ភាគទី ៣៧...
Jimin យករាងតូចមកមន្ទីរពេទ្យនៅទីរួមខេត្ត ហើយ Jungkook ក៏ផុតពីគ្រោះថ្នាក់ដែរគ្រាន់ថា មិនទាន់ដឹងខ្លួនប៉ុណ្ណោះដូច្នេះ Jimin ក៏សម្រេចចិត្តថានឹងបញ្ជូនរាងតូចត្រឡប់ទៅទីក្រុងវិញភ្លាមៗ...។
( A|N : ខ្ញុំកាត់សាច់រឿងត្រង់កន្លែងនេះ ព្រោះអត់ចង់រៀបរាប់ច្រើបខ្លាចវាវែងអន្លាយរកកន្លែងចប់អត់ឃើញ😂 )« ឈប់យំទៅ...!! »
Taehyung អង្គុយអង្អែលស្មាមិត្តសម្លាញ់ជាងមួយម៉ោងហើយ គេមិនហ៊ានដើរទៅណាឆ្ងាយទេដោយសារតែសភាពរបស់ Jimin វាដូចជាយ៉ាប់យឺនណាស់ដែរ ។
គិតតែពីសម្រក់ទឹកភ្នែក សម្លឹងមើលមុខរបស់ Jungkook ដែលគេងសន្លប់លើគ្រែមិនកម្រើកខ្លួន !!« Koo...គេមិនទាន់ភ្ញាក់ទេ...ខ្ញុំខ្លាច...ខ្ញុំខ្លាចថាគេនឹងដូចលើកមុនទៀត »
ឃើញរាងតូចសន្លប់មិនដឹងខ្លួនបែបនេះវាធ្វើអោយ Jimin នឹកឃើញដល់រូបភាពដែល Jungkook ស្ថិតក្នុង Coma រយៈពេលជាង 5 ខែកាលពីលើកមុន ។« ហ៊ើយ កុំភ័យ!! លោកពូ Choi ប្រាប់ហើយថាគេគ្រាន់តែសន្លប់ធម្មតា មិនមែនស្ថិតក្នុង Coma ដូចមុនទេ...ឯងកុំគិតច្រើន មិនយូរទេគេភ្ញាក់វិញហើយ » Taehyung
« Sh!t...!! ខ្ញុំឆ្ងល់ឯងដែរនៀក៎ ខ្ញុំជាបងប្រុសរបស់វាបង្កើត ខ្ញុំមិនទាំងយំផង ហើយចុះឯងក៏ដូចជាទ្រង់យ៉ាប់យឺនសម្បើមម្ល៉េះ? ប្អូនប្រុសរបស់ខ្ញុំមិនមែនស្ថិតក្នុង Coma ឬមួយក៏នៅក្នុងស្ថានភាពក្បែរស្លាប់ទេវើយ »
Jungguk ដើរចូលមកក្នុងបន្ទប់ដោយមាន Banana milk មួយថង់ធំយួរក្នុងដៃ គ្រាន់តែឃើញទឹកមុខរបស់ Jimin ដែលមានទឹកភ្នែករហេមរហាមដាបពេញថ្ពាល់ហើយ គេដូចជាគ្មានអារម្មណ៍ចង់អាណិត តែចង់សើច...។« Gguk!! ខ្ញុំសូមទោស ដែលខ្ញុំមើលថែគេមិនបានល្អ បន្ដោយអោយគេជួបគ្រោះថ្នាក់បែបនេះ » Jimin
« បានហើយៗ ឈប់សូមទោសខ្ញុំទៅ...វាជាឧប្បទ្ទវហេតុគ្មានអ្នកណាចង់អោយកើតឡើងទេ »
Jungguk ដឹងច្បាស់ក្នុងចិត្តតាមតែពីពេលដែលគេទទួលបានការ Call ពីប្អូនប្រុសមកថា ទៅដើរលេងនៅសមុទ្រជាមួយ Jimin...គេដឹងហើយក៏ជឿជាក់លើប្រុសម្នាក់នេះថាអាចមើលថែប្អូនប្រុសរបស់គេបានយ៉ាងល្អ ។
តែអ្វីដែលកើតឡើងនេះវាគ្រាន់តែជាការធ្វេសប្រហែសម្យ៉ាងទៀតក៏ដោយសារតែ Jungkook រពឹសមិនស្ដាប់បង្គាប់របស់ Jimin តែក៏សំណាងដែរ មិនបានកើតអ្វីធ្ងន់ធ្ងរ គ្រាន់តែប៉ះក្បាលបន្តិចធ្វើអោយសន្លប់ប៉ុន្មានម៉ោងប៉ុណ្ណោះ ។

CZYTASZ
អាពាហ៍ពិពាហ៍រៀបចំ | Jikook ft Yoonkook
Romans« បេះដូងរបស់ខ្ញុំលោតញាប់គ្រប់ពេលដែលនៅក្បែរបង...ហើយក៏គ្មានអ្នកណាអាចធ្វើអោយខ្ញុំមានអារម្មណ៍បែបនេះបានដែរ » Jungkook « ឯងគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!! » Jimin Note : - Top Jimin - Bottom Jungkook - Drama ( 😀 So fxcking annoy ) - Mature sen...