប្រឡែងគ្នាភ្លេចបាយទឹកដូច្នេះព្រោះគ្រាន់តែបានឃើញមុខបាននៅជិតអោបថ្នាក់ថ្នមក្នុងរង្វង់ដៃក៏មានក្តីសុខខ្លាំងរកអ្វីមកនិយាយមិនបានទៅហើយ ។
" អោយអូនជួយដែរទេ ? " ថេយ៉ុង សួរពេលឃើញថាស្វាមីរូបសង្ហាកំពុងតែមមាញឹកក្នុងការរៀបចំអាហារពេលថ្ងៃត្រង់ជាច្រើនមុខដើម្បីបូកសរុបជាមួយអាហារពេលព្រឹកដែលខកខានញ៊ាំព្រោះរវល់តែថ្នមអូននិងដើម្បីជប់កូនបិសាចតូចថែមពីរបីនាក់ទៀត ។
" មិនអីទេ បងធ្វើរួចហើយ " ម៉ាហ្វៀរូបសង្ហាងាកមកតបទាំងមានស្នាមញញឹមដាក់អូមេហ្កាតូច ទើប ថេយ៉ុង ដើរទៅអោបចង្កេះមាំរបស់នាយពីក្រោយមុននឹងនិយាយ :
" អូនសំណាងមែនទែនដែលបានប្តីដូចជាបង សង្ហាក៏សង្ហា មានក៏មាន ពូកែក៏ពូកែ ថែមទាំងមានថ្វីដៃធ្វើម្ហូបយ៉ាងឆ្ងាញ់ទៀត បងពិតឥតខ្ចោះណាស់សម្រាប់អូន " លឺប្រពន្ធបញ្ជោដោយសម្តីផ្អែមបែបនេះ ជុងហ្គុក ក៏ញញឹមយ៉ាងស្រស់ទើបក្រសោបប្រអប់ដៃរបស់រាងតូចអង្អែលបន្តិចមុននឹងបង្វិលគេអោយមកឈរពីមុខនាយម្តងថែមទាំងយកដៃជ្រត់ឃាំងមាឌតូចអោយជាប់ក្នុងរង្វង់ដៃទៀតផង ។
" សម្រាប់បងអូនជាមនុស្សអស្ចារ្យណាស់បិសាចតូច អូនជាអូមេហ្កាស្អាតបំផុតសម្រាប់បង អូនក្លាហាន អូនឆ្លាត ត្បិតតែថារពិសពិតមែនតែចិត្តរឹងបុឹង មិនទន់ជ្រាយ មិនងាយចុះចាញ់ មានឆន្ទះច្បាស់លាស់ ហើយថែមទាំងពូកែញ៉ែទៀត " និយាយរួចហើយ ជុងហ្គុក ក៏ទាញចុងច្រមុះរបស់ ថេយ៉ុង លេងតិចៗទាំងក្នាញ់ហើយរាងតូចក៏សើចតាមនាយយ៉ាងកខិកតែម្តង ។
ការស្រឡាញ់ទោះបីពេលខ្លះបានត្រឹមស្រឡាញ់ហើយមិនអាយយកបានពិតមែនតែក៏មានការស្រឡាញ់ខ្លះតែទាមទារពេលវេលាដើម្បីបង្កើតភាពស្និទស្នាល ការទុកចិត្ត ព្រមទាំងទំនុកចិត្តអោយគ្នាផងដែរ ការស្រឡាញ់មានច្រើនបែបណាស់តែការស្រឡាញ់ដោយស្មោះត្រង់ ស្រឡាញ់អស់ពីបេះដូងព្រមទាំងព្យាយាមធ្វគ្រប់វិធីដើម្បីទទួលបានការតបស្នងយ៉ាងសមតម្លៃវាមានតិចតួចខ្លាំងណាស់ ។
បន្ទាប់ពីញ៊ាំអាហារជាមួយគ្នាដោយមានសេចក្តីសុខហើយ ជុងហ្គុក និង ថេយ៉ុង ក៏មកអង្គុយលេងលើទោងក្នុងសួនខាងក្រោយផ្ទះ ។
ថេយ៉ុង ផ្អែកក្បាលលើស្មាទូលាយរបស់ស្វាមីព្រមទាំងញញឹមមានក្តីសុខពេលរង្វង់ដៃមាំរបស់ ជុងហ្គុក អោបក្រសោបរាងកាយតូចរបស់គេដោយភាពកក់ក្តៅនិងថ្នាក់ថ្នម ។
