ភាគទី ៣៤ : ប្រពន្ធសម្លាញ់

275 36 12
                                    

ភាគទី ៣៤...

    ថ្ងៃមិញលេងជ្រុលដៃខ្លាំងបន្តិចដែរ ហើយពួកគេក៏គេងលង់លក់ទាំងគូរហូតដល់ពេលនេះគឺម៉ោង 6 ល្ងាចទៅហើយ Jimin ភ្ញាក់មួយសន្ទុះទៅហើយគេមិនបានក្រោកចេញពីគ្រែទេ គឺនៅសម្ងំគេងអោបរាងតូចក្នុងរង្វង់ដៃ គេអង្អែលសក់ពណ៌ត្នោតរលោងដៃលបក់ផើយផាត់លើត្របកភ្នែកស្រស់ស្អាតដោយសារតែកម្លាំងខ្យល់ត្រជាក់ៗមកពីសមុទ្រ ។
Jungkook ក្រហឹមតិចៗក្នុងបំពង់ក គេបម្រាស់ខ្លួនបន្តិចមុននឹងបើកភ្នែកមកឃើញរាងក្រាស់គេងអោបគេដោយស្នាមញញឹមផ្អែមល្ហែម...!!

« ឃ្លានឬនៅ?? »
សម្លេងរបស់ Jimin លែងគ្រលធំឬកាចដូចកាលពីថ្ងៃមិញទៀតហើយ តែបែរជាទន់ភ្លន់ ស្លូតបូតនិងមានក្ដីបារម្ភ ហ៊ើយតែប៉ុន្មានម៉ោងសោះក៏ផ្លាស់ប្ដូរបានយ៉ាងដាច់ស្រឡះ ។
គេអោនថើបថ្ពាល់ទន់ក្រអូបរបស់រាងតូចមួយខ្សឺត រួចរឹតបន្តឹងការអោបទាញកាយតូចចូលមកកាន់តែជិត ទាំងដែលពួកគេទាំងពីរនៅអាក្រាតកាយពីសង្រ្គាមកាលពីថ្ងៃរសៀលនៅឡើយ!!

« អឹម...រមួលពោះ ឃ្លានខ្លាំង...!! »
លឺសំណួរភ្លាម Jungkook ងក់ក្បាលយ៉ាងលឿន ពោះកំពុងតែកូរលាន់សម្លេង មិនបានញ៉ាំអ្វីតាំងតែពីពេលថ្ងៃមកដល់ពេលនេះម៉ោង 6 យប់ទៅហើយ ម្យ៉ាងទៀតគេហត់និងឈឺខ្លួនខ្លាំងណាស់ ។ គួរតែយល់ហើយថាអ្នកនៅខាងក្រោមវាវេទនាខ្លាំងយ៉ាងណាស់ ឈឺសព្វរាងកាយទាំងអស់ជាពិសេសផ្នែកខាងក្រោមនឹងតែម្ដង ម្យ៉ាងកាលពីព្រឹកញ៉ាំអាហារបានតិចទៀតផង...ជិតដាច់ខ្យល់ហើយណា!!

« ចង់ញ៉ាំអី? ចាំបងធ្វើអោយ » Jimin

« អ្វីក៏បាន » Jungkook

« ចឹងចង់ទៅងូតទឹកសិនទេ?? » Jimin

« អឹម... » Jungkook

« Okay!! »
Jimin ទាញកន្សែងលើតុក្បែរគ្រែមកព័ទ្ធជុំវិញចង្កេះ គេក្រោកចេញពីគ្រែដើរសម្ដៅទៅទូរខោអាវ ទាញឈុតរបស់គេចេញមកអោយរាងតូចផ្លាស់ពាក់សិន...។

« អឺ...យក...ខ្ញុំចូលបន្ទប់ទឹកបន្តិចបានទេ? »
Jungkook សួរទាំងមានអារម្មណ៍ថាអៀនខ្មាស់ សូមអោយរាងក្រាស់យកចូលបន្ទប់ទឹកនេះ ក៏គួរតែយល់ហើយថាហេតុអីដើរទៅខ្លួនឯងមិនបាន!!

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now