ភាគទី ០១
ផាំង...!!
ឡានមួយគ្រឿងបើកយ៉ាងលឿនតម្រង់មកបុកកាយតូចអោយដួលបោកក្បាលនឹងថ្នល់ ដេកសន្លប់ក្នុងធ្លុកឈាម...គ្រប់គ្នាដែលស្ថិតក្នុងហេតុការណ៍ស្រែកភ្លាត់សម្លេងព្រោះតែការភ្ញាក់ផ្អើល អ្នកខ្លះយំស្រក់ទឹកភ្នែកម៉ាត់ៗព្រោះតែសភាពរបស់ជនរងគ្រោះពិបាកនឹងមើលពេក ។សម្រឹបជើងមាំរត់មកពីចម្ងាយសម្ដៅមកបីត្រកងអ្នកដែលដេកសន្លប់ស្ដូកស្ដឹងលើថ្នល់ដោយខ្លួនប្រាណប្រឡាក់សុទ្ធតែឈាមស្រោចទាំងអស់...ដង្ហើមដកដង្ហក់ស្ទើរតែផុតម្ដងៗទៅហើយ តើគេអាចស៊ូរស់បានទេ??
« Koo..!! Jungkook...អូនលឺបងហៅទេ? កុំបិទភ្នែក កុំគេងអោយសោះ »
សម្លេងមាំក្រល ញ័រញាក់ព្រោះតែភាពភ័យខ្លាចរបស់ Jimin ស្រែកឡើងហៅរាងតូចដែលគេងសន្លប់ក្នុងរង្វង់ដៃរបស់ខ្លួនអោយភ្ញាក់បើកភ្នែកឡើង ប៉ុន្តែហាក់គ្មានតម្រុយព្រោះតែ Jungkook បិទភ្នែកជិត មិនសូម្បីតែកម្រើកម្រាមដៃ ។« ឡានពេទ្យ...ចង្រៃយ៍!! អ្នកណាក៏បានដែរ Call ហៅឡានសង្រ្គោះបន្ទាន់មក »
Jihoon ឈរមើលបងប្រុសនិងបងថ្លៃនៅពីក្រោយ គេភ័យស្លន់ស្លោរមិនចាញ់អ្នកណាទេ ព្រោះនេះវាស្រស់ៗពេក គេមើលឃើញផ្ទាល់ភ្នែកពេលដែលឡានបើកតម្រង់មកបុកបងថ្លៃរបស់គេ ។« បើកភ្នែកដើម្បីបងបានទេ? អូនត្រូវតែតស៊ូដើម្បីបង... »
ទឹកភ្នែកថ្លាៗស្រក់មកប៉ះនឹងឈាមពណ៌ក្រហមឆ្អិនឆ្អៅ Jimin សម្ងំអង្គុយអោបរាងតូចកណ្ដាលថ្នល់ដោយមានមនុស្សជាច្រើនទៀតឈរមើលព័ទ្ធជុំវិញ ។
តើគួរអោយអស់សំណើចទេ អគ្គនាយក Park Gp មនុស្សដែលត្រូវបានសង្គមស្គាល់ថាជាបេះដូងថ្ម ទឹកមុខមាំ គ្មានអារម្មណ៍ គ្មានមនោសញ្ចេតនា តែពេលនេះមកអង្គុយយំសស្រាក់ដូចជាកូនឆ្មាធ្លាក់ទឹកអោបរាងកាយរបស់ប្រពន្ធតូចកណ្ដាលផ្លូវសាធារណៈដោយមិនខ្មាស់អ្នកណា ។< Skip >
ឆ្លងកាត់ការវះកាត់រយៈពេលរាប់ម៉ោង ទីបំផុតវាក៏កន្លងទៅយ៉ាងជោគជ័យ...!!
« លោក Park... »
Doctor ដើរចេញពីបន្ទប់វះកាត់តម្រង់មករកសាច់ញាតិរបស់អ្នកជម្ងឺដើម្បីប្រាប់ពីស្ថានភាព ។

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...