" បិសាចតូច "
" ហឹមម៎ " លឺ ជុងហ្គុក ហៅហើយ ថេយ៉ុង ក៏គ្រហឹមតិចៗព្រមទាំងរងចាំស្តាប់នូវអ្វីដែលស្វាមីជាទីស្រឡាញ់ចង់និយាយមកកាន់ខ្លួន ។
" អូនស្រឡាញ់បងទេ ? "
" អូនស្រឡាញ់បង ស្រឡាញ់បងបំផុតហើយក៏ស្រឡាញ់ជារាងរហូត "
" ពិតមែនហ្ហេស៎ "
" ពិតមែនហើយអូននឹងប៉ងជួបបងធ្វើជាមនុស្សដែលបងស្រឡាញ់និងស្រឡាញ់បងគ្រប់ភពគ្រប់ជាតិ " បានលឺបែបនេះហើយបេះដូងក្នុងប្រអប់ទ្រូងរបស់ ជុងហ្គុក ពិតជាកក់ក្តៅហើយមានក្តីសុខមែនទែន ធ្វើយ៉ាងម៉េចទៅនេះគេកាន់តែស្រឡាញ់ប្រពន្ធកំហូចរបស់គេខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ ។ នាយក៏យកថ្ងាស់ទល់ថ្ងាស់របស់ ថេយ៉ុង ធ្វើឲ្យចុងច្រមុះស្រួចប៉ះគ្នាទើបញីលេងតិចៗមុននឹងក្រសោបថ្ពាល់របស់រាងតូចទាំងសងសខាងទើបនិយាយ :
" បងក៏ស្រឡាញ់អូនដូចគ្នា ស្រឡាញ់អូនខ្លាំងជាងម្សិលមិញតែតិចជាងថ្ងៃស្អែក " បើសួរថាគេស្រឡាញ់ ថេយ៉ុង ខ្លាំងប៉ុណ្ណាគេច្បាស់ជាតបថាស្រឡាញ់ខ្លាំងបំផុតហើយក៏គ្មានអ្វីប្រៀបបានឡើយ ។ មួយរយៈពេលកន្លងក្រោយមកនេះនាយមានអារម្មណ៍បារម្ភពី ថេយ៉ុង ណាស់ នាយចង់នៅក្បែរចង់នៅជិតនិង Take care គេគ្រប់ពេលទាំងអស់រហូតពេលនេះបានគេមកជាកម្មសិទ្ធិពេញសិទ្ធិហើយព្រោះបានរៀបការជាមួយគ្នា បានរស់នៅក្រោមដំបូលជាមួយគ្នា លឺសំឡេងគេគ្រប់ពេល ឃើញមុខគេគ្រប់ពេលទាំងអស់ ប៉ុណ្ណឹងគេក៏មានក្តីសុខរកអ្វីមកថ្លែងពុំបានទៅហើយព្រោះ ថេយ៉ុង ជាចំណែកមួយក្នុងជីវិតដែលនាយមិនអាចខ្វះបាន ។
ចំណែកឯ ថេយ៉ុង ក៏សើចយ៉ាងស្រស់មុននឹងថើបបបូរមាត់របស់ ជុងហ្គុក ថ្នមៗយ៉ាងផ្អែមល្ហែម ។
" បងដឹងទេថាសំឡេងអ្វីដែលផ្អែមល្ហែមជាងគេនៅលើលោក ? " បន្ទាប់ពីដកបបូរមាត់ចេញ ថេយ៉ុង ក៏សួរទើប ជុងហ្គុក ក៏គ្រវីក្បាលតិចៗព្រមទាំងសួរបកមករាងតូចវិញ ។
" ជាសំឡេងអ្វី ? "
" នោះជាសំឡេងមនុស្សដែលអូនស្រឡាញ់ គឺជាសំឡេងរបស់បង " ជុងហ្គុក ក៏ញញឹមឡើងភ្លាមៗ ទោះបីរៀបការជាមួយគ្នារួចហើយក៏ដោយតែ ថេយ៉ុង នៅតែនិយាយញ៉ែនាយជារឿយៗនេះប្រុងធ្វើអោយនាយលង់ស្នេហ៍ជ្រៅប៉ុណ្ណាទើបសមចិត្តប្រុសពៅក្បាលខូច ?
