ភាគទី ១៣ : ខ្ញុំជឿជាក់លើបង

280 48 13
                                    

ភាគទី ១៣...

« អាចង្រៃ!! »
Jungguk ចូលមកដល់ក្នុងផ្ទះភ្លាមគេក៏ស្ទុះរត់ឡើងទៅខាងលើរក Jimin...មិនយូរទេគេក៏ឃើញ Jimin ដើរមកទាំងមុខមាំធ្វើដូចជាមិនមានរឿងអ្វីកើតឡើង ទាំងដែលយប់មិញធ្វើបាប Jungkook បិះនឹងស្លាប់ ។

« មានការ-- »
សួរមិនទាន់ទេ Jimin ក៏ត្រូវមួយដៃរបស់ Jungguk ធ្វើអោយគេដួលទៅលើឥដ្ឋ !!
Jungguk រហ័សណាស់គេឡើងមកទ្រោបពីលើរួចក៏ដាល់ថែមប៉ុន្មានដៃទៀតធ្វើអោយមាត់របស់ Jimin បែកឈាមប្រឡាក់ពេញនឹង ។

« Sh!t...!! បានហើយៗ »
Taehyung ស្ទុះចូលទៅទាញរាងតូចអោយក្រោកពី Jimin ប៉ុន្តែគួរដឹងហើយថាពេលដែល Jungguk ខឹងគឺចាប់មិនឈ្នះ ហើយក៏សាហាវណាស់ដែរ ។

« នេះ...!! »
Jungguk ទាញទូរស័ព្ទចេញពីហោប៉ៅ មកវ៉ៃក្បាល Jimin អោយចេញឈាមទៀត គេបម្រុងនឹងដាក់ថែមទៀតទៅហើយតែប្អូនក៏មកទាន់...។

« បងធ្វើអីនឹង? ឈប់... »
Jungkook ទាញដៃបងប្រុសអោយក្រោក ហើយ Jungguk ក៏មិនហ៊ានក្រវាសដៃរបស់ប្អូនចេញដែរ គេមានតែស្ដាប់តាមហើយក៏ក្រោកចេញពី Jimin ។

« ឯងការពារវាធ្វើអី?? » Jungguk

« ខ្ញុំសូមអង្វរ...កុំធ្វើបាប Jimin អី!! ខ្ញុំដឹងថាបងស្រឡាញ់បារម្ភពីខ្ញុំ តែខ្ញុំស្រឡាញ់គេ » Jungkook

« ព្រោះតែឯងបែបនេះហើយទើបត្រូវគេធ្វើបាប » Jungguk

« Taehyung...យកបងប្រុសរបស់ខ្ញុំទៅវិញបានទេ? ខ្ញុំអាចមើលថែខ្លួនឯងបាន » Jungkook

« ហ៊ើយ...!! » Jungguk

« Gguk...ខ្ញុំស្រឡាញ់បង...ខ្ញុំសន្យាថានឹងមើលថែខ្លួនឯងអោយល្អជាងនេះ បើខ្ញុំទ្រាំលែងបានខ្ញុំនឹងទៅរកបងមិនខានទេ បងត្រូវតែជឿលើខ្ញុំ »
Jungkook ស្ទុះអោបបងប្រុសហើយក៏និយាយខ្សឹបប្រាប់

« អោយតែឯងប្រាកដចិត្ត? » Jungguk

« អឹម... » Jungkook

« តោះ!! »
Taehyung ក៏នាំ Jungguk ចេញមកវិញបានសម្រេច មុននេះគេភ័យឡើងញ័រជើងព្រោះតែឃើញសង្សារដែលតែងតែមានចរិកគួរអោយស្រឡាញ់អាចស្ទុះទះកំភ្លៀងរបស់អ្នកដទៃ ហើយថែមទាំងវ៉ៃរហូតដល់បែកឈាមមាត់រហាចទៀត ។

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookDonde viven las historias. Descúbrelo ahora