ភាគទី ៣៦ : ប្រយ័ត្ន

203 35 10
                                    

ភាគទី ៣៦...

« ខ្ញុំមិនដឹងសោះ...សូមទោសផង...បងប្រហែលជានឹកនាងខ្លាំងណាស់ហើយ » Jungkook

« អឹម មិនអីទេ បងស៊ាំហើយ!! ពីមុនដំបូង ទទួលស្គាល់ថានឹកនាងពិតមែន ប៉ុន្តែក៏សំណាងណាស់ ដែលបងមានឯងនៅក្បែរចាំលើកទឹកចិត្ត » Jimin

« ហូ...បានន័យថាពេលនោះខ្ញុំជាអ្នកកំដរឬ? ចឹងសោះបានជាបងស្រឡាញ់ខ្ញុំ...!! ចឹងបានន័យថាមនុស្សដែលបងអាណិតគឺជាខ្ញុំនេះហើយ ចំណែកមនុស្សដែលបងស្រឡាញ់ពិតប្រាកដនោះគឺជានាង » Jungkook

« មិចបានមកចេញបែបនេះទៀតហើយ? » Jimin

« សាកគិតមើលទៅ យើងស្គាល់គ្នាយុរហើយតែបងមិនដែលស្រឡាញ់ខ្ញុំផង តែគ្រាន់តែស្គាល់នាងតាមក្រោយសោះក៏ក្លាយជាសង្សារបាត់ទៅហើយ...ដូច្នេះនៅពេលដែល Anna មិននៅក្បែរ ហើយបងក៏ខូចចិត្តទៀត បើមានខ្ញុំនៅចាំមើលថែចឹង បងច្បាស់ជាស្រឡាញ់ខ្ញុំហើយ តែវាជាអារម្មណ៍មួយឆាវនោះអី?? ព្រោះមនុស្សដែលបងស្រឡាញ់មុនដំបូងហើយក៏មករហូតគឺជា Anna » Jungkook

« នេះឬជាការគិតនិងវិធីដោះស្រាយបញ្ហាដែលឯងផ្ដល់អោយខ្ញុំ? គឺជាការជ្រើសរើសនាង? » Jimin

« អឹម!! ដឹងបែបនេះហើយ ខ្ញុំត្រូវតែរុញបងអោយនាងជារឿងធម្មតាទេ...ម្យ៉ាងទៀត ខ្ញុំគិតថាបេះដូងរបស់ខ្ញុំវាមិនបានលោតញាប់ពេលដែលនៅក្បែរមនុស្សប្រុសផ្អែមល្ហែមម្នាក់នោះទៀតទេ ចឹងហើយវាមិនឈឺចាប់ទេសម្រាប់ខ្ញុំ » Jungkook

« បានន័យថាមិចទៀតហើយ? » Jimin

« ហ៊ើយ...តាមពិតមនុស្សដែលល្ងង់ក្នុងក្ដារមួយនេះគឺជាបងនឹង!! ធ្វើមើលតែខ្ញុំមិនដឹងចឹងថាមនុស្សប្រុសដែលខ្ញុំលួចស្រឡាញ់ ដែលបងនិយាយប្រាប់នោះគឺជាអ្នកណា? Park Jimin គឺនៅតែជា Park Jimin មនុស្សប្រុសដែលផ្អែមល្ហែមនិងពូកែមើលថែតែម្នាក់ដែលខ្ញុំស្គាល់នឹងឯង » Jungkook

« Huh...នេះឯងដឹងទៀតហើយឬថាមនុស្សដែលខ្ញុំនិយាយគឺជាខ្ញុំ?? » Jimin

« អឹម!! ច្បាស់ជាដឹង...គឺមុននេះឯង...ខ្ញុំព្យាករណ៍...ហើយក៏នឹកឃើញដែរថានៅថ្ងៃនោះ បងនិយាយលើកជើងខ្លួនឯង អូហូយ សរសើរសាហាវណាស់ » Jungkook

អាពាហ៍ពិពាហ៍រៀបចំ  |  Jikook ft YoonkookWhere stories live. Discover now