" បងញញឹមចឹងសង្ហាណាស់ ឃើញហើយឡើងលង់គ្រឹបម៉ង " ឃើញស្វាមីញញឹម ថេយ៉ុង ក៏លើកមេដៃសសើរនាយទាំងមានមោទនភាពព្រោះ ជុងហ្គុក គឺជាស្វាមីរបស់គេនោះអី>< ។
" ដឹងអត់បងអាចញញឹមដាក់មនុស្សគ្រប់គ្នាបានតែញញឹមចេញពីបេះដូងគឺសម្រាប់បិសាចតូចតែម្នាក់គត់ "
" អូនស្រឡាញ់បង "
" ស្រឡាញ់អូនពេញបេះត្នោត "
" បេះត្នោតបងប៉ុណ្ណា ? "
" ប៉ុនបេះដូងអូន "
" បេះដូងអូនប៉ុណ្ណាចឹង ? "
" គឺប៉ុនបេះត្នោតបង "
" បេះដូងអូនប៉ុនបេះត្នោតបង បេះត្នោតបងប៉ុនបេះដូងអូនអ៊ីចឹងបេះដូងអូនហើយបេះត្នោតបងប៉ុណ្ណា ? " ថេយ៉ុង តាមសួរទាំងសើចកក្អឹកធ្វើអោយ ជុងហ្គុក ទប់ចិត្តក្នាញ់អត់ក្រញិកគេមិនបាន ។
" ហាហា រសើបណាស់ ហាហា រសើបណាស់ ជុងហ្គុក " ថេយ៉ុង សើចកក្អឹកពេល ជុងហ្គុក ចាប់ក្រញិកថើបថ្ពាល់និងក.របស់គេគេធ្វើពុកមាត់ខ្លីៗចាក់បង្កើតជាការរសើច ហើយសំឡេងដែលគេសើចស្តាប់ទៅគឺពិតជាមានសេចក្តីសុខខ្លាំងណាស់ ។
" អូនជាមនុស្សដែលបងស្រឡាញ់បំផុត ថេយ៍ បងសប្បាយចិត្តណាស់ដែលមានអូននៅក្បែរបង ហើយក៏មានក្តីសុខដូចគ្នា ជាតិនេះបងសំណាងណាស់ដែលបាន អូនជាអូមេហ្ការបស់បង "
" ជាតិនេះអូនសប្បាយចិត្តបំផុតនោះគឺបានរៀបការធ្វើប្រពន្ធរបស់បង ចនជុងហ្គុក អូនស្រឡាញ់បងខ្លាំងណាស់ " ថារួច ថេយ៉ុង ក៏ញញឹមយ៉ាងសប្បាយចិត្តទើបឆ្មុលចូលក្នុងរង្វង់ដៃកក់ក្តៅរបស់ ជុងហ្គុក ទើបអ្នកទាំងពីរអង្គុយអោបគ្នាមើលថ្ងៃយ៉ាងស្អិតរមួត ។
ហើយជីវិតអាពាហ៍ពិពាហ៍របស់អាល់ហ្វារូបសង្ហានិងអូមេហ្ការូបស្អាតក៏ក្រាលដោយស្រទាន់ផ្កាកុលាប អ្នកទាំងពីររស់នៅជាមួយគ្នាដោយមានសុភមង្គលបំផុតរហូតដល់បង្កើតបានកូនតូចៗក៏នៅតែមានភាពផ្អែមល្ហែមមិនប្រែប្រួល ។

ចប់ដោយបរិបូរណ៍

សូមថ្លែងអំណរគុណយ៉ាងក្រៃលែងសម្រាប់ការគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក ស្រឡាញ់អ្នកអានពេញបេះដូង <3

🍑 I'm your Omega 🍑 حيث تعيش القصص. اكتشف الآن