ភាគទី ៤៣...
( Lssi : Happy April's fool day-- តែខ្ញុំអត់មានអី Prank ទេ សូមធម្មតាៗដូចរាល់ដង😭💞 )Jungkook នៅផ្ទះតែម្នាក់ឯង ដោយសារតែ Yoongi ទៅក្រុមហ៊ុន Clear ការងារចុងក្រោយអោយរួចមុននឹងពួកគេរៀបចំខ្លួនទៅដើរលេងតាមខេត្តរួចក៏ឆ្លងទៅប្រទេសផ្សេងតែម្ដង...។
« គិតៗទៅចង់បានកូនដល់ហើយ!! ពេលណាខ្ញុំបានរៀបការម្ដងទៀតណ៎... »
នៅអង្គុយម្នាក់ឯងអផ្សុកពេក Jungkook ក៏នឹកឃើញដល់រូបកូនក្មេងតូចៗទាំងនោះដែលគេបានឃើញនៅក្នុងទូរស័ព្ទ ពួកគេគួរអោយស្រឡាញ់ណាស់ ។
តើពេលមានកូនជារបស់ខ្លួនឯងនឹងមានអារម្មណ៍បែបណាទៅ?? មែនហើយអ្នកដែលពពោះគឺជាគេនេះឯង មិនប្រាកដចិត្តទេថាខ្លួនឯងអាចធ្វើតួនាទីជា ម្ដាយ ដ៏ល្អសម្រាប់កូនបានឬអត់?ប៉ុន្តែគេមិនដឹងឡើយថាមនុស្សប្រុសដែលឈរផ្អែកជញ្ជាំងលួចស្ដាប់ក៏ញញឹមខ្ចឹបបិទមាត់មិនជិតដែរ...ស្រមៃដល់រូបភាពដែលអាចរៀបការម្ដងទៀត មានកូនតូចៗរត់លេងពេញផ្ទះ Jungkook ជា Mommy ហើយគេក៏ជា Daddy !!
Sh!t...!!« មានកូនជាមួយបងមែនទេ?? » Jimin
« Ji...min...?? »
លឺតែសម្លេងក៏ដឹងដល់ពោះវៀនហើយថាជាអ្នកណា!
Jungkook ស្ទុះក្រោកចេញពីកៅអី បែរក្រោយងាកមើលរាងក្រាស់ដែលកំពុងតែញញឹមយ៉ាងស្រស់ដើរសម្ដៅចូលមករក គេឃើញបែបនេះក៏ស្រវាថយក្រោយម្ដងបន្តិចៗដូចគ្នា...។
ភ័យនឹងណា...បើស្មានថានៅជាមួយនឹង Anna រៀបចំពិធីរៀបការទៅហើយ តែសុខៗបែរជាមកឈរពីក្រោយខ្នង??« អូ...អូ...ដួលឥឡូវហើយ »
Jimin រហ័សរត់ទៅអោបរាងតូចភ្លាមៗ នេះហើយលទ្ធិផលចេះតែដើរថយក្រោយមិនមើលក្រោម បិះនឹងធ្លាក់ពីលើជន្ដើរ រមៀលចូលទឹកបឹងនៅក្រោយផ្ទះនឹងមិនខាន ។« តើបងមកបានយ៉ាងមិច? » Jungkook
« ជិះយន្តហោះ!! » Jimin
« This bish!! កុំលេងសើច ខ្ញុំសួរប្រាកដប្រជា »
លែងរំភើបហើយតែខ្នាញ់ Jungkook ដាក់ដៃទាញត្រចៀកខាងស្ដាំរបស់រាងក្រាស់ មួលឡើងមួយជុំ មុននឹងប្រលែងមកវ៉ៃទ្រូងខាងឆ្វេងរបស់ Jimin មួយដៃលឺសូរតែឌឹប ។« ហើយអូនចង់អោយបងឆ្លើយបែបមិចវិញ? ក៏បងមកបានដោយសារជិះយន្តហោះនឹងហើយ មិនបានហែលឆ្លងមហាសមុទ្រពីកូរ៉េ មកដល់ស្វីស ទេ!! » Jimin
ESTÁS LEYENDO
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...