ភាគទី ១៨...
- ច្រើនថ្ងៃក្រោយមក -
Jungkook នៅតែមើលថែយកចិត្តទុកដាក់ចំពោះប្ដីដូចដើម ធ្វើអាហារ រៀបចំសម្លៀកបំពាក់ឬការងារផ្សេងៗ ប៉ុន្តែគេផ្លាស់ប្ដូរម្យ៉ាង...។
គេ Call ជាមួយនឹង Yoongi ជារៀងរាល់យប់ រាល់ថ្ងៃសម្រាកគេចេញទៅដើរលេងជាមួយ Yoongi ហើយក៏នាំ Immi ទៅជាមួយគ្នា...!!
Jungkook លែងសូវស្និតស្នាលនឹង Jimin ដូចមុន ទម្លាប់ដែលតែងតែសួរនាំក៏បានកាតើបន្ថយ ។« តើឯងនៅតែទិញអាហារមកពីខាងក្រៅអោយខ្ញុំញ៉ាំទៀតមែនទេ? » Jimin
« អឹម... »
ប្រាប់ហើយថា Jungkook កុហក !!
គេធ្វើដោយខ្លួនឯងរហូតនឹងមិនអថាជាអាហារអ្វីក៏ដោយ គ្រាន់តែមិនដែលនិយាយការពិតអោយរាងក្រាស់បានដឹងឡើយ
ហើយអ្នកដែលដឹងរឿងនេះមានតែគេខ្លួនឯង រួមជាមួយ Immi , Chaeyoung , Jihoon & Yunho ។« ហេតុអីឯងមិនធ្វើដោយខ្លួនឯង?? »
អាហារដែលរៀបអោយរាល់ថ្ងៃនេះគឺវាឆ្ងាញ់ហើយប៉ុន្តែ Jimin គ្រានើតែចង់ញ៉ាំស្នាដៃដែលប្រពន្ធធ្វើប៉ុណ្ណោះ ទោះឆ្ងាញ់ឬមិនឆ្ងាញ់ក៏ដោយ ។
ប៉ុន្តែ Jungkook មិនដែលធ្វើអោយគេញ៉ាំទេ សូម្បីតែម្ដង ហឹសបន្ទោសក៏មិនបានព្រោះពីដំបូងគេជាអ្នកប្រាប់រាងតូចដោយខ្លួនឯងថា គេនឹងមិនញ៉ាំអាហារដែលរាងតូចធ្វើជាដាច់ខាត ។« ខ្ញុំមិនចេះធ្វើអាហារទេ »
Jungkook បន្តកុហកដោយមុខស្ងួត ទោះដឹងថារាងក្រាស់ដឹងថាគេចេះធ្វើម្ហូបក៏ដោយ...សាកបន្តដេញដោលទៅ នឹងជីក កកាយស្ដីអោយវិញតែម្ដង ។« ចុះហាងយ៉ាងមិចហើយ? »
សួរដល់រឿងនេះ Jimin នៅតែលួចញញឹមដដែល...!!
គេស្រឡាញ់រាងតូចដោយមិនដឹងខ្លួន ដូច្នេះអ្វីដែលគេដឹងគឺបំផ្លាញ់គ្រប់យ៉ាងដែល Jungkook ស្រឡាញ់ ។« ជួបបញ្ហាដដែល ដោះស្រាយមិនទាន់ដាច់ស្រេចនោះទេ...ហើយខ្ញុំក៏ហត់នឹងវាណាស់ដែរ » Jungkook
« សម្រាកខ្លះទៅចឹង... » Jimin
« និយាយដល់រឿងសម្រាក...ស្អែកនេះជាថ្ងៃឈប់!! ចឹងហើយខ្ញុំសូមនាំ Immi ទៅដើរលេងណា »
Jungkook មិនមែនប្រាប់ដម្បីសូមការអនុញ្ញាតពីរាងក្រាស់នោះទេ តែគេគ្រាន់តែប្រាប់អោយដឹង កុំអោយថាបាត់មិនខើញវត្តមានពេញមួយថ្ងៃដោយមិនបានផ្ដល់ដមណឹងអ្វីសោះនាំអោយ Jimin បារម្ភដល់ Immi ។

BINABASA MO ANG
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...