ភាគទី ០៧...
[ A|N : ខ្ញុំចង់ផុស ខ្ញុំអផ្សុក ខ្ញុំធុញដែលសរសេររឿងថ្មីមិនចេញទាំងដែលមានគ្រោងសាច់រឿងអស់ហើយ This sh!t is so fxcking annoy 😀💔 ]« យប់ម្សិលមិញកក់សក់រួចឬនៅ? » Jungkook
« កក់រួចហើយ » Immi
« Okay...ចឹងពេលនេះចូលទៅងូតទឹកចុះហើយមិនបាច់កក់ទេ ចាំស្អែកបងកក់អោយ » Jungkook
« Okay »
Immi រត់ចូលបន្ទប់ទឹករួមជាមួយនឹងឈុតគេងយប់ដែល Jungkook បានរៀបចំអោយ ។« Cooky...ហិហិ... »
Jungkook ដាក់តុក្កតាដែលគេចូលចិត្តទៅលើគ្រែ បន្ទាប់ពីរៀបចំកន្លែងគេងរួច ឃើញថា Cooky ស្អាតគួរអោយស្រឡាញ់បើអោយទៅ Immi នាងច្បាស់ជាចូលចិត្តហើយ ។« ក្ហឹម...ក្ហឹម...!! » Jimin
« មានការអ្វី?? » Jungkook
« រួចរាល់ឬនៅ?? » Jimin
« នៅទេ..ខ្ញុំរៀបកន្លែងអោយនាងគេហើយ តែត្រូវចាំអោយនាងចេញពីបន្ទប់ទឹកសិន » Jungkook
« ហេតុអីត្រូវចាំ? នាងធំហើយ នាងចេះចូលគេងដោយខ្កួនឯងហើយ » Jimin
« បើចង់ដឹងចាំមើលទៅ!! » Jungkook
មួយសន្ទុះក្រោយនាងក៏ចេញពីបន្ទប់ទឹកវិញ ដោយផ្លាស់សម្លៀកបំពាក់គេងយប់រួចរាល់ប៉ុន្តែសក់នៅសើមនៅឡើយ ហើយនេះហើយជាមូលហេតុដែល Jungkook មិនទាន់ទៅព្រោះនៅចាំជូតសក់អោយនាង ។
« បងមិនទាន់ទៅទេឬ? » Immi
« មកនេះមក... »
Jungkook ឡើងអង្គុយនៅលើគ្រែដោយមានកន្សែងតូចល្មមមួយកាន់ជាប់ដៃ គេអោយនាងឡើងមកអង្កុយលើភ្លៅរួចក៏ចាប់ផ្ដើមជូតសក់អោយនាងដោយថ្នមដៃ ។« អូ?? ដៃរបស់បងស្រាលល្អណាស់ » Immi
« លើកក្រោយបើបងមិននៅ ឯងត្រូវជូតសក់អោយស្ងួតបន្ទាប់ពីចេញពីងូតទឹក...សម្ងួតរួចហើយចាំចូលគេង!! ហើយនេះ ទឹកដោះគោ » Jungkook
« អោយខ្ញុំ?? » Immi
« អឹម ញ៉ាំទៅគេងលក់ស្រួល...!! Okay រួចហើយស្ងួតហើយ តែមិនទាន់គេងបានទេ »
Jungkook ក្រោកដើរទៅទាញគ្រឿងថែរក្សាមុខពេលយប់មកលាបអោយ Immi ហ៊ើយ ដៃថ្នមខ្លាំងណាស់ដូចជាការម៉ាស្សាស្បែកមុខចឹង ។

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...