ភាគទី ៤៤...
Yoongi រៀបគម្រោងរកឱកាសអោយ Jimin បានទៅជួបនឹង Jungkook តែពីរនាក់...ហើយពេលនេះក៏ជាពេលដែលល្អបំផុត គេបានចេញពីផ្ទះទៅណាក៏មិនដឹងឡើយគ្មានគោលដៅ គ្រាន់តែហុចសោរអោយ Jimin រួច ក៏អស់តួនាទី ។
« បងប្រាប់ខ្ញុំមក Yoongi នៅឯណា?? »
មុននេះដោះស្រាយរឿងផ្ទាល់ខ្លួនរួចហើយតែដល់ពេលនឹកឃើញដល់រាងក្រាស់ Jungkook ក៏ស្រាប់តែសម្លុត Jimin ដើម្បីទារចម្លើយ...។« គេមិនបានប្រាប់បងនោះទេ ជួបគ្នាហុចតែសោរផ្ទះអោយរួចក៏ទៅបាត់ » Jimin
« ពិតមែន?? » Jungkook
« បងកុហកធ្វើអីទៅ? » Jimin
« Yoongi អាចសូមអោយបងលាក់បាំងកន្លែងដែលគេទៅក៏ថាបាន...មនុស្សដូចគេនេះលះបង់នឹងស្នេហាខ្លាំងណាស់ ចង់អោយតែខ្ញុំមានក្ដីសុខ ខ្លួនឯងសុខចិត្តឈឺចាប់រត់ទៅណាបាត់មិនដឹង ទុកអោយប្រពន្ធនៅជាមួយប្រុសផ្សេង!! » Jungkook
« នេះអូនខឹងគេឬ? » Jimin
« ច្បាស់ជាចឹងហើយ...តែមិនអីទេ ខ្ញុំតាមរកគេបាន...ឆឹស...កុំគិតថារត់គេចពីខ្ញុំរួច!! »
Jungkook ទាញទូរ័សព្ទមើល GPS ដែលគេភ្ជាប់នឹងទូរស័ព្ទរបស់រាងក្រាស់កាលពីអាទិត្យមុន ហាហា អួយ៎ រំភើបដែលខ្លួនឯងឆ្លាតចេះចេះលួចដាក់ជាប់ទុកតាមដានប្ដី ក្រែងល៎មានស្រីមានអីចឹងទៅ ។« ទៅណា?? » Jimin
« ជួយមើលផ្ទះអោយផង...ខ្ញុំទៅអូសក្បាលប្ដីមកវិញបន្តិច ចាំជួបគ្នាពេលក្រោយ Bye!! »
Jungkook ស្រែកផ្ដាំរួចក៏បើកទ្វារចូលឡាន ជិះចេញទៅតាម GPS !!« អេ៎?? នេះអ្វី?? មុនដំបូងបំណងមកលួងប្រពន្ធ តែចុងក្រោយក្លាយជាមិត្តហើយក៏មកមើលផ្ទះអោយពេលដែលគេទៅរកប្ដីមកវិញ? ស្អីណា...ឈឺខួរ ពិបាកយល់ » Jimin
< Skip >
Yoongi អង្គុយលើកៅអីក្នុងបន្ទប់ធ្វើការសម្លឹងមើលចិញ្ចៀនរៀបការដែលគេបានបានកម្ម៉ង់ធ្វើជាពិសេសសម្រាប់រាងតូច តែពេលនេះអ្វីៗវារលាយបាត់បង់អស់ហើយ...តែវាមិនអីទេ គេធ្វើគ្រប់យ៉ាងក៏ព្រោះតែក្ដីសុខរបស់ Jungkook ដែរ ។
« លោក Min...!! » Ura
« មានការអ្វី?? »
ឃើញមុខនាងម្នាក់នេះហើយ Yoongi មានអារម្មណ៍ថាជីវិតរបស់គេវាគួរអោយចង់ងាប់ណាស់ ចង់តែម៉ាត់មួយដៃអោយបែកមាត់ទេកុំអោយពូកែនិយាយអូសក្រឡាច្រើនពេក ។ តែគេធ្វើមិនបាន...ណាមួយនាងជាមនុស្សស្រី ណាមួយគេមិនចង់ធ្វើខ្លួនជាមនុស្សបាតសង្គម ម្យ៉ាងទៀតក៏មិនចង់មានព័ត៌មានអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ។

YOU ARE READING
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romance« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...