ភាគទី ០៨ : Anna បងស្រឡាញ់អូន

311 51 9
                                    

ភាគទី ០៨...

   នៅចាំបានទេថ្ងៃដែល Yoongi ទៅជួប Jungkook នៅហាងកាហ្វេហើយក៏ហុចប្រអប់កាដូអោយដែលមានខ្សែកយ៉ាងស្រស់ស្អាតពីរខ្សែនោះ??
មួយជារបស់លោកយាយ Jungkook ហើយមួយខ្សែទៀតគឺជារបស់ Anna !!

« Jimin... »
ដឹងថារាងក្រាស់ខឹងហើយម្យ៉ាងទៀត Jungkook ក៏ចង់យកខ្សែករបស់ Anna មកប្រគល់អោយ ទើបដាច់ខាតចូលមករកទោះបីជាភ័យយ៉ាងណាក៏ដោយ ។

« ចូលមកធ្វើស្អី?? » Jimin

« គឺ...ខ្ញុំយករបស់មកអោយបងវិញ...!! ខ្ញុំគិតថាវាគួរតែនៅជាមួយបង »
Jungkook ហុចខ្សែកទៅអោយទាំងដៃនៅញ័រទទ្រើត គេមិនហ៊ានសម្លឹងមៀលមុខរបស់រាងក្រាស់ចំឡើយ

« ខ្សែក...?? Anna... »
គ្រាន់តែឃើញរូបរាងក៏ Jimin ដឹងដែរថាជារបស់អ្នកណា ព្រោះអីគេជាអ្នកទៅកម្ម៉ង់ធ្វើដោយផ្ទាល់សម្រាប់ជាកាដូថ្ងៃកំណើតអោយ Anna ។
គេក៏កញ្ឆក់យកមកកាន់ភ្លាមៗរួចក៏ច្រាន Jungkook ទៅបុកនឹងជញ្ជាំងមុននឹង ចូលទៅចាប់ក្របួចកអាវ !!

« បង...ធ្វើអី?? » Jungkook

« បានវាមកដោយរបៀបណា?? » Jimin

« គឺ...នៅថ្ងៃឧប្បទ្ទវហេតុនោះ!! ពេលដែលរុញនាងចូលបន្ទប់សង្រ្គោះបន្ទាន់..Anna ហុចវាអោយមកខ្ញុំ តែវាមានការខូចខាតទើបខ្ញុំពឹងអោយ Yoongi យកទៅជួសជុលអោយ គេទើបតែយកមកអោយវិញ » Jungkook

« មិនមែនឯងដណ្ដើមពីនាងទេឬ?? » Jimin

« មិនមែនទេ...នាងជាអ្នកអោយខ្ញុំ... »
Jungkook ប្រញាប់បកស្រាយយ៉ាងលឿនទៀតហើយព្រោះថារាងក្រាស់ដូចជាខឹងខ្លាំងណាស់ យល់ច្រឡំថាគេដណ្ដើមយកមក ។

« កុំកុហក!! »
Jimin ខាំធ្មេញសង្កត់ចិត្ត ប៉ុន្តែគេនៅតែទប់មិនជាប់ពេលដែលឃើញរាងតូចយំ និយាយតាមត្រង់គេស្អប់ពេលដែល Jungkook សម្រក់ទឹកភ្នែកខ្លាំងណាស់ ។
ផាច់...មួយកំភ្លៀងផ្ដួល Jungkook ទៅម្ខាង !!

« ហេតុអីបងទះខ្ញុំ? » Jungkook

« អោយឯងចាំទុកថាលើកក្រោយហាមប៉ះពាល់របស់ Anna ទៀត...អោយឯងរាងចាលកុំទៅដណ្ដើមរបស់នាងទៀត!! ឯងគ្មានសិទ្ធិប៉ះពាល់ឬកាន់អ្វីដែលជារបស់នាងនោះទេ » Jimin

« ខ្ញុំមិនបានតាំងចិត្តទេ...ខ្ញុំគ្រាន់តែចង់យកវាមកអោយបងវិញប៉ុណ្ណោះ » Jungkook

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookUnde poveștirile trăiesc. Descoperă